ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​បញ្ជាក់​ថា ​តម្រងនោម​កំពុង​តែ​មាន​អ្វី​មិន​ស្រួល

5 ឆ្នាំ មុន

ប្រហែលជា​អ្នក​ធ្លាប់​អាន​អត្ថបទ​ណាមួយ​ដែល​បង្ហាញ​ថា មនុស្ស​ម្នាក់​អាច​រស់នៅ​ក្នុង​ជីវិត​ធម្មតា ទោះបីជា​មាន​តម្រងនោម​តែ​មួយ​ក៏​ដោយ​។ ថ្វីបើ​ការណ៍​ពិត​វា​អ៊ីចឹង​មែន តែ​យក​ល្អ​គួរតែ​កុំ​សាកល្បង​អី និង​គួរ​រក្សា​តម្រងនោម​ឲ្យ​នៅ​ពីរ​ដដែល​ទើប​ជា​រឿង​ល្អ ។ ជា​ធម្មតា​តម្រងនោម​របស់​មនុស្ស​យើង​មាន​នាទី​បញ្ចេញ​ជាតិពុល និង​កាក​សំណល់​ពី​ក្នុង​ចរន្តឈាម ដើម្បី​កុំ​ឲ្យ​កោសិកា​ក្នុង​រាង​កាយ​មាន​បញ្ហា…

ប្រហែលជា​អ្នក​ធ្លាប់​អាន​អត្ថបទ​ណាមួយ​ដែល​បង្ហាញ​ថា មនុស្ស​ម្នាក់​អាច​រស់នៅ​ក្នុង​ជីវិត​ធម្មតា ទោះបីជា​មាន​តម្រងនោម​តែ​មួយ​ក៏​ដោយ​។ ថ្វីបើ​ការណ៍​ពិត​វា​អ៊ីចឹង​មែន តែ​យក​ល្អ​គួរតែ​កុំ​សាកល្បង​អី និង​គួរ​រក្សា​តម្រងនោម​ឲ្យ​នៅ​ពីរ​ដដែល​ទើប​ជា​រឿង​ល្អ ។ ជា​ធម្មតា​តម្រងនោម​របស់​មនុស្ស​យើង​មាន​នាទី​បញ្ចេញ​ជាតិពុល និង​កាក​សំណល់​ពី​ក្នុង​ចរន្តឈាម ដើម្បី​កុំ​ឲ្យ​កោសិកា​ក្នុង​រាង​កាយ​មាន​បញ្ហា ។ ការ​រក្សា​ជាតិ​ទឹក​ឲ្យ​មាន​តុល្យ​ភាពល្អ​ក៏​ជា​រឿង​ជួយ​ឲ្យ​មាន​សុខភាព​ល្អ ហើយ​ក៏​ជា​មុខងារ​ដ៏​សំខាន់​របស់​តម្រងនោម​ដែរ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ បើសិនជា​អ្នកមាន​បញ្ហា​នៅ​តម្រងនោម វា​អាច​នឹង​បង្ហាញ​អាការ​ខុសធម្មតា​ដូច​ខាងក្រោម​នេះ​ហើយ​៖

១-អស់កម្លាំង​ជាប់ ៖ តួនាទី​ដ៏​សំខាន់​មួយ​របស់​តម្រងនោម​គឺ​ច្រោះ​ជាតិពុល​ពី​ក្នុង​ឈាម ។ បើសិនជា​តម្រងនោម​មិន​មានមុខ​ងារ​ត្រឹមត្រូវ​ល្អ​ទេ វា​ទំនងជា​ធ្វើ​ឲ្យ​ជាតិពុល​កកកុញ​ក្នុង​ឈាម ហើយ​ក៏​ធ្វើ​ឲ្យ​មាន​អារម្មណ៍​អស់កម្លាំង​គ្រប់ពេល​ដែរ ។

២-មិន​ឃ្លាន​អាហារ ៖ មានរឿង​ច្រើន​ណាស់​ដែល​អាច​បន្ទោស​លើ​ករណី​មិន​ឃ្លាន​អាហារ ហើយ​ការ​ដែល​មាន​បញ្ហា​មួយ​ក្នុង​តម្រងនោម​ក៏​ជាដើម​ហេតុ​មួយ​ដែរ ។ វា​អាច​ទាក់ទង​នឹង​ការ​កកកុញ​សារធាតុ​ជា​ច្រើន​ក្នុង​តម្រងនោម ដែល​វា​មិន​អាច​បញ្ចេញ​ចោល​អស់ ។

៣-មិន​អាច​ផ្ចង់អារម្មណ៍​បាន ៖ ការ​ដែល​មាន​ជាតិពុល និង​កាក​សំណល់​ក្នុង​ឈាម​ច្រើន​ដោយសារ​តែ​តម្រងនោម​ធ្វើការ​មិន​បាន​ល្អ​ក៏​អាច​មាន​ឥទ្ធិពល​មិនល្អ​ចំពោះ​មុខងារ​ខួរ​ក្បាល​ដែរ ។ អ្នក​ប្រហែលជា​ពិបាក​ក្នុង​ការ​ផ្ចង់អារម្មណ៍ និង​ការ​ចង​ចាំ​ដែរ ។

៤-ស្បែក​ស្ងួត និង​រមាស់ ៖ ការ​ដែល​តម្រងនោម​មិន​មាន​សុខភាព​ល្អ វា​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត និង​រមាស់​ដែរ ។ ការណ៍​ពិត​មួយ​សម្រាប់​រឿង​នេះ​គឺថា តម្រងនោម​មិន​អាច​ច្រោះ​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព​ទេ ហើយ​វា​ក៏​ជា​អ្វី​ដែល​អាច​ផ្តល់​ផល​អវិជ្ជមាន​ដល់​ស្បែក​ផង​ដែរ ។ អ​តុល្យភាព​ជាតិ​រ៉ែ​ក្នុង​ខ្លួន​បណ្តាល​ឲ្យ​តម្រងនោម​មាន​បញ្ហា និង​ស្បែក​មាន​បញ្ហា​ទៀត ។

៥-ហើម ៖ តួនាទី​មួយ​របស់​តម្រងនោម​គឺ​រក្សា​តុល្យភាព​ជាតិ​ទឹក​ក្នុង​ខ្លួន ។ ហេតុ​ដូច្នេះ​ហើយ អ្នក​ប្រហែលជា​មាន​បញ្ហា​ហើម​ខ្លួន​ដែរ​បើសិនជា​តម្រងនោម​មិន​អាច​ធ្វើ​ការងារ​មួយ​នេះ​បាន​យ៉ាង​ល្អ​ទេ​នោះ ។ អ្នក​ប្រហែលជា​សម្គាល់​ឃើញ​ថា ភ្នែក និង​មុខ​ទាំងមូល​ទៅ​ជា​ហើម​យ ហើយ​វា​ទំនងជា​កើតឡើង​នៅ​ប្រអប់ជើង និង​កែងជើង​ផង​ដែរ ។

៦-នោម​ញឹកញាប់ ឬ​មិន​ញឹក ៖ ការ​ដែល​មាន​បញ្ហា​មួយ​ទៅ​លើ​តម្រងនោម អាច​ធ្វើ​ឲ្យ​អ្នក​នោម​ញឹក ឬ​មិនសូវ​នោម​ផង ។ បើសិនជា​អ្នក​មិនសូវ​នោម​ទេ អ្នក​ប្រហែលជា​សម្គាល់​ឃើញ​ថា ទឹកនោម​ទៅ​ជា​ខាប់ ។ ឈាម​ក្នុង​ទឹកនោម​ក៏​អាច​ជា​សញ្ញា​បញ្ជាក់​ថា តម្រងនោម​មិន​ស្រួល​ហើយ ។

៧-រមួលក្រពើ ៖ ចាប់តាំងពី​ការងារ​របស់​តម្រងនោម​គឺជា​អ្នកសម្របសម្រួល​ដល់​តុល្យភាព​ទឹក​មក អ្នក​ប្រហែលជា​ធ្លាប់​មាន​អាការ​រមួលក្រពើ​ច្រើន​ដង​ដែរ បើសិនជា​អ្នកមាន​បញ្ហា​នៅ​តម្រងនោម​ដោយសារ​តែ​អ​តុល្យភាព​អេ​ឡិច​ត្រូ​លី​ត្រ (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ