ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយទាហាន​ខិតខំ​យកចិត្តទុកដាក់​ផ្តោត​លើ​សក្តានុពល​នយោបាយ​សតិអារម្មណ៍​តាម​បែប​ទំនើប​កម្ម

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពិធី​បំពាក់​ឋានន្តរសក្តិ និង​ប្រកាស​តែងតាំង​ផ្លាស់​ប្តូរ​មុខងារ​ដល់​នាយទាហាន​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង​ចំនួន​៦៨​នាក់ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៥…

ខេត្តបាត់ដំបង ៖ ពិធី​បំពាក់​ឋានន្តរសក្តិ និង​ប្រកាស​តែងតាំង​ផ្លាស់​ប្តូរ​មុខងារ​ដល់​នាយទាហាន​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង​ចំនួន​៦៨​នាក់ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ក្នុង​ទីបញ្ជាការ​តំបន់​ប្រ​តិ​បត្តិ​ការ​សឹក​រង​បាត់ដំបង ។

បន្ទាប់​ពី​លោក​វរសេនីយ៍ទោ ប៉ុង ហោ នាយការិយាល័យ​ទី​១​បាន​អាន​អនុក្រឹត្យ​សេចក្តី​ប្រកាស សេចក្តីសម្រេច ស្តី​ពី​ការ​តម្លើង​ឋានន្តរ​ស​ក្កិ និង​តែងតាំង​ផ្លាស់​ប្តូរ​មុខងារ​ដល់​នាយទាហាន​រួច​មក​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច បាន​ថ្លែង​ថា កម្មវិធី​នេះ​បាន​ធ្វើ​ស្រប​ពេល​កំពុង​មាន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដែល​មាន​២០​គណបក្ស​បាន​ចូលរួម តែ​គ្រប់​សកម្មភាព​ការងារ​អ្វី​ៗ​ទាំងអស់​របស់​កងទ័ព ត្រូវ​តែ​មានការ​កែទម្រង់​ក្នុង​អង្គភាព​ជា​ប្រចាំ​អំពី​ស្នាដៃ​របស់​បុគ្គល​ក្នុង​អង្គភាព​ដែល​បាន​អនុវត្តន៍​ទៅ​តាម​លក្ខន្តិក​នៃ​កង​យោធពលខេមរភូមិន្ទ ដោយ​យោង​តាម​លក្ខណៈសម្បត្តិ ការងារ​ចាំបាច់​ពី​ប្រវត្តិសាស្ត្រ​ក្នុង​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​បង្រួបបង្រួម​ជាតិ​តាំងពី​ឆ្នាំ​១៩៩៨​រួច​មក​គឺ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​មក​ពី​គ្រប់​ភាគី ស្ថិត​នៅ​ក្រោម​ការ​រស់នៅ​រួម​គ្នា​ក្នុង​ស្ថានភាព​ខ្មែរ​មាន​តែ​មួយ ដោយ​មាន​សិទ្ធ​ទទួលស្គាល់​តួនាទី​ការងារ​ដដែល​សិទ្ធ​រស់នៅ​សិទ្ធ​ទទួលខុសត្រូវ​ស្របច្បាប់​កន្លង​មក​ទើប​កម្ពុជា​យើង​ទទួល​បាន​សុខ​សន្តិភាព សុវត្ថិភាព និង​រួម​គ្នា​ជំរុញ​វិស័យសេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​រីក​ចម្រើន​បាន​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

លោក​ឧត្តមសេនីយ៍ទោ​បាន​បន្ត​ទៀត​ថា កន្លង​មក​កងទ័ព​កម្ពុជា​យើង​ធ្លាប់​បាន​ទទួល​ការ​វាយប្រហារ​ថា ជា​កងទ័ព​អា​យ៉ង​របស់​អ្នក​នេះ​អ្នក​នោះ តែ​ធាតុ​ពិត គឺ​យើង​បាន​រួម​គ្នា​អនុវត្តន៍​តាម​គោលនយោបាយ​ស្របច្បាប់​ដែល​មាន​មតិ​ជាតិ និង​អន្តរជាតិ​បាន​ទទួលស្គាល់​ពាសពេញ​ពិភពលោក ផ្តល់​ភាព​យុត្តិធម៌​ប្រកបដោយ​និរន្ត​ភាព និង​ស្ថេ​រ​ភាព​បាន​យ៉ាង​ល្អ​ប្រសើរ ។

ចុង​ក្រោយ​លោក​មេបញ្ជាការ​បាន​ផ្តាំផ្ញើ​ថា សូមនាយ​ទាហាន​ទាំងអស់​ខិតខំ​យកចិត្តទុកដាក់​អនុវត្តន៍​ការងារ​បម្រើ​ប្រទេស​ជាតិ​ជា​បន្ត​ទៅ​ទៀត ដោយ​ផ្តោត​លើ​សក្តានុពល​នយោបាយ សតិអារម្មណ៍ តាម​បែប​ទំនើប​កម្ម​ដែល​កំពុង​មាន​សព្វថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ឲ្យ​កាន់តែ​ទទួល​បាន​សុខ​សន្តិភាព ស្ថេ​រ​ភាព និង​ការ​អភិវឌ្ឍ រីក​ចម្រើន​ជា​បន្ត​ទៅ​មុខ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ