ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជួប​គ្រោះ​អកុសល​ទាំង​ព្រឹក

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន លើ​ដងផ្លូវ​បេតុង​ ក្នុងភូមិ​បា​លិ​លេ​យ្យ​១​ សង្កាត់​ប៉ោយ​ប៉ែ​ត និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោងជាង​៥​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន លើ​ដងផ្លូវ​បេតុង​ ក្នុងភូមិ​បា​លិ​លេ​យ្យ​១​ សង្កាត់​ប៉ោយ​ប៉ែ​ត និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោងជាង​៥​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ​២០១៨ ។

 ជន​រង​គ្រោះ​ឈ្មោះ​ហេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ ។ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម​សង់ ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ១D-៣៤៨៩ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ផ្លូវបំបែក​ជា​បួន​ចំណុច​កើតហេតុ ស្រាប់តែ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​ដែល​បើក​បោះពួយ​យ៉ាង​លឿន​មក​ពី​ទិស​ខាងកើត​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ដួល​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ចំណែក​ម៉ូតូ​បាន​រង​ការ​ខូចខាត​មួយ​កំណាត់​មុខ​។ រីឯ​រថយន្ត​បង្ក​បាន​បើក​គេច​បាត់​ស្រមោល ។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​សូ​រិ​យាម​រង្សី ហៅ​វត្ត​ថ្មី​ក្នុងភូមិ​កើតហេតុ ។ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​រង​ការ​ខូចខាត​មួយ​កំណាត់​មុខ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​បន្ត​និ​តិ​វិធី​។ សមត្ថកិច្ច​​បាន​ប្រាប់​ថា មក​ទល់​ពេល​នេះ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​អ្នកបើកបរ​រថយន្ត​បង្ក​នៅឡើយ​ទេ ប៉ុន្តែ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ