ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ទុរយស​ចាប់​ប្រពន្ធ​ដាក់ច្រវ៉ាក់​ធ្វើ​ទារុណកម្ម​ប្រដាប់​ភេទ​រហូត​នាង​ទ្រាំ​មិន​បាន

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ប្តី​ចិត្ត​ទុរយស​ម្នាក់​ឈ្មោះ ហ៊ា​ង ស៊ា​ង​ខេ​ង អាយុ​៥១​ឆ្នាំ ជា​កម្មករ​ជៀរ​ជ័រកៅស៊ូ​បាន​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​ដោយ​ចាប់ចង​ច្រវាក់​ព្យួរ​ជើង​ផុត​ពី​រនាប​ផ្ទះ​វាយ​ធ្វើបាប​លើ​រាង​កាយ និង​លើ​ប្រដាប់​ភេទ​ថែម​ទៀត​បណ្តាល​ឲ្យ​ប្រពន្ធ​ឈឺ​ចុកចាប់​ជា​ខ្លាំង ។ ហើយ​ត្រូវ​បាន​បាន​សមត្ថកិច្ច​ចុះ​មក​អន្តរា​គម​ន៏​ចាប់​បុរស​ជា​ប្តី​នៅ​ល្ងាច​ថ្ងៃ​ទី​២៣…

ខេត្ត​ត្បូងឃ្មុំ ៖ ប្តី​ចិត្ត​ទុរយស​ម្នាក់​ឈ្មោះ ហ៊ា​ង ស៊ា​ង​ខេ​ង អាយុ​៥១​ឆ្នាំ ជា​កម្មករ​ជៀរ​ជ័រកៅស៊ូ​បាន​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​ដោយ​ចាប់ចង​ច្រវាក់​ព្យួរ​ជើង​ផុត​ពី​រនាប​ផ្ទះ​វាយ​ធ្វើបាប​លើ​រាង​កាយ និង​លើ​ប្រដាប់​ភេទ​ថែម​ទៀត​បណ្តាល​ឲ្យ​ប្រពន្ធ​ឈឺ​ចុកចាប់​ជា​ខ្លាំង ។ ហើយ​ត្រូវ​បាន​បាន​សមត្ថកិច្ច​ចុះ​មក​អន្តរា​គម​ន៏​ចាប់​បុរស​ជា​ប្តី​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​ចំការ​កៅស៊ូ​វាល​៧០ ភូមិ​ឈូក ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ បញ្ជូន​ទៅ​ឲ្យ​អយ្យការ​អម​សា​សា​ដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ។

លោក​វរ​សេនី​យ៏​ត្រី វ៉ា ស​ម្ប​តិ្ត អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ​ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ថា បុរសខាងលើ​នេះ​បាន​មក​រស់នៅ​ក្នុង​ចំការ​កៅស៊ូ​ជាមួយនឹង​ប្រពន្ធ​ឈ្មោះ ស.ផ​.ល អាយុ​២៩​ឆ្នាំ បាន​រយៈពេល​៣​ឆ្នាំ​តែ​ដោយសារ​តែ​ការ​រស់នៅ​ជាមួយនឹង​ដំណាំ​កៅស៊ូ​កន្លះ​ហិ​កតា​ចាយវាយ​មិន​គ្រប់គ្រាន់សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ ។

បន្ទាប់​មក​ប្តី​បាន​ស្រុះស្រួល​គ្នា​ក៏​បាន​ឲ្យ​ប្រពន្ធ​ទៅ​រកស៊ី​ប្រកបរបរ​ផ្លូវភេទ​នៅ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ជាប់​នឹង​ផ្លូវជាតិ​លេខ​៧ ដែល​ក្នុង​១​ថ្ងៃ​ទទួល​បាន​កម្រៃ​៥​ទៅ​៦​ម៉ឺនរៀល​ដោយ​មានការ​ចែក​ភាគរយ​ជាមួយនឹង​ម៉ែ​យ៉ែ​ម ឬ​ជួនកាល​បាន​ក្រោម​នេះ​ក៏​មាន​ដែរ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ក្នុង​ចំការ​កៅស៊ូ​នៅ​ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ដល់​ពេល​យប់​ប្តី​បាន​សួរនាំ​ប្រពន្ធ​រឿង​ទទួលភ្ញៀវ​ដែល​មក​រួម​ភេទ​ជាមួយ​ក្នុង​ពេល​នោះ​ប្រពន្ធ​បាន​ឆ្លើយ​ត្រង់​ថា មាន​ភ្ញៀវ​ខ្លះមក​រួម​ភេទ​ប្រើប្រាស់​ស្រោមអនាម័យ ខ្លះ​ទៀត​មិន​ប្រើ​ស្រោមអនាម័យ​…​ប្តី​គ្រាន់តែ​ស្តាប់​ឮ​បែប​នេះ​ក៏​ខឹង​ហើយ​ទះកំផ្លៀង​ប្រពន្ធ​១​ដៃ និង​បាន​យក​ច្រវាក់​មក​ចងជើង​ប្រពន្ធ​ដោយ​បាន​ទាញ​ឡើង​ផុត​ជើង​ពី​រនាប​ផ្ទះ​ម្ខាង​១​ម៉ែត្រ និង​ជើង​ម្ខាង​ទៀត​នៅ​លើ​រនាប រួច​យក​អង្រែ​បុក​គ្រឿង​ធ្វើ​ទារុណកម្ម​វាយ​ក្បាលជង្គង់​ប្រពន្ធ​សងខាង និង​បុក​ចំ​ប្រដាប់​ភេទ​បន្ថែម​ទៀត ហើយ​ថែម​ទាំង​យក​ដែកកេះ​ដុត​រោម​ប្រដាប់​ភេទ និង​ឡា​ម​មក​ឆូត​ដៃ​សងខាង​បណ្តាល​ឲ្យ​ឈឺ​ចុកចាប់​ជា​ខ្លាំង​ស្រែក​ទ្រហោ​រយំ ។ បុរស​ជា​ប្តី​ជា​មេម៉ាយ​កូន​១ និង​ស្ត្រី​រង​គ្រោះ​ក៏​មេម៉ាយ​កូន​១​ដូច​គ្នា​ហើយ​បាន​យក​គ្នា​មិន​បាន​រៀប​ការ​ទេ​បាន​៣​ឆ្នាំ ។

លោក​វរ​សេនី​យ៏​ត្រី វ៉ា សម្បត្តិ អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ​បញ្ជាក់​ថា ក្រោយ​ពី​បាន​ធ្វើបាប​ប្រពន្ធ​ហើយ​ប្តី​បាន​ដេក​លក់​បាត់​លុះ​ម៉ោង​១២​ថ្ងៃត្រង់​ប្រពន្ធ​បាន​លួច​ស្រាយចំណង​បាន​ក៏​ដើរ​ចុះពីលើ​ផ្ទះ​ដោយ​ថ្នម​ៗ​មក​ពួន​ក្នុង​ព្រៃ​ចំការ​ដំឡូង​លុះ​មក​ដល​ល្ងាច​ថ្ងៃ​ទី​២៣ ខែកក្កដា សមត្ថ​កិច្ច​បានដឹងពី​ករណី​នេះ និង​ដោយ​ទទួលបញ្ជា​ពី​លោក​អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​ក៏​ដូច​ជា​លោក​ឧត្តម​សេនីយ៏​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បាន​ចាត់​កម្លាំង​ឲ្យ​ចុះ​ទៅ​កន្លែង​កើតហេតុ និង​បាន​ចាប់ខ្លួន​បុរស​ជា​ប្តី​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា បាន​បញ្ជូន​ទៅ​ឲ្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការតាម​ច្បាប់ ហើយ​ស្ត្រី​ជា​ប្រពន្ធ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រូចឆ្មារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ