ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ស្លា.ប់ និង​នារី​ម្នាក់​ទៀត​​របួសធ្ងន់ លើ​ផ្លូវជាតិ​លេខ​៥ 

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នារី​ម្នាក់​បាន​ស្លាប់ និង​នារី​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរា ចរណ៍​មួយ​បាន​កើតឡើង​រវាងរថយន្ត​​បុក​ជាមួយ​​ម៉ូតូកាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៥…

ខេត្តកំពង់ឆ្នាំង ៖ នារី​ម្នាក់​បាន​ស្លាប់ និង​នារី​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរា
ចរណ៍​មួយ​បាន​កើតឡើង​រវាងរថយន្ត​​បុក​ជាមួយ​​ម៉ូតូកាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ក្លោ​ង​ទ្វា​វត្ត​ធម្ម​វ័ន ស្ថិត​ភូមិ​ត្រពាំង​អញ្ចាញ ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សំ អន អាយុប្រមាណ​ជាង​២០​ឆ្នាំ ចំណែក​នារី​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ឈ្មោះ​ឈួ​ន ចាន់​តូង អាយុ​ជាង​២០​ឆ្នាំ ។​ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។ ​ចំណែក​ម៉ូតូ​មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​ម៉ាក​ធូ​ដេ ជា​ប្រភេទ​ម៉ូតូ​កូន​ទា ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១H-៥៦៦៩ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ធូ​ដេ ជា​ប្រភេទ​ម៉ូតូ​កូន​ទា ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១H-៥៦៥៩ ធ្វើ​ដំណើរ​ក្នុង​ទិស​ដី​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ស្ទូច​ធុន​ធំ​មួយ​គ្រឿង មាន​ដឹកឈើ​ពីលើ ពាក់​ស្លាក​លេខ ភ្នំពេញ ១A-៣២៣០ បាន​បើក​ទៅ​បុក​ម៉ូតូ​នារី​រង​គ្រោះ​ពីក្រោយ ក្នុង​ទិស​ដៅ​ស្របគ្នា បណ្ដាល​ដួល​ម៉ូតូ​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់ ។

បើ​តាម​ការ​បញ្ជាក់​របស់​អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ​បាន​ប្រាប់​សមត្ថកិច្ច​ថា ហេតុការណ៍​គ្រោះថ្នាក់​នេះ គឺ​មក​ពី​មាន​រថយន្ត​ពីរ​គ្រឿង​បើក​ប្រដេញ​គ្នា​មក​ពីក្រោយ ធ្វើ​អោយ​រូបគេ​បើក​គេច​ចេញ​បន្តិច ទើប​បណ្តាល​អោយទៅ​បុក​ម៉ូតូ​នារី​រង​គ្រោះ​បែប​នេះ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​វាស់វែង ហើយ​បាន​បញ្ជូន​នារី​ម្នាក់​ដែល​រង​របួសធ្ងន់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​សព​នារី​រង​គ្រោះ​ម្នាក់​ទៀត​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ
ណី ។ ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្ក រួម​ទាំង​ម៉ូតូ​និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច យក​មក​កាន់​ស្នងការ
ដ្ឋាន នគរបាល​ខេត្ត​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​និ​តិ​វិធី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ