ចេះតែមានហើយ… ខឹងឈប់ស្រឡាញ់ បង្ហោះរូបនាងស្រាត
- កំពត
ខេត្តកំពត ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពីថ្ងៃទី២៣ កក្កដា ២០១៨ មាននារីម្នាក់ អាយុ២៣ឆ្នាំ រស់នៅភូមិគីឡូ១២ ឃុំកោះតូច…
ខេត្តកំពត ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពីថ្ងៃទី២៣ កក្កដា ២០១៨ មាននារីម្នាក់ អាយុ២៣ឆ្នាំ រស់នៅភូមិគីឡូ១២ ឃុំកោះតូច…
ខេត្តកំពត ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពីថ្ងៃទី២៣ កក្កដា ២០១៨ មាននារីម្នាក់ អាយុ២៣ឆ្នាំ រស់នៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកឈូក ខេត្តកំពត បានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តថា បុរសឈ្មោះ ភួង កូរ៉េ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ បានយករូបភាពអាសអាភាសដែលនាងបានថតដេកនៅផ្ទះសំណាក់ជាមួយគ្នា ទៅបង្ហោះជាសាធារណ: ដើម្បីគំរាមឱ្យស្រឡាញ់រូបគេវិញ (ភួង កូរ៉េ) ។
ក្រោយពីទទួលបានពាក្យបណ្តឹងនេះ នៅរសៀលថ្ងៃទី២៤ កក្កដា នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌបានហៅឈ្មោះភួង កូរ៉េ មកសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ។ នៅពេលសាកសួរបុរសជាប់ចោទរូបនោះ បានឆ្លើយសារភាពថា គេពិតជាបានបង្ហោះរូបភាពអាសអាភាស និងសរសេរពាក្យមិនគប្បីបង្ហោះពិតមែន នៅលើអាខោនហ្វេសប៊ុករបស់គេ ព្រោះតែរូបខឹងនាងឈប់ស្រលាញ់ ។
បច្ចុប្បន្ន ករណីនេះ សមត្តកិច្ចកំពុងចាត់តាមផ្លូវច្បាប់ហើយ ។
ចែករំលែកព័តមាននេះ