ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​រើស​ពង​ទា​តាម​មាត់បឹង​ មច្ចុរាជ​ឆក់យកជីវិត​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្មេង​ស្រី​ម្នាក់​ដើរ​រើស​ពង​ទា ដែល​សត្វ​ទា​បាន​ដើរ​ពង​នៅ​តាម​មាត់បឹង តែ​ចេ​ដ​ន្យ​អាក្រក់ នាង​បាន​រអិល​ជើ​ល​ធ្លាក់​ចូល​ក្នុង​បឹង​បណ្តាល​ឱ្យ​លង់​ស្លាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០១៨…

ខេត្តព្រៃវែង ៖ ក្មេង​ស្រី​ម្នាក់​ដើរ​រើស​ពង​ទា ដែល​សត្វ​ទា​បាន​ដើរ​ពង​នៅ​តាម​មាត់បឹង តែ​ចេ​ដ​ន្យ​អាក្រក់ នាង​បាន​រអិល​ជើ​ល​ធ្លាក់​ចូល​ក្នុង​បឹង​បណ្តាល​ឱ្យ​លង់​ស្លាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​បឹង​អន្លង់​តូច​ខាងជើង​ភូមិ​តា​ហ៊េ​ល​ខ ឃុំ​រា​ធរ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ក្មេង​ស្រី​ដែល​ស្លាប់​ឈ្មោះ​រ៉ាត់ ដា​នី អាយុ​៧​ឆ្នាំ ​នៅ​ភូមិ​តា​ហ៊េ​ល​(​ខ​) ឃុំ​រា​ធរ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង មាន​ឪពុក​ឈ្មោះ អុល រ៉ាត់ អាយុ​៣១​ឆ្នាំ និង​ម្តាយ​ឈ្មោះ​ព្រិ​ន ណ​ន អាយុ​៣៧​ឆ្នាំ មានទីលំ​នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា ក្រៅពី​ការ​សិក្សា ក្មេង​ស្រី​រង​គ្រោះ​តែងតែ​ជួយ​ឪពុក​ម្តាយ​ធ្វើ​ការងារ​ផ្ទះ​ជា​ប្រចាំ ហើយ​នៅ​ថ្ងៃ​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​ក៏​ចេញ​ទៅ​រើស​ពង​ទា ដែល​សត្វ​ទា​បាន​ពង​នៅ​តាម​មាត់បឹង តែ​មិនដឹង​ជា​យ៉ាងម៉េច ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​បឹង បណ្តាល​អោយ​លង់​ទឹក​ស្លាប់ ខណៈ ឪពុក​ម្តាយ​រវល់​ធ្វើ​ការងារ​នៅផ្ទះ ។ បច្ចុប្បន្ន សព​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ