ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគណាស់… បងប្អូនជីដូនមួយ៣នាក់អស់ជីវិតក្នុងពេលតែមួយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​៣​នាក់ ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នាបាន​ស្លាប់​ជាមួយ​គ្នាក្នុង​ពេល​តែ​មួយ​យ៉ាង​អាណោចអាធ័ម ដោយសារ​ត្រូវ​ចរន្តអគ្គិសនី​ឆក់​នៅ​ទឹកដី​ថៃ ហើយ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ឲ្យ​សាច់​ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា​កន្លង​ទៅ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន…

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​៣​នាក់ ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នាបាន​ស្លាប់​ជាមួយ​គ្នាក្នុង​ពេល​តែ​មួយ​យ៉ាង​អាណោចអាធ័ម ដោយសារ​ត្រូវ​ចរន្តអគ្គិសនី​ឆក់​នៅ​ទឹកដី​ថៃ ហើយ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ឲ្យ​សាច់​ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា​កន្លង​ទៅ ។

ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ ស៊ុន​ឈិ​ន ភេទ​ប្រុស អាយ​២២​ឆ្នាំ ២-​ឈ្មោះ​ភ​ន ស៊ា​ប​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​៣-​ឈ្មោះ លឹ​ម នី​តា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ។ ពួក​គេ​ទាំង​៣​នាក់​ជា​កម្មករ​ធ្វើ​ឡូ​ហ្គោ​នៅ​ខេត្ត​ឧ​ប៊ុ​ន​រាជធានី ប្រទេស​ថៃ និង​មាន​ទីលំនៅ​ក្នុងភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី​ខេត្តបាត់​ដំបង ។

កម្មករ​រួមការ​ងារ​ជាមួយ​គ្នា​និង​ជា​សាច់ញាតិ​ដែល​វិល​ត្រឡប់​មក​ជាមួយ​សព​បាន​ប្រាប់​ថា​ដំបូង​ជន​រង​គ្រោះ​បាន​ស្ទូច​ឡូ​ហ្គោ លុះ​ដាក់​ដងសន្ទូច​ចុះ​វិញ​ស្រាប់តែ​ប៉ះ​ចំ​ខ្សែភ្លើង បណ្តាល​ឲ្យ​ឆក់​ឈ្មោះ ស៊ុន ឈិ​ន ដែល​ជា​អ្នកបញ្ជា​ដងសន្ទូច ។ ពេល​នោះ ជន​រង​គ្រោះ​២​នាក់​ទៀត​ឃើញ​នាំ​គ្នា​ស្ទុះ​ទៅ​ជួយ ក៏​ឆក់​ស្លាប់​ទាំង​៣​នាក់​នៅ​នឹង​កន្លែង​តែ​ម្តង ។សព​ត្រូវ​បាន​សាច់ញាតិ​ជួល​រថយន្ត​៣​គ្រឿង​ដឹក​ទៅ​លំនៅ​ឋាន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ