ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ​មក​ពី​ស្ថាប័ន​ធំ​ៗ៨ បង្ហាញ​ការ​គាំទ្រ​ការ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​សង្កេតការណ៍​អន្តរជាតិ​បាន​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ថ្ងៃ​ទី​២៩ ខែកក្កដា ២០១៨ បន្ទាប់​ពី​បាន​មក​សង្កេតការណ៍​ក្នុង​ការណ៍​បោះ​ឆ្នោត​នេះ​។ តំណាង​ក្រសួងការបរទេស ចិន លោក…

រាជធានី​ភ្នំពេញ ៖ អ្នក​សង្កេតការណ៍​អន្តរជាតិ​បាន​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ថ្ងៃ​ទី​២៩ ខែកក្កដា ២០១៨ បន្ទាប់​ពី​បាន​មក​សង្កេតការណ៍​ក្នុង​ការណ៍​បោះ​ឆ្នោត​នេះ​។ តំណាង​ក្រសួងការបរទេស ចិន លោក លី ជីវ​កង បាន​លើក​ឡើង​ថា អ្នក​សង្កេតការណ៍​ពី​ប្រទេស​ចិន​មាន​១៦​រូប មក​ពី​ស្ថាប័ន រដ្ឋាភិបាល​ចិន បណ្ឌិតសភា​ចិន សង្គម​ស៊ី​វិល​ចិន បក្ស​កុម្មុយនីស្ត​ចិន ក្រសួងការបរទេស​ចិន​។ អ្នក​សង្កេតការណ៍​បាន​ចំណាយពេល​២​ថ្ងៃ​នៅ​កម្ពុជា និង​បាន​ជួប​ពិភាក្សា​ជាមួយ​គណបក្ស​មួយ​ចំនួន​។ គណៈប្រតិភូ​ចិន​បាន​ទៅ​កាន់​ការិយាល័យ​ខេត្តកណ្ដាល និង​ការិយាល័យ​មួយ​រាប់​សន្លឹក​ឆ្នោត នៅ​ភ្នំពេញ​។

លោក​បាន​លើក​ឡើង​ថា ក្រុម​អ្នក​សង្កេត​ចិន​បាន​ទទួល​ព័ត៌មាន​ពី​(​គជ​ប​) ដោយ​បាន​លើក​ឡើង​ថា តាម​ការ​សង្កេត​មើលឃើញ​ថា​មាន​សភាព​ការ​ល្អ​ប្រសើរ​តាំងពី​ការ​ចុះបញ្ជី ការ​បោះ​ឆ្នោត រាប់​សន្លឹក​ឆ្នោត​បានការ​ល្អ​ប្រសើរ​។ លោក​ថា​”​ប្រជាជន​កម្ពុជា​បាន​ទៅ​បោះ​ឆ្នោត បញ្ចេញមតិ​របស់​ពួក​គេ ហើយ​ប្រទេស​ចិន​សូម​ស​សើរ​ដល់​ការ​បោះ​ឆ្នោត​នេះ​”​។ លោក​ថា បុគ្គលិក​នៅ​ការិយាល័យ​បោះ​ឆ្នោត​មានការ​យកចិត្តទុកដាក់ និង​មាន​សមត្ថភាព និង​ប្រកបដោយ​យុត្តិធម៌​សម្រាប់​អ្នកបោះឆ្នោត​។ លោក​លើក​ឡើង​ទៀត​ថា ”​យើង​សូម​អបអរសាទរ​ចំពោះ​ប្រទេស​កម្ពុជា​ដែល​បាន​រៀបចំ​ដោយ​បាន​ល្អ​។ ការ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកបដោយ​ភាព​រលូន និង​សុវត្ថិភាព​។

យើង​សង្ឃឹមថា លទ្ធផល​បោះ​ឆ្នោត​នេះ​គណបក្ស​នយោបាយ​ដែល​ចូលរួម​បោះ​ឆ្នោត​ទទួលយក​”​។ លោក​ថា​ភាគី​កម្ពុជា​នឹង​ប្រកាស​នូវ​ការ​បង្កើត​រដ្ឋសភា​ថ្មី​ឆាប់​ៗ​ខាង​មុខ​។ នៅ​ពេល​សួរ​ថា តើ​ប្រទេស​ចិន​របស់​លោក​បាន​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​លើ​ការ​បោះ​ឆ្នោត​លោក​យល់​បែប​ណា​ចំពោះ​ការ​បោះ​ឆ្នោត​នេះ? លោក​ថា លោក​មិនមែន​តំណាង​ឲ្យ​រដ្ឋាភិបាល​ចិន​ទេ តែ​តំណាង​ក្រសួងការបរទេស​។ លោក​ថា ប្រទេស​ជប៉ុន​បាន​ផ្តល់​ជំនួយ​ដល់​(​គជ​ប​) និង​ទឹក​ថ្នាំ​មក​ពី​ឥណ្ឌា​។ អ្នក​សង្កេតការណ៍​អន្តរជាតិ​ជាង​២០០​នាក់ មក​ពី​ប្រទេស​ជាង​៥០​បាន​មក​សង្កេតការណ៍​នេះ​។ លោក​បាន​លើក​ឡើង​ថា លោក​សង្ឃឹមថា ប្រទេស​ទាំងអស់​ដែល​មក​កាន់​កម្ពុជា​ទទួលស្គាល់​ការ​បោះ​ឆ្នោត​នេះ​។ ទោះបីជា​មាន​ប្រទេស​មួយ​ចំនួន​អំពាវនាវ​មិន​ឲ្យ​ប្រជាជន​ទៅ​បោះ​ឆ្នោត​តែ​អ្នក​ទៅ​បោះ​ឆ្នោត​មាន​រហូត​ដល់​៨០%​រួច​ទៅ​ហើយ​។

លោក​ថា ប្រទេស​ដែល​អំពាវនាវ​មិន​ឲ្យ​ប្រជាជន​ទៅ​បោះ​ឆ្នោត​ជា​ដាក់​សម្ពាធ​លើ ក​កម្ពុជា ឬ​ប្រទេស​ចិន?​។ លោក​ថា អ្នក​សង្កេតការណ៍​ចិន​ខ្លះ​បាន​មក​កម្ពុជា​ច្រើន​ដង ហើយ​រូប​លោក​ក៏​បាន​មក​ដល់​កម្ពុជា​កាលពី​ឆ្នាំ​១៩៩៣​ដែរ ពេល​នោះ​ជា​បុគ្គលិក​UNTAC​។ លោក​ថា តាំងពី​ឆ្នាំ​១៩៩០​មក ប្រទេស​កម្ពុជា​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកបដោយ​សុវត្ថិភាព​។ លោក​ថា ”​យើង​មានការ​សប្បាយ​រីករាយ​ណាស់​ដែល​បានឃើញ​ប្រទេស​កម្ពុជា​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សុវត្ថិភាព​”​។ លោក​ថា នៅ​ដែល​អ្នក​សង្កេតការណ៍​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​គេ​នឹង​ចេញ សេចក្តី​ថ្លែង​រួម​មួយ ស្តី​ពី​ការ​បោះ​ឆ្នោត​នេះ​។ លោក​បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​ជា​ការ​ក្លែងបន្លំ តែ​ការ​បោះ​ឆ្នោត​នេះ​រៀបចំ​ដោយ​មាន​ភាព​ត្រឹមត្រូវ​ដោយ​មាន​បុគ្គលិក​ដែល​ប្រកបដោយ​បទ​ពិសោធន៍​។

តំណាង​សង្គម​ស៊ី​វិល​មក​ពី​ណេ​ប៉ា​ល់​បាន​លើក​ឡើង​ថា ក្រុម​អ្នក​សង្កេតការណ៍​របស់​លោក​បាន​ទៅ​កាន់ ខេត្តកណ្តាល និង​ភ្នំពេញ នៅ​ទី​នេះ​យើង​បាន​ចេញ​សេ​ចក្រី​ថ្លែងការណ៍​មួយ​ដោយ​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​នេះ​ជា​បទ​ពិសោធន៍​មួយ​របស់​យើង​។ ការ​រៀបចំ​នេះ​យើង​បានឃើញ​ថា​មានការ​ឈរ ជា​ជួរ​របស់​អ្នកបោះឆ្នោត​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​។ នៅ​ពេល​នេះ​ការ​បោះ​ឆ្នោត​នេះ​ក៏​ជា បទ​ពិសោធន៍​សម្រាប់​អ្នក​ជំនាន់​ក្រោយ​។ លោក​បាន​លើក​ឡើង​ថា លោក​សង្ឃឹមថា លំហ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ភាពល្អ​នៅ​ពេល​អនាគត​សម្រាប់​ប្រទេស​កម្ពុជា​។ ចំពោះ​ប្រទេស​ម៉ា​ល់​ឌី​វិញ បាន​លើក​ឡើង​ថា ពួក​យើង​យល់​ថា សម្រាប់​ការ​បោះ​ឆ្នោត​នេះ​មាន​សភាព​ល្អ និង​សូម​ឲ្យ​គណបក្ស​ទាំងអស់​ទទួលលទ្ធផល​នេះ​ក្នុង​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​។ លោកស្រី​មក​ពី​ប្រទេស​ម៉ា​ល់​ឌី​ថា ”​ការ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​គ្មាន​ការ​គំរាមកំហែង​នោះ​ទេ​”​។

តំណាង​មក​ពី​ឥណ្ឌា​បាន​លើក​ឡើង​ថា មុន​ពេល​ដែល​មក​ដល់​កម្ពុជា​មាន​ព័ត៌មាន​ពី​ការ​ថា​គំរាមកំហែង​។ តែ​នៅ​ពេល​ដែល​មក​ដល់​កម្ពុជា​មិន​ដូច​អ្វី​ដែល​បានដឹង​នោះ​ទេ តាម​ពិត​ការ​បោះ​ឆ្នោត​គ្មាន​ហិង្សា​។ ក្នុង​ការ​បោះ​ឆ្នោត​នេះ​បានការ​ទៅ​បោះ​ឆ្នោត​មាន​ច្រើន​ជាង​៨០% ហើយ​មានការ​ប្រឈម​តិចតួច​ដែល​យើង បានឃើញ​ពេល​ចុះ​ទៅ​ការិយាល័យ​។ លោក​ថា ”​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​វិបុលភាព និង​ព​ង្រឹ​ក​លំហ​ប្រជាធិបតេយ្យ​របស់​ខ្លួន​ទៅ​ពេល​អនាគត​”​។ លោក​ម៉ា​នុយ​អ៊ែ​ល ឌុ​ហ្វី​(Emmabuel Dupuy តំណាង​អង្គការ សភា​នៃ​ប្រទេស​និយាយ ភាសា បារាំង​មក​ពី​ប្រទេស​បារាំង បាន​លើក​ឡើង​ថា អង្គការ​របស់​លោក​បាន​ផ្តោត​សំខាន់​លើ​បញ្ហា​សុវត្ថិភាព​នៃ​ប្រជាធិបតេយ្យ​កម្ពុជា​។ អង្គការ​របស់​លោក​បាន​ទៅ​សង្កេត​លើ​ការិយាល័យ​២០​ក្នុង​ចំណោម​ជាង​២​ម៉ឺន​។ ប្រទេស​កម្ពុជា​បាន​បោះ​ឆ្នោត​៦​ដង​មក​ហើយ​។

ចំពោះ​បញ្ហា​នេះ​នៅ​ពេល​ការ​បោះ​ឆ្នោត​នេះ​ចប់​។ យើង​ត្រូវ​យល់​ដឹង​ពី​ការ​វិវត្តន៍​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ជា​ពិសេស​យុវជន​កម្ពុជា​ដែល​មាន​ប្រមាណ​៦​លាន​នាក់​កើត​ក្រោយ​ឆ្នាំ​១៩៧៩​។ លោក​បាន​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​គ្រាន់តែ​ជា​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ហើយ​អង្គការ​របស់​លោក​ពិនិត្យ​ក្នុង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ដោយ​មាន​លទ្ធិប្រជាធិបតេយ្យ​។ លោក​ថា​ប្រទេស​បារាំង​មាន​ទំនាក់ទំនង​យូរ​ជាមួយ​ប្រទេស​កម្ពុជា​។ លោក​ថា​”​លទ្ធិប្រជាធិបតេយ្យ​មិនមែន​បង្កើត​ឡើង​ងាយ​ៗ​នោះ​ទេ​”​។ នៅ​ប្រទេស​មួយ​សម្រាប់​ស្ថេ​រ​ភាព​របស់​ប្រទេស​នីមួយ​ៗ និង​មិន​ត្រូវ​ដាក់​កំហុស​មក​លើក​ប្រទេស មួយ​បាន​នោះ​ទេ​។ នៅ​ពេល​សួរ​ថា ការ​បោះ​ឆ្នោត​នេះ​ត្រឹមត្រូវ​ឬ​ខុស? លោ​កថា​សម្ភារ​ដែល​ផ្តល់​ដោយ​ជប៉ុន​ជា​ការ​ត្រឹមត្រូវ​ដូច​ប្រទេស​ដទៃ​ដែរ​។

តាម​ការ​សង្កេត​បានឃើញ​ថា អ្នកបោះឆ្នោត​ជា​យុវជន និង​មាន​អត្រា​ចូលរួម​៨០% ដែល​នេះ​ជា​ចូលរួម​របស់​យុវជន​នៅ​ក្នុង អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។ លោក​ថា មាន​អ្នក​ទៅ​បោះ​ឆ្នោត​មាន​តាំងពី​ម៉ោង​៦​ព្រឹក​។ លោក​ថា ការ​បោះ​ឆ្នោត​នេះ​គ្មាន​អ្វី​នោះ​ទេ ហើយ​អ្វី​ដេ​ល​យើង​អន់ចិត្ត​នោះ​មិន​អាច​ឲ្យ​គេ​បោះ​ឆ្នោត​ឲ្យ និង​មាន​តួលេខ​អនុបវាទ​ច្រើន​។ លោក​ថា អ្នក​សង្កេតការណ៍​មិនមែន​វាយតម្លៃ​លើ​បញ្ហា​នយោបាយ​នោះ​ទេ​។ គ្មាន​ការ​បោះ​ឆ្នោត​ណាមួយ​ល្អ​ឥត​ខ្ចោះ​នោះ​មិន​ថា​នៅ​ប្រទេស​បារាំង​ក៏​ដោយ​។ ការ​បោះ​ឆ្នោត​នេះ​ល្អ​ប្រព្រឹត្ត​ទៅ​ល្អ​។ អ្វី​ដែល​កើតឡើង​នៅ​ក្នុង​ប្រទេស​នេះ​មិន​ត្រូវ​មើល​រំលង​នៃ​ការ​កំពុង​វិ​វត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ មិន​ត្រូវ​មើល​រំលង​ការ​ជួយ​ពី​ការ​ជួយ​របស់​ចិន និង​ជប៉ុន​សម្រាប់​ការ​បោះ​ឆ្នោត​ទេ​។ យើង​មិន​បានឃើញ​នូវ​ភាព​មិន​ប្រក្រតី​នោះ​ទេ​សម្រាប់​ការ​បោះ​ឆ្នោត ហើយ​តែ​ការ​កែ​លម្អ​សម្រាប់​ការ​បោះ​ឆ្នោត​លើក​ក្រោយ​។

ស្ថាប័ន​អន្តរជាតិ​ធំ​ៗ​ចំនួន​៨​ចូល​រួមការ​សង្កេតការណ៍​១,​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ​។ ២.​អង្គការ​សភា​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​។ ៣.​សភា​សង្គម​ស៊ី​វិល​រុ​ស្ស៊ី​។ ៤.​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ​។ ៥-​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី​។ ៦.​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អាស៊ី​.​ប៉ា​ស៊ី​ហ្វិ​ច​។ ៧.​អង្គការ​សមាគម​សភា​អាស៊ី និង​៨.​អង្ក​ការ​សមា​គន​សភា​អាស៊ាន​។ តំណាង​មក​ពី​សហជីព​ប្រទេស​អ៊ី​តា​លី​បាន​លើក​ឡើង​ថា ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ដោយ​ក្តី​រីករាយ​ទៅ​បោះ​ឆ្នោត​ដោយ​មិន​មានការ​គំរាមកំហែង​នោះ​ទេ​។ គេ​ជា​ការ​បង្ហាញ​ពី​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រជា​ជក​កម្ពុជា​។

ចំពោះ​អង្កេត​ការណ៍​មក​ពី​ប្រទេស​អង់គ្លេស​ក៏​បាន​លើក​ឡើង​ដែរ​ថា លោក​បាន​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​ច្រើន​ជាង​៧​នៅ​ភ្នំពេញ​ដោយ​ឃើញ​ថា ការ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​ភាពល្អ និង​មានការ​ខិតខំ​របស់​បុគ្គលិក​នៅ​តាម​ការិយាល័យ​នីមួយ​ៗ​។ លោក​បាន​លើក​ឡើង​ថា អ្វី​ដែល​កើតឡើង​នៅ​ពេល​នេះ​សម្រាប់​ថ្នាក់ដឹកនាំ និង​ប្រជាជន​កម្ពុជា​។ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​គួរ​ចាប់អារម្មណ៍​របស់​ប្រទេស​កម្ពុជា និង​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​ផ្តល់​អំណាច​ពី​អ្នកបោះឆ្នោត​នៅ​កម្ពុជា​។ ទោះបី​យ៉ាងណា​អ្នក​សង្កេតការណ៍​នៅ​ពេល​នេះ គ្មាន​អ្វី​ក្រៅពី​ការ​អបអរសាទរ​កម្ពុជា​។ អ្នក​សង្កេតការណ៍​ម្នាក់​មក​ពី​អង់គ្លេស​បាន​លើក​ឡើង​ថា សហភាព​អឺរ៉ុប​នោះ​មិនមែន​ប្រជាធិបតេយ្យ​នោះ​ទេ ហើយ​ប្រឆាំង​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​៕

កែសម្រួលដោយ