ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ពលករ​ខ្មែរ​៣​នាក់​បាត់បង់ជីវិត​រួម​គ្នា​ក្នុង​ពេល​តែ​មួយ​លើ​ដី​ថៃ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​៣​នាក់​ជា​បងប្អូន​ជីដូនមួយ​បាន​ស្លាប់​រួម​គ្នា​ក្នុង​ពេល​តែ​មួយ​យ៉ាង​អាណោចអាធ័ម​ដោយសារ​ឆក់​ចរន្តអគ្គិសនី​លើ​ទឹកដី​ថៃ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​សព​ត្រឡប់​មក​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា​ឆ្នាំ​២០១៨ ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​ស៊ុន ឈិ​ន ភេទ​ប្រុស…

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​៣​នាក់​ជា​បងប្អូន​ជីដូនមួយ​បាន​ស្លាប់​រួម​គ្នា​ក្នុង​ពេល​តែ​មួយ​យ៉ាង​អាណោចអាធ័ម​ដោយសារ​ឆក់​ចរន្តអគ្គិសនី​លើ​ទឹកដី​ថៃ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​សព​ត្រឡប់​មក​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា​ឆ្នាំ​២០១៨ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​ស៊ុន ឈិ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ២-​ឈ្មោះ​ភ​ន ស៊ា​ប ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​៣-​ឈ្មោះ​លឹ​ម នី​តា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​។ ជន​រង​គ្រោះ​ទាំង​៣​នាក់​ជា​កម្មករ​ធ្វើ​ឡូ​ហ្គោ​នៅ​ខេត្ត​ឧ​ប៊ុ​ន​រាជធានី ប្រទេស​ថៃ និង​មានស្រុក​កំណើត​នៅ​ភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។

កម្មករ​រួម​អាជីព និង​ត្រូវជា​សាច់ញាតិ​ដែល​វិល​ត្រឡប់​មក​ជាមួយ​សព​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដំបូង​ជន​រង​គ្រោះ​កំពុង​ស្ទូច​ឡូ​ហ្គោ​ដំឡើង លុះ​ដាក់​ដង​ស្ទូច​ចុះ​វិញ​ស្រាប់តែ​ប៉ះ​ចំ​ខ្សែភ្លើង​ក៏​ឆក់​ឈ្មោះ​ស៊ុន ឈិ​ន ដែល​ជា​ជា​អ្នកបញ្ជា​ដង​ស្ទូច ។ សាច់ញាតិ​សព​បាន​បន្ត​ថា លុះ​ជន​រង​គ្រោះ​២​នាក់​ទៀត​ឃើញ​ដូច្នេះ​ក៏​នាំ​គ្នា​ស្ទុះ​ទៅ​ជួយ​ដឹង​អី​ឆក់​ស្លាប់​ទាំង​៣​នាក់​នៅ​នឹង​កន្លែង​តែ​ម្តង​។ សព​ត្រូវ​បាន​សាច់ញាតិ​ជួល​រថយន្ត​៣​គ្រឿង​ដឹក​ទៅ​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ