ខេត្តកំពង់ឆ្នាំង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា លោកជំទប់ទីមួយ ឃុំបន្ទាយព្រាលម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅម៉ោង 8 និង 50 នាទីព្រឹក ថ្ងៃទី28 ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៤៤ ស្ថិតក្នុងភូមិអូលាជ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ។
សមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ខាងលើនេះ ឈ្មោះ ឈឹម សុង ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរជំនប់ទី១ ឃុំបន្ទាយព្រាល រស់នៅក្នុងភូមិទព័ស្រូវ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ជិះម៉ូតូម៉ាកសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ1-1235 បានរងរបួសធ្ងន់ ហើយបានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ។
ចំណែកជនរងគ្រោះម្នាក់ឈ្មោះ វ៉ាត ឧត្តម ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុងភូមិឃុំស្រុកជាមួយគ្នាជិះម៉ូតូម៉ាកសេ១២៥ ពាក់ស្លាកលេខ 1E-1618 រងរបួសធ្ងន់ រីឯម៉ូតូខូចខាតយ៉ាងដំណំទាំង២គ្រឿង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលមិនបានបញ្ជាក់ពីមូលហេតុនៃការបុកគ្នានោះទេ គ្រាន់តែបានប្រាប់ថា ម៉ូតូទាំង2គ្រឿងខាងលើនេះ គឺជិះក្នុងដំណើរច្រាស់ទិសគ្នា ទើបបណ្តាលឱ្យមានការគ្រោះថ្នាក់បែបនេះតែម្តង៕
ចែករំលែកព័តមាននេះ