ការដ្ឋាន​ស្ថាបនា​ស្ពាន​តា​ហោ សម្រេច​បាន​ប្រមាណ​ជា​៣០%​ហើយ


ខេត្តស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ១២​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ ឯកឧត្តម ម៉ែ​ន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្តស្វាយ​រៀង អមដំណើរ​ដោយ​លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត លោក​ប្រធាន អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត និង​លោកនាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត។

បាន​ចុះ​ពិនិត្យ​មើល​ការដ្ឋាន​ស្ថាបនា​ច្រាំង​ទន្លេ​វ៉ៃ​គោ​ផ្នែក​ខាងលិច និង​ការដ្ឋាន​សាងសង់​ស្ពាន​តា​ហោ (​ស្ពានបេតុង​) ស្ថិត​នៅ​សង្កាត់​ពោធិ៍​តា​ហោ ក្រុង​ស្វាយ​រៀង ដែល​កំពុង​ដំណើរការ​សាងសង់ ដោយ​កង​វិស្វកម្ម​។ ក្នុង​ឱកាស​នោះ ឯកឧត្ដម​អភិបាលខេត្ត បាន​ជួប​សំណេះសំណាល និង​បាន​ជំរុញ​ឲ្យ​ក្រុម​ជាង​ដែល​ទទួល​បន្ទុក​ការងារ​សាងសង់ ឲ្យ​បន្ត​ខិតខំ​បំពេញការងារ​ទាំង​ពីរ​នេះ ឲ្យ​បាន​កាន់តែ​ល្អ​ថែម​ទៀត​។

ជា​ពិសេស​ធ្វើ​យ៉ាងណា​ឲ្យ​បាន​សម្រេច​រួចរាល់​ជា​ស្ថាពរ​ឲ្យ​បាន​ឆាប់រហ័ស ប្រកបដោយ​គុណភាព​នូវ​ស្ពាន​តា​ហោ​ថ្មី ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ សូម​បញ្ជាក់​ថា រហូត​ដល់​បច្ចុប្បន្ន​នេះ ស្ពាន​តា​ហោ​ដែល​មាន​បណ្តោយ ៧៣​ម៉ែត្រ និង​ទទឹង​១២​ម៉ែត្រ បាន​ដំណើរការ​សាងសង់​ដោយ​បុក​គ្រឹះ និង​ចាក់​ជើង​តាង​សម្រេច​បាន​ប្រមាណ​ជា​៣០%​ហើយ​៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ