ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​គេច​រថយន្ត​មួយទៀត ស្រាប់តែ​ទៅ​ជា​ចឹ​ង​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊ី​ន​ទ្រី​ដឹក​សំរាម​របស់​ក្រុមហ៊ុន ស៊ី​ន ទ្រី មួយ​គ្រឿង​បាន​បើក​គេច​រថយន្ត​មួយ​គ្រឿង​បត់​ឆ្លងផ្លូវ ហើយ​ជ្រុល​ចង្កូត​ទៅ​កៀរ​របាំង​ថ្ម បណ្តាល​ឲ្យ​វៀច​ចំនួន​៣​កង់ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊ី​ន​ទ្រី​ដឹក​សំរាម​របស់​ក្រុមហ៊ុន ស៊ី​ន ទ្រី មួយ​គ្រឿង​បាន​បើក​គេច​រថយន្ត​មួយ​គ្រឿង​បត់​ឆ្លងផ្លូវ ហើយ​ជ្រុល​ចង្កូត​ទៅ​កៀរ​របាំង​ថ្ម បណ្តាល​ឲ្យ​វៀច​ចំនួន​៣​កង់ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

រថយន្ត​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​បើកបរ​ដោយ ឈ្មោះ ផុ​ន ពៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​អ្នកបើកបរ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​រថយន្ត​គាត់​បាន​ត្រឡប់​មក​ពី​ប្រមូល​សំរាម​វិញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ​មាន​រថយន្ត​ប្រភេទ​ទួ​រី​ស​១២​កៅអី​មួយ​គ្រឿង បើកមុខ​ចំហៀង​ខាងស្តាំ ហើយ​បត​ឆ្វេង​ឆ្លងផ្លូវ​កាត់មុខ​រថយន្ត​របស់​គាត់ ។ តាម​អ្នកបើកបរ​បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ​ក៏​បាន​ទាញ​ចង្កូត​គេច​កុំ​ឲ្យ​បុក​គូថ​រថយន្ត​នោះ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក និង​កៀរ​របាំង​ថ្ម​បណ្តាល​ឲ្យ​វៀច​ចំនួន​៣​កង់​តែ​ម្តង ។

បន្ទាប់​ពី​គ្រោះថ្នាក់​នគរបាល​ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​នាំ​យក​រថយន្ត​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​សងការ​ខូចខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ