ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​ចាប់​កណ្តូប​សុខ​ៗ​ប្រទះ​ឃើញ​បុរស​ម្នាក់​…​មិន​ទាន់​ដឹង​មូលហេតុ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​អ្នក​ដើរ​ចាប់​កណ្តូប​ប្រទះ​ឃើញ​ស្លាប់​នៅ​នឹង​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥៨ ក្នុងភូមិ​ព្រៃ​គប់​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ ។ ហេតុ​ការ​ភ្ញាក់ផ្អើល និង​ប្រទះ​ឃើញ​នេះ​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៣ កក្កដា…

បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​អ្នក​ដើរ​ចាប់​កណ្តូប​ប្រទះ​ឃើញ​ស្លាប់​នៅ​នឹង​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥៨ ក្នុងភូមិ​ព្រៃ​គប់​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ ។ ហេតុ​ការ​ភ្ញាក់ផ្អើល និង​ប្រទះ​ឃើញ​នេះ​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៣ កក្កដា ២០១៨ ។

ជន​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​ពេល​នេះ​អ្នកស្រុក​កំពុង​រង់ចាំ​សមត្ថកិច្ច ដើម្បី​ចុះ​ពិនិត្យ​មើល ។

អ្នកស្រុក​និយាយ​ថា ការ​ប្រទះ​ឃើញ​សព​នេះ​ដោយសារ​អ្នក​ដើរ​ចាប់​កណ្តូប ហើយ​ក៏​នាំ​គ្នា​ភ្ញាក់ផ្អើល​តែ​ម្តង ។ ជន​រង​គ្រោះ​ដេក​ស្លាប់​កើយ​ទង់ជាតិ ប៉ុន្តែ​មាន​តែ​ខោខ្លី ។

មេ​ភូមិ​ព្រៃ​គប់​លោក ណ​ង សុង និយាយ​ថា ជន​រង​គ្រោះ​មិនមែន​ជា​សមាជិក​ក្នុងភូមិ​លោក​ទេ ។ មក​ទល់​នឹង​ថ្ងៃ​ទី​២៤ កក្កដា​នេះ លោក​វេ​សេនីយ៍ ឯក ធិ​ន​ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​វ៉ស​អាប់​ថា យោង​ការ​សួរនាំ​ពី​អ្នកស្រុក​និយាយ​ថា ជន​រង​គ្រោះជា​ជន​អាណា​ថា ។
ពេល​សួរនាំ​ទៅ​មន្ត្រី​ជំនាញ​សមត្ថកិច្ច​ហាក់​ឆ្លើយ​ដាក់​គ្នា​ពី​មួយ​ទៅ​មួយ សូ​ម្បី​តែ​សព​យក​ទៅ​តម្កល់​នៅ​ទីណា​ក៏​មិនដឹង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ