ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ករណី​ទៀត​ហើយ ប្រជាពលរដ្ឋ​បង់សំណាញ់​ចាប់​ក្រពើរ​បាន​២​ក្បាល​តែ​ត្រូវ​រង​គ្រោះ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង​២​និង​០០​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​២​នាក់​រស់នៅ​ភូមិ​ក្រចាប់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន បាន​នាំ​គ្នា​ទៅ​បង់សំណាញ់​តាម​ប្រឡាយ​ទឹក​ក្រោយ​រោង​ម៉ាស៊ីនកិនស្រូវ​របស់​ឈ្មោះ គី​ម…

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង​២​និង​០០​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​២​នាក់​រស់នៅ​ភូមិ​ក្រចាប់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន បាន​នាំ​គ្នា​ទៅ​បង់សំណាញ់​តាម​ប្រឡាយ​ទឹក​ក្រោយ​រោង​ម៉ាស៊ីនកិនស្រូវ​របស់​ឈ្មោះ គី​ម ប៉ូ ស្ថិត​នៅ​ភូមិ​ក្រចាប់​ស្រាប់តែ​ប្រទះ​ក្រពើ​រួច​ក៏​នាំ​គ្នា​បង់សំណាញ់​ចាប់​យក​តែ​ម្តង ។

ដំបូង​ឡើយ មាន​ប្រជាពលរដ្ឋ​២​នាក់​ដោយ​ទី​១-​ឈ្មោះ ជា វិចិត្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ជា ជឿន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ដោយ​អ្នក​ទាំង​២​បាន​ទៅ​បង់សំណាញ់​នៅ​ប្រឡាយ​​ទឹក​ខាងលើ​ក៏​បានឃើញ​ក្រពើ​ទាញ​សំណាញ់​ដែល​ខ្លួន​បង់ ហើយ​ឈ្មោះ ជា ចិត្ត​លោត​ចុះ​ទៅ​ចាប់​ក្រពើ​ត្រូវ​ក្រពើ​ខាំ​មុត​ថ្ពាល់​ខាងឆ្វេង​, ខាងស្តាំ និង​ឈ្មោះ ជា ជឿន ត្រូវជា​ប្អូន​មុត​ត្រូវ​ដើមទ្រូង​១​កន្លែង ចុង​ដោះ​១​កន្លែង ហើយ​បាន​យក​ទៅ​ដេរ​ចំនួន​៧​ថ្នេរ ប៉ុន្តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ ។ តាម​ការណ៍​សន្និដ្ឋាន​មិន​បាន​ថា ក្រពើ​ទាំងនោះ​ចេញ​មក​ពី​ប្រភព​ណា​នោះ​ទេ ។

លុះដល់​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល​ថ្ងៃ​ដដែល​ស្រាប់តែ​ឃើញ​ក្រពើ​១​ក្បាល​ទៀត​នៅ​នឹង​ស្នាមភ្លោះ​ផ្លូវ​ចូល​គ្រួសារ​រីករាយ​រួច​ក៏​ចាប់​បាន​សរុប​ទាំងអស់​ចំនួន​២​ក្បាល​តែ​ម្តង ។ តាម​ការ​សន្និដ្ឋាន មិន​ទាន់​ដឹង​ថា ក្រពើ​ទាំងនោះ​ចេញ​មក​ពី​ប្រភព​ខាង​ណា​នៅឡើយ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ