ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ទឹក​ទន្លេសេកុង​បន្ត​កើនឡើង អាជ្ញាធរ​ខេត្ត​និង​កម្លាំង​កងទ័ព​នៅ​តែ​ជម្លៀស​ពលរដ្ឋ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ នេះ​កម្លាំង​កងទ័ព​កំពុង​ជម្លៀស ប្រជាពលរដ្ឋ​ចេញពី​លំនៅ​ដ្ឋា​ន​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ក្នុងស្រុក​សៀម​ប៉ា​ង ដែល​រង​ផល​ប៉ះ ពាល់​ពី​ទឹកជំនន់ ដោយសារ​បាក់​ទំនប់​វា​រី​អគ្គិសនី…

ខេត្តស្ទឹងត្រែង ៖ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ នេះ​កម្លាំង​កងទ័ព​កំពុង​ជម្លៀស ប្រជាពលរដ្ឋ​ចេញពី​លំនៅ​ដ្ឋា​ន​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ក្នុងស្រុក​សៀម​ប៉ា​ង ដែល​រង​ផល​ប៉ះ ពាល់​ពី​ទឹកជំនន់ ដោយសារ​បាក់​ទំនប់​វា​រី​អគ្គិសនី សេ ពាន សេណា​ម​ណ​យ ស្ថិត​នៅ​ខេត្ត​អត្ត​ពឺ ប្រទេស​ឡាវ មាន​ចំងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​-​ឡាវ ។

តាម​ការ​បញ្ជាក់​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នា​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា​នេះ​ទឹកជំនន់​ដែល​ហូរ​ធ្លាក់​ពី​ប្រទេស​ឡាវ​បាន​បន្ត​ជន​លិច​ចូល​ភូមិឋាន ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ដែល​ស្ថិត​នៅ​តំបន់​ព្រំដែន​ឡាវ ក្នុងស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង គិត​ត្រឹម​ម៉ោង​១៣​និង​០០​នាទី ទឹក មាន​កម្ពស់​១,៣៨​ម៉ែត្រ (​កម្រិត​ប្រកាស​អាសន្ន​ឱ្យ​ប្រុង​ប្រយ័ត្ន​១១,៥០​ម៉ែត្រ​) ទោះបីជា​ខណៈ​វេលា​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា​នេះ អាជ្ញាធរ​នៅ​តែ​គ្រប់គ្រង​ស្ថាន​ការ​បាន​នៅឡើយ​ក៏​លោក ម៉ុម សា​រឿ​ន អភិបាល​ខេត្តស្ទឹងត្រែង​កំពុង​ដឹកនាំ​ក្រុមការងារ​នៅ​មូលដ្ឋាន​ផ្ទាល់​ក្នុងស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ដើម្បី​តាមដាន​សភាព​ការ​ទឹកជំនន់​ដែល​កំពុង​កើន​ឡើងជា​លំដាប់ ។

ដោយ​លោក​អភិបាលខេត្ត​បាន​បញ្ជា​កងកម្លាំងប្រដាប់អាវុធ​បន្ត​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ និង​រង​ដោយសារ​ទឹកជំនន់ ហើយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា ជម្លៀស​ប្រជា​ពលករ​ដ្ឋ​ចេញពី​ភូមិ​បាន​ចំនូ​ន​៥៥៧​គ្រួសារ ។


អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តស្ទឹងត្រែង​បានឱ្យ​ដឹង​ថា កម្លាំង​ដែល​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​មាន​កម្លាំងយោធា​កងពល​លេខ​១២៨ ចំនួន​២៤០​នាក់ កម្លាំង​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ចំនួន​៤០​នាក់ កម្លាំង​មន្ត្រី​បរិស្ថាន​ចំនួន​៣០​នាក់ កម្លាំង​នគរបាល​៨៩​នាក់ និង​សម្ភារ​ជួយ​សង្គ្រោះ​ជា​ច្រើន​ទៀត ។

តាម​ព័ត៌មាន​ស្ពានបេតុង​មួយ​កន្លែង​នៅ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ​-​ឡាវ ឆ្លងកាត់​ទន្លេសេកុង ស្ថិត​ក្នុង​ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ា​ង បាន​រង​ការ​ស្រុត​បាក់​តាម​ត្រចៀក​ក្បាលស្ពាន​ពី​ចំហៀង​ខាងកើត កាលពី​យប់មិញ​ថ្ងៃ​ទី​២៥ គ្រា​ដែល​ទឹក​នៅ​ទន្លេសេកុង​នៃ​ប្រទេស​ឡាវ​បាន​ហូរ​ចូល​មក​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។

ស្ពាន​នេះ​ទើបតែ​បញ្ចប់​ការ​កសាង​កាលពីដើម​ខែឧសភា​កន្លង​ទៅ​ថ្មី​ៗ​នេះ ដែល​កសាង​ឡើង​ដោយ​កម្លាំង​កង​វិស្វកម្ម ដើម្បី​បម្រើ​ឲ្យ​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់ និង​ដើម្បី​ត​ភ្ជាប់​ផ្លូវ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ