ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប អំពាវនាវ​ឱ្យ​គ្រប់​គណបក្ស​រក្សា​ភាព​ស្ងប់ស្ងាត់​នៅ​ថ្ងៃ «​ស​» និង​ថ្ងៃ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​អំពាវនាវ​ឱ្យ​គ្រប់​គណបក្ស​រក្សា​ភាព​ស្ងប់ស្ងាត់​នៅ​ថ្ងៃ «​ស​» និង​ថ្ងៃ​បោះ​ឆ្នោត ខណៈ​ការ​ឃោសនា​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ត្រឹម​ម៉ោង​១០​យប់​នេះ ។ លិខិត​របស់…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​អំពាវនាវ​ឱ្យ​គ្រប់​គណបក្ស​រក្សា​ភាព​ស្ងប់ស្ងាត់​នៅ​ថ្ងៃ «​ស​» និង​ថ្ងៃ​បោះ​ឆ្នោត ខណៈ​ការ​ឃោសនា​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ត្រឹម​ម៉ោង​១០​យប់​នេះ ។

លិខិត​របស់ គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនាបោះ​ឆ្នោត អាណត្តិ​ទី​៦ បាន​បញ្ជា​កថា គណបក្ស​នយោបាយ បេក្ខជន ភ្នាក់ងារ​គណបក្ស​នយោបាយ អ្នក​គាំទ្រ​គណបក្ស​នយោបាយ រួម​នឹង​អ្នកគ្រប់គ្រង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ប្រភេទ ត្រូវ​រក្សា ភាព​ស្ងប់ស្ងាត់ ចាប់ពី​ម៉ោង​១២​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែកក្កដា រហូត​ដល់​ម៉ោង​១២​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ