ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងទេ ក្រុមបាល់ទាត់​នារី​ភ្នំពេញ​ក្រោ​ន​លេចធ្លោ​ជាងគេ​ដោយសារ​អ្វី?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​និយាយ​ពី​ក្រុមបាល់ទាត់​នារី​នៅ​កម្ពុជា គេ​ពិតជា​មិន​រំលង​ក្រុម​បាល់​ទាត់​នារី​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​ទេ ដោយសារតែ​ក្លិប​បាល់ទាត់​មួយ​នេះ​សំបូរ​ធន​ធាន មានទីលាន​ហ្វឹកហាត់ និង​ប្រកួត​ផ្ទាល់ខ្លួន ជា​ពិសេស​ទាំង​គ្រូបង្វឹក​និង​គ្រូ​ជំនួយ​សុទ្ធតែ​មាន​សមត្ថភាពខ្ពស់​លើ​ការងារ​បណ្តុះបណ្ដាល​ទាំង​កីឡាករ​-​កីឡាការិនី​ថ្នាល និង​អាជីព ធ្វើ​ឱ្យ​ក្រុមបាល់ទាត់​ភ្នំ​ពេញ​ក្រោម​ល្បី​កាន់តែ​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ បើ​និយាយ​ពី​ក្រុមបាល់ទាត់​នារី​នៅ​កម្ពុជា គេ​ពិតជា​មិន​រំលង​ក្រុម​បាល់​ទាត់​នារី​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​ទេ ដោយសារតែ​ក្លិប​បាល់ទាត់​មួយ​នេះ​សំបូរ​ធន​ធាន មានទីលាន​ហ្វឹកហាត់ និង​ប្រកួត​ផ្ទាល់ខ្លួន ជា​ពិសេស​ទាំង​គ្រូបង្វឹក​និង​គ្រូ​ជំនួយ​សុទ្ធតែ​មាន​សមត្ថភាពខ្ពស់​លើ​ការងារ​បណ្តុះបណ្ដាល​ទាំង​កីឡាករ​-​កីឡាការិនី​ថ្នាល និង​អាជីព ធ្វើ​ឱ្យ​ក្រុមបាល់ទាត់​ភ្នំ​ពេញ​ក្រោម​ល្បី​កាន់តែ​ខ្លាំង ជា​ពិសេស​ក្រុម​បាល់​ទាត់​​នារី​តែ​ម្ដង​ដែល​ទទួល​ការ​ហ្វឹកហាត់​ជាមួយ​គ្រូ​បរទេស​។

លោក ម៉ក់ ភា​រុណ គ្រូ​ជំនួយ​ក្រុម​បាល់​ទាត់​នារី​ភ្នំពេញ​ក្រោ​ន​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​ក្រុម​បាល់ទាត់​នារី​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​មាន​២​ក្រុម​យើង​អាច​ថា​មាន​១​ក្រុម​ក៏​បាន​ដោយ​សារ​​ទាំង​ក្រុម​ឈុត​ធំ និង​ក្រុម​ឈុត​ថ្នាល​តម្រូវ​ឱ្យ​ហាត់​ចូល​គ្នា​ជាមួយ​គ្រូ​ជនជាតិ​អង់​គ្លេស​ឈ្មោះ​Craig Living Ston ។ លោក​ថា ពិតមែនតែ​លោក​ជា​គ្រូ​ជំនួយ​តែ​លោក​គឺជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ក្រុមបាល់ទាត់​នារី​ក៏​ដូច​ជា​កីឡាករ​ថ្នាល​មួយ​ចំនួន​ដែល​កំពុង​តែ​ហ្វឹកហាត់​ដោយ​ការ​ស្ម័គ្រចិត្ត​នៅ​ក្នុង​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ។

លោក Craig Living Ston​ដែល​ជា​គ្រូ​បង្គោល​របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​បានឱ្យ​ដឹង​ថា លោក​ធ្លាប់​មានបទពិសោធន៍​បង្ហាត់​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​ជាង​១០​ឆ្នាំ​មក​ហើយ ។ ប៉ុន្តែ​ចំពោះ​លំ​ហាត់​ដែល​លោក​យក​មក​បង្ហាត់​នៅ​ទី​នេះ គឺ​ដូច​គ្នា​នឹង​ការ​បង្ហាត់​ពី​មុន​មក គ្រាន់តែ​នៅ​ប្រទេស​គេ​មាន​កម្រិត​ខ្ពស់​ជាង​នៅ​ទី​នេះ​បន្តិច​ប៉ុណ្ណោះ ។ លោក​បន្ត​ថា លោក​ជាប់កិច្ចសន្យា​ជាមួយ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​រយៈ​ពេល​តែ​១​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​បើសិនជា​មានឱកាស​លោក​នឹង​បន្ត​កិច្ចសន្យា​ជាមួយ​ក្លិប​ធ្វើ​ការងារ​នេះ​ទៀត ។

លោក​បញ្ជាក់​ថា តាម​បទ​ពិសោធន៍​ដែល​លោក​ធ្លាប់​បង្ហាត់​តាម​បណ្តា​ប្រទេស​នានា​កន្លង​​មក គឺ​នៅ​ទី​នេះ​ល្អ​ជាង​។ បើ​ទោះជា​ក្រុម​បាល់​នារី​ភ្នំពេញ​ក្រោ​ន​ជា​ក្រុម​ក្មេងខ្ចី​ក៏​ពិតមែន ប៉ុន្តែ​លំ​ហាត់​ដែល​លោក​បាន​ដាក់​ចេញ​ទៅ គឺ​ពួក​នាង​ងាយ​ចាប់​បាន​និង​យល់​ច្រើន ។ លោក​ថា ការ​ហ្វឹកហាត់​ក្រុមបាល់ទាត់​នារី​នា​ពេល​នេះ​ហាក់បីដូចជា​ទើប​ចាប់​ផ្ដើម ប៉ុន្តែ​លោក​នឹង​ព្យាយាម​បង្កើន​កម្មវិធី​ហ្វឹកហាត់​ឱ្យ​បាន​ច្រើន​ធ្វើ​យ៉ាង​ជំរុញ​ឱ្យ​មាន​កម្ម​វិធី​ប្រកួត​ច្រើន ដូច្នេះ​មិនយូរ​ទេ​ពួក​គេ​នឹង​ក្លាយជា​កីឡាការិនី​ឆ្នើម​និង​ខ្លាំងពូកែ​ជាក់​ជា​មិន​ខាន​។

តាម​ការ​ឱ្យ​ដឹង​បន្ថែម សព្វថ្ងៃ​មាន​កីឡាការិនី​តែ​២១​នាក់​ប៉ុណ្ណោះ​ដែល​បាន​មក​ហ្វឹក​ហាត់​ ប៉ុន្តែ​បើសិនជា​ពួក​គេ​មួយ​ចំនួន​ជាប់​រៀន​គឺ​អាច​បាត់​មុខ​ខ្លះ ។ ទោះជា​យ៉ាងណា លោក​នៅ​តែ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាការិនី​ទាំងអស់ ។ ជា​មួយ​​គ្នា​នេះ លោក​ក៏​សូម​កោតសរសើរ​ផង​ដែរ​ចំពោះ​ការ​មក​ហាត់​បាល់ទាត់​នៅ​ស្រុក​ខ្មែរ ដោយ​ពុំ​តម្រូវ​ឱ្យ​មានការ​បង់ប្រាក់​អ្វី​ទាំងអស់ ក្នុង​ពេល​ប្រទេស​ផ្សេង​ៗ​ដូច​ជា​​អា​មេ​រិក ចិន និង​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ទៀត អ្នក​ដែល​មក​ហាត់​គឺ​តម្រូវ​ឱ្យ​បង់ប្រាក់​ក្នុង​១​ខែ​មិន​ក្រោម​៣​ពាន់​ដុល្លារ​នោះ​ទេ ។

ដូច្នេះ​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​កីឡាករ​-​កីឡា​ការិនី​នៅ​កម្ពុជា ប្រសិនជា​ពួក​គេ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ជាប់លាប់​លោក​សង្ឃឹម​ថា កម្ពុជា​នឹង​រកបាន​ធនធាន​កីឡាការិនី​ឆ្នើម​ច្រើន​នាក់​ដែល​មាន​សមត្ថភាព​ខ្ពស់​ដូច​ជា​កីឡាការិនី​ហួត គី​ម​ហុង និង​បាន ជា​វៃ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ