ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូលផ្ទះ​ពលរដ្ឋ​នៅ​ស្រុក​វើ​ន​សៃ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ ខ្យល់​កន្ត្រាក់​បណ្ដាល​អោយ​ប៉ើង​ដំបូលផ្ទះ​ប្រជា​ពល​អស់​ចំនួន​៤​ខ្នង​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ឡា​មឺ​យ ឃុំ​កុក​ឡក់ ស្រុក​វើ​ន​សៃ​។ បើ​តាម​របាយការណ៍​ប៉ូលិស​ស្រុក​វើ​ន​សៃ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នោះ​មាន​ភ្លៀង…

ខេត្ត​រតនគីរី ៖ ខ្យល់​កន្ត្រាក់​បណ្ដាល​អោយ​ប៉ើង​ដំបូលផ្ទះ​ប្រជា​ពល​អស់​ចំនួន​៤​ខ្នង​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ឡា​មឺ​យ ឃុំ​កុក​ឡក់ ស្រុក​វើ​ន​សៃ​។

បើ​តាម​របាយការណ៍​ប៉ូលិស​ស្រុក​វើ​ន​សៃ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នោះ​មាន​ភ្លៀង និង​ខ្យល់​យ៉ាង​ខ្លាំង បណ្ដាល​អោយ​ប៉ើង​ដំបូលផ្ទះ​ពលរ​ដ្ផ​អស់​៤​ខ្នង ហើយ​ពលរដ្ឋ​រង​គ្រោះ​ដោយ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​មាន​ចំនួន​៤​គ្រួសារ ក្នុង​នោះ​រួម​មាន ១-​ឈ្មោះ ឡែ​វ ណា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ២-​ឈ្មោះ គុយ ទីវ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ៣-​ឈ្មោះ​សាន់ បៀ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​៤-​ឈ្មោះ សារី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។ ទាំង​៤​គ្រួសារ​ខាងលើ​ជនជាតិ​ដើម​ភាគតិច​កា​វែ​ត ប្រកប​របរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

សមត្ថកិច្ច​ស្រុក​ដដែល​បាន​បន្ត​ទៀត​ថា ផ្ទះ​ពលរដ្ឋ​៤​ខ្នង​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​គ្រាន់តែ​ប៉ើង​ដំបូល​ស័ង្កសី​តែ​ប៉ុណ្ណោះ មិន​រលំ​ផ្ទះ​នោះ​ទេ ហើយ​ករណី​នេះ​ដែរ​មិន​បណ្ដាល​អោយ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពលរដ្ឋ​ណា​ម្នាក់​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ