ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៣​បួស​ធ្ងន់​ស្រាល​៧​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​៣​ករណី

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​តែ​ជា​ឃាតក​លាក់​មុខ ដែល​បាន​សម្លាប់​ប្រជា​រដ្ឋ​ខ្មែរ​គ្មាន​លស់​ថ្ងៃ​ណា​ឡើយ​។ ជាក់ស្ដែង​នៅ​ស្រុក​បារាយណ៍​បាន​កើត​ឡើងជា​ហេតុ​បណ្ដាល​ឲ្យ​គ្រោះថ្នាក់ និង​ស្លាប់​ជា​បន្តបន្ទាប់​។ ករណី​ទី​១-​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧ ណ​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧…

ខេត្តកំពង់ធំ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​តែ​ជា​ឃាតក​លាក់​មុខ ដែល​បាន​សម្លាប់​ប្រជា​រដ្ឋ​ខ្មែរ​គ្មាន​លស់​ថ្ងៃ​ណា​ឡើយ​។ ជាក់ស្ដែង​នៅ​ស្រុក​បារាយណ៍​បាន​កើត​ឡើងជា​ហេតុ​បណ្ដាល​ឲ្យ​គ្រោះថ្នាក់ និង​ស្លាប់​ជា​បន្តបន្ទាប់​។ ករណី​ទី​១-​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧ ណ​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវលំ​ក្រាល​កៅស៊ូ ភូមិ​ចើ​ង​ដើ​ង ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។

សមត្ថកិច្ច​ប្រាប់​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​កើតឡើង​រវាង​ម៉ូតូ បុក​អ្នក​ថ្មើរជើង ដើរ​ឆ្លងកាត់​ផ្លូវ​ឈ្មោះ ផេ​ន ឃាន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ប្រ​នាគ ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ បណ្តាល​ឲ្យ​របួសធ្ងន់​បាក់ជើង​ឆ្វេង​។ ចំណែក​អ្នក​បើក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1J-7222 បើកបរ​ដោយ​ឈ្មោះ សុទ្ធ បូ​រិ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ស្វាយ​កាល់ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក បាន​ដួល​ចូល​ក្រោម​រថយន្ត​កំពុង​បើកបរ​ផ្ទុយ​ទិស​គ្នា កិន​ស្លាប់​នៅ​កន្លែង​កើតហេតុ​។ ហើយ​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង មិន​ស្គាល់​លេខ មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ បាន​បន្ថែម​ល្បឿន​បើករថយន្ត​គេចខ្លួន​បាត់​។

ក្រោយ​ពេល​កើតហេតុ វត្ថុ​តាង​ម៉ូតូ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​។ ករណី​ទី​២. បាន​កើតឡើង​នៅ វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវលំ​ក្រាល​កៅស៊ូ​ក្នុងភូមិ​រូង ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ម៉ូតូ​បើក​ឆ្លងកាត់​ផ្លូវ បណ្តាល​ឲ្យ​ស្លាប់ មនុស្ស​ម្នាក់ របួសធ្ងន់​០៣​នាក់ និង​របួសស្រាល​០១​នាក់ ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​ហុងដា​វ៉េវ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ (​បើកបរ​ឆ្លងកាត់​ផ្លូវ​ពី​កើត​ទៅ​លិច​) ដោយ​ឈ្មោះ អ៊ី ខេ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ទូក ឃុំ​បាក់​ស្នា ស្រុក​បារាយណ៍ របួសធ្ងន់ ហើយ​ត្រូវ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ បង្អែក​បារាយណ៍ ស​ន្ទុ​ក​។

អ្នក​រួម​ដំណើរ​ជាមួយ​ចំនួន​០២​នាក់​មាន ១-​ឈ្មោះ ផ​ន ផេ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​(​របួសស្រាល និង​ទី​២. ឈ្មោះ សៀម លី​សា ភេទ​ស្រី អាយុ​១០ ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​(​របួសធ្ងន់​) ចំណែក​ភាគី​ម្ខាង​ទៀត​បើក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ កំពង់ធំ​1G-0818 (​បើកបរ​ផ្លូវត្រង់​ពី​ត្បូង​ទៅ​ជើង​) ដោយ​ឈ្មោះ អៀន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ពង្រ​លីង ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ជាមួយ ឈ្មោះ ផ​ន ទុំ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា​រង​របួសធ្ងន់​ផង​ដែរ​។ ករណី​នេះ មូលហេតុ ដោយសារ​អ្នកបើកបរ​ម៉ូតូ​ហុងដា​វ៉េវ ឈ្មោះ អ៊ី ខេ​ង បើកបរ​ឆ្លងកាត់​ផ្លូវ​ខ្ជីខ្ជា​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។

ក្រោយ​ពេល​កើតហេតុ វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​។ ករណី​ទី​៣.​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១០-១១១ ភូមិ​ថ្នល់ ឃុំ​ទ្រៀល ស្រុក​បារាយណ៍ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​ម៉ូតូ បុក​រថយន្ត​កំពុង​ចត​នៅ​លើ​ទ្រូងផ្លូវ ក្នុង​ទិស​ដៅ​ស្របគ្នា​(​ពី​ត្បូង​ទៅ​ជើង​) បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ០១​នាក់ របួសធ្ងន់​០២​នាក់​។

រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ស្លាក​លេខ កំពង់ធំ 3A-0091 អ្នកបើកបរ​មិន​ស្គាល់ អត្តសញ្ញាណ​(​គេចខ្លួន​បាត់​) ចំណែក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1J-2194 បើកបរ​ដោយ​ឈ្មោះ ញឹ​ប ហៀ​ប ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ស៊ី​វត្ថា ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) ពាក់មួក​សុវត្ថិភាព អ្នក​រួម​ដំណើរ​ជាមួយ​ចំនួន​០២​នាក់​៖ ទី​១- ឈ្មោះ ខេ​ង ហួយ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ត្រូវជា​ប្រពន្ធ​អ្នកបើកបរ​ម៉ូតូ (​របួសធ្ងន់ បាក់​កដៃ​ស្តាំ​) (​ពាក់មួក​សុវត្ថិភាព​) និង​២-​ឈ្មោះ ខេ​ង ប៉ាន ភេទ​ស្រី អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា (​របួសធ្ងន់ មិន​ពាក់មួក​សុវត្ថិភាព​)​។

វត្ថុ​តាង​ម៉ូតូ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ចំណែក​រថយន្ត​រក្សា​ទុក​នៅ​កន្លែង កើតហេតុ (​ពីព្រោះ​រថយន្ត​ខូច​)​។ មូលហេតុ​ជាបឋម​បង្ក​ឡើង​ដោយ​រថយន្ត​ចត​លើ​ទ្រូងផ្លូវ​គ្មាន​ដាក់​សញ្ញា និង​គ្មាន​ភ្លើង​បំភ្លឺ រួម​ផ្សំ​នឹង​អ្នកបើកបរ​ម៉ូតូ​មាន​ល្បឿន​លឿន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ