ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហោះរំលងពី​ស្រះទឹកមួយទៅ​ស្រះទឹកមួយទៀត ត្រាំទឹកទាំង​ព្រឹក​

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដោយ​រថយន្ត​មួយ​គ្រឿង​រេ​ចង្កូត​ហោះ​រំលង​ស្រះ​ទឹក​មួយ​ទៅ​ធ្លាក់​ក្នុង​ស្រះ​ទឹក​មួយទៀត​ទាំង​ព្រឹក ដោយ​មិនដឹង​មូលហេតុ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៩-១៤០…

ខេត្តពោធិ៍សាត់ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដោយ​រថយន្ត​មួយ​គ្រឿង​រេ​ចង្កូត​ហោះ​រំលង​ស្រះ​ទឹក​មួយ​ទៅ​ធ្លាក់​ក្នុង​ស្រះ​ទឹក​មួយទៀត​ទាំង​ព្រឹក ដោយ​មិនដឹង​មូលហេតុ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៩-១៤០ នៅ​ក្នុងភូមិ​ថ្គោល​តូច ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​មួយ​គ្រឿង ម៉ា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AT-១៤២៤ បាន​បោះពួយ​យ៉ាង​លឿន​លើ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ហោះ​រំលង​ស្រះ​ទឹក​មួយ​ទៅ​ធ្លាក់​ក្នុង​ស្រះ​ទឹក​មួយទៀត បណ្ដាល​ឲ្យ​រថយន្ដ​រង​ការ​ខូចខាត​មួយ​កំណាត់​មុខ​យ៉ាងដំណំ រីឯ​អ្នកបើកបរ​មិន​មាន​គ្រោះថ្នាក់​អ្វី​ទេ​។

បើ​តាម​អ្នកស្រុក​នៅ​ទីនោះ​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​នោះ គេ​ឃើញ​រថយន្ដ​មួយ​គ្រឿង​ម៉ាក​ព្រូស​ខាងលើ​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ទៅ​ក្នុង​ទឹកស្រះ​តែ​ម្ដង តែ​សំណាងល្អ គឺ​មិន​មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ គ្រាន់តែ​ខូចខាត​រថយន្ត​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ អ្នកស្រុក​អ្នក​ភូមិ​បាន​ដើរទៅ​មើលឃើញ​នារី​ម្នាក់​ជា​អ្នកបើកបរ​នៅ​ជាប់​ក្នុង​រថយន្ដ​ក៍​នាំ​គ្នា​គាស់​ចេញ​មក រួច​ហើយ​នារី​ម្នាក់​នោះ​បាន​ទូរស័ព្ទ​ហៅ​បងប្អូន​មក​យក​ទៅ​បាត់​ដោយ​មិន​បាន​ស្គាល់ឈ្មោះ​នោះ​ទេ ប៉ុន្តែ​មាន​អ្នក​ធ្លាប់​ស្គាល់​នាងបាន​និយាយ​ថា នារី​ដែល​ជា​អ្នកបើកបរ​នោះ​រស់នៅ​ក្នុង​ខេត្តពោធិ៍សាត់ ​។ ​អ្នក​ដែល​ទៅ​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា សំណាងល្អ​ដែល​ទឹកស្រះ​រាក់ បើ​ជ្រៅ​វិញ​លេច​រថយន្ដ​ចូល​ទៅ​ក្នុង​ទឹក​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ ក្រោយ​ពេលកើតហេតុ រថយន្ដ​ត្រូវ​បាន​ស្រង់​ចេញពី​ក្នុង​ទឹកស្រះ​នៅ​ថ្ងៃ​ដដែល​នេះ ហើយ​បាន​ដឹក​យក​ទៅ​ដាក់​នៅ​កន្លែង​ជាង​ដើម្បី​ជួស​ជុល​៕​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ