ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​! បុក​គ្នា​ហោះ​ប្លោង​ជិត​១០​ម៉ែត្រ​មិន​តិច​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​រង​របួសធ្ងន់​ខណៈ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បាន​ដាច់ខ្យល់​ស្លាប់ និង​បុរស​បី​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល ខណៈ​ដែល​ពួក​គេ​ទាំងនោះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​នឹង​ម៉ូតូ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ ទល់មុខ​នឹង​មុខ​ផ្ទះ​ចៅសង្កាត់​ស្ទឹង​មាន​ជ័យ​១ ផ្លូវ​២១៧…

រាជធានី​ភ្នំពេញ ៖ បុរស​រង​របួសធ្ងន់​ខណៈ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បាន​ដាច់ខ្យល់​ស្លាប់ និង​បុរស​បី​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល ខណៈ​ដែល​ពួក​គេ​ទាំងនោះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​នឹង​ម៉ូតូ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ ទល់មុខ​នឹង​មុខ​ផ្ទះ​ចៅសង្កាត់​ស្ទឹង​មាន​ជ័យ​១ ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ម៉ូ ពុំ​សុផល ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ មានស្រុក​កំណើត ភូមិ​ប្រឡាយ​ធំ ឃុំ​វាល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1A-1814 ។ ចំណែក​ភាគី​បង្ក​ម្ខាង​ទៀត​មិន​បាន​ឲ្យ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​គ្រាន់តែ​ដឹង​ថា ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​សុ​គី​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BG- 4308 ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​បាន​បត់​ឆ្វេង​ឆ្លងកាត់​ទទឹង​ផ្លូវ​ចូល​ទៅ​តាម​ផ្លូវ​បេតុង ហើយ​ស្រប​ពេល​ដែល​ម៉ូតូ​រង​គ្រោះ​ឆ្លង​បាន​ពាក់​កណ្តាលផ្លូវ​ក៏​ស្រាប់តែ​មាន បុរស​បី​នាក់​ទៀត​វ័យ​ជាង​២០​ឆ្នាំ បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​សុ​គី​ស្មាស​វី ពណ៌​ខ្មៅ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​បាន​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​ម៉ូតូ​ជន​រង​គ្រោះ​ដែល​ជិះ​ម្នាក់ឯង​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ហោះ​ប្លោង​ជិត​១០​ម៉ែត្រ ជន​រង​គ្រោះ​ពី​កន្លែង​កើតហេតុ​បោក​ក្បាល​ទៅ​ផ្លូវ ហូរ​ឈាម​ជោគ​ជាំ ហើយ​ភ្លាម​ៗ​នោះ​ដែរ ជន​រង​គ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លិ​និក​ឯកជន តែ​ពេល​ទៅ​គ្លិ​និក ស្រាប់​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

ដោយឡែក​ខាង​ម៉ូតូ​បង្ករ​ដែល​ជិះ​ដោយ​បុរស​បី​នាក់​អ្នក​វិញ អ្នក​បើក​ម៉ូតូ​រង​របួស​បែក​មាត់ ហើយ​អ្នក​អង្គុយ​ខាងក្រោយ​រង​របួសរ​លាត់ដៃរ​លាត់ជើង​ទាំង​បី​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លិ​និក​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​បាន​ធ្វើ​ទំនាក់ទំនង​ហៅ​សាច់ញាតិ​ឲ្យ​មក​ទទួលយក​សព​ជន​រង​គ្រោះ​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​សំបួរមាស ខណ្ឌដង្កោ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បាន​មក​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ