ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​មាន​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ សម្រាប់​បម្រើសេវា​សាធារណៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ នៅ​ក្នុង​អង្គភាព​របស់​ខ្លួន ដើម្បី​បម្រើសេវា​សា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​លឿន និង​មាន​តម្លាភាព​។ ក្នុង​កិច្ចប្រជុំ​ប្រកាស​ដាក់​ឲ្យ​ដំណើរការ អង្គភាព​ច្រក​ចេញចូល​តែ​មួយ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ នៅ​ក្នុង​អង្គភាព​របស់​ខ្លួន ដើម្បី​បម្រើសេវា​សា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​លឿន និង​មាន​តម្លាភាព​។ ក្នុង​កិច្ចប្រជុំ​ប្រកាស​ដាក់​ឲ្យ​ដំណើរការ អង្គភាព​ច្រក​ចេញចូល​តែ​មួយ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងែ​ទី​២៤ កក្កដា នៅ​សាលា​រាជធានី លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា​៖

ដើម្បី​បង្ខិត​សេវា​សាធារណៈ​ឲ្យ​កាន់តែខិត​ជិត​នឹង​ប្រជាជន​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្កើត​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ការ​អនុវត្ត លើ​ការងារ​បម្រើសេវា​នេះ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានកាន់តែ​ល្អ​ប្រសើរ និង​មាន​តម្លាភាព​ចៀសវាង​មានការ​ថ្នាំងថ្នាក់​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​តែងតែ​កើត​មាន​កន្លង​មក ខណៈ​ដែល​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ នៅ​តាម​បណ្តា​ខណ្ឌ​មួយ​ចំនួន​មិន​ទាន់​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ​នៅឡើយ ដែល​បញ្ហា​នេះ តម្រូវ​ឲ្យ​មន្ត្រី​ត្រូវ​ពិនិត្យ​ពី​ការងារ​របស់​ខ្លួន​ឡើង​វិញ​។

លោក​អភិបាល​បញ្ជាក់​ថា ការ​ផ្តល់​សេវា​សាធារណៈ លើ​លិខិត​ស្នាម ឯកសារ​ផ្សេង​ៗ​ជូន​ប្រជាពលរដ្ឋ​នេះ វា​ជា​រឿង​សំខាន់ និង​ចាំបាច់ ដូច​ជា​ការ​ផ្តល់​សៀវភៅ ស្នាក់​នៅ អត្តសញ្ញាណប័ណ្ណ និង​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​ដ្ឋា​ន​ជូន​ប្រជាពលរដ្ឋ​ជាដើម​។ ដូច្នេះ ក្នុង​នាម​មន្ត្រី​ដែល​អ្នក​ទទួល​ការ​ផ្តល់​សេវា ជូន​ប្រជាពលរដ្ឋ​នេះ ត្រូវ​អនុវត្ត​ឲ្យ​បាន​ល្អ​ចៀសវាង​ការ​យក​កម្រៃ​សេវា​ខាង​ក្រៅពី​ប្រជាពលរដ្ឋ​។

សូម​បញ្ជាក់​ថា​៖ ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ត្រូវ​បាន​បង្កើត​ឡើង តាម​រយៈ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ នៅ​ក្នុង​រចនាសម្ព័ន្ធ​របស់​សាលាក្រុង ស្រុក ខណ្ឌ​គោលដៅ ដោយ​ផ្អែក​លើ​សេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល លេខ ១២ សសរ ចុះ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០០៨​។ ការ​បង្កើត​ការិយាល័យ​ទាំង​ពីរ​នេះ មាន​គោលដៅ​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការ​ផ្ដល់​សេវា​រដ្ឋបាល ជូន​ប្រជាពលរដ្ឋ នៅ​ថ្នាក់​មូលដ្ឋាន ឲ្យ​បាន​ឆាប់រហ័ស​តាម​នីតិវិធី​សាមញ្ញ ប្រកបដោយ​តម្លាភាព គុណភាព គណនេយ្យ​ភាព និង​អភិបាលកិច្ច​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ