ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! កូនស្រី​ស្ងួន​មាសម្តាយ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដោយសារ​តែ​បញ្ហា​ជីវភាព និង​ការ​ធ្វេសប្រហែស​របស់​ឪពុក​ម្តាយ​បាន​ធ្វើ​ឲ្យ​កុមារី​អាយុ​៧​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធម៌ នៅ​ក្នុង​ពេល​កំពុង​ដើរ​រើស​ពង​ទា នៅ​ក្បែ​មាត់បឹង ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ…

ខេត្តព្រៃវែង ៖ ដោយសារ​តែ​បញ្ហា​ជីវភាព និង​ការ​ធ្វេសប្រហែស​របស់​ឪពុក​ម្តាយ​បាន​ធ្វើ​ឲ្យ​កុមារី​អាយុ​៧​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធម៌ នៅ​ក្នុង​ពេល​កំពុង​ដើរ​រើស​ពង​ទា នៅ​ក្បែ​មាត់បឹង ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ នៅ​ចំណុច​បឹង​អន្លង់​តូច ខាងជើង​ភូមិ​តា​ហ៊េ​ល​(​ខ​) ចម្ងាយ​៤០០​ម៉ែត្រ ស្ថិត​ក្នុង​ឃុំ​រា​ធរ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

កុមារី​រង​គ្រោះ​មានឈ្មោះ រ៉ាត់ ដា​នី អាយុ​៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ មាន​ឪពុក​ឈ្មោះ អុល រ៉ាត់ អាយុ​៣១​ឆ្នាំ និង​ម្តាយ​ឈ្មោះ ព្រិ​ន ណ​ន អាយុ​៣៧​ឆ្នាំ មានមុខរ​បរជា​អ្នក​ចិញ្ចឹម​ទាយក​ពង នៅ​ចំណុច​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​កុមារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​កំពុង​រវល់​ធ្វើ​កិច្ចការ​នៅ​ក្នុងផ្ទះ​កុមារី​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​ដើរ​រើស​ពង​ទា​ម្នាក់ឯង​នៅ​ចំណុច​មាត់បឹង​កន្លែង​កើ​ហេតុ ដោយ​ឪពុក​ម្តាយ​មិន​បានដឹង ហើយ​ពេល​ដើរ​រើស​នោះ​បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​បឹង​ដែល​មានទឹក​ជ្រៅ ហើយ​គ្មាន​អ្នក​ណា​បានឃើញ និង​ជួយ​ទាន់​ទើប​បណ្តាល​ឲ្យ​លង់​ស្លាប់​តែ​ម្តង ។

ចំណែក​ឪពុក​ម្តាយ​ជាង​មួយ​ម៉ោង​ក្រោយមក​ទើប​ដឹង​ថា បាត់​កូន​ហើយ​ក៏​នាំ​គ្នា​ដើរ​រក​លុះរ​កមក​ដល់​ក្បែ​មាត់បឹង​ក៏​ឃើញ​កន្ត្រក​ពង​ទា ទើប​ដឹង​ថា កូន​ធ្លាក់​ចូល​ក្នុង​បឹង ហើយ​ក៏​ចុះ​រាវរក​ឃើញ​ស្រង់​យក​មក​ជួយ​ធ្វើ​ចលនា​សង្គ្រោះ​នៅ​លើគោក តែ​ជា​អកុសល​កុមារី​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ