ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​អំពាវនាវ​ឲ្យ​ចូលរួម​ទប់ស្កាត់​ឲ្យបានគ្រប់​គ្នា​

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្នុង​ពេល​អញ្ជើញ​ចូលរួម​គោរ​ទង់ជាតិ​នៅ​សាលា​បឋម និង​វិទ្យាល័យ​សំបួរមាស សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ លោក…

ខេត្តកំពង់ចាម ៖ ក្នុង​ពេល​អញ្ជើញ​ចូលរួម​គោរ​ទង់ជាតិ​នៅ​សាលា​បឋម និង​វិទ្យាល័យ​សំបួរមាស សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ លោក គួ​ច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​ធ្វើការ​អំពាវនាវ​ដល់​លោកគ្រូ​-​អ្នកគ្រូ​នៅ​គ្រប់​សាលារៀន​ទូ​ទាំង​ខេត្ត​ត្រូវ​ធ្វើការ​ណែនាំ និង​បញ្ជ្រាប​អំពី​បញ្ហា​គ្រឿងញៀន និង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​គ្រប់ពេល​គោរព​ទង់ជាតិ ដើម្បី​ឲ្យ​សិស្សានុសិស្ស​មានការ​យល់​ដឹង និង​ចូលរួម​ទប់ស្កាត់​ឲ្យ​បាន​គ្រប់​គ្នា ។

លោក គួ​ច ចំរើន ថ្លែង​ទៅ​កាន់​សិស្សានុសិស្ស​ក្នុង​ពេល​គោរព​ទង់ជាតិ​ទាំងនោះ​ថា លោកគ្រូ​-​អ្នកគ្រូ គឺជា​អ្នក​មានគុណ​របស់​យើង​ទី​២ បន្ទាប់​ពី​អាណាព្យាបាល​ដោយ​បាន​ខិតខំ​ប្រឹងប្រែង​បង្ហាត់បង្រៀន​ផ្តល់​នូវ​ដំបូន្មាន​ល្អ​ៗ​ការ​អប់រំ​ចំណេះវិជ្ជា​ស្មារតី​ដោយ​មិន​គិត​ចង់​អ្វី​តបស្នង​មក​វិញ​ពោល គឺ​ធ្វើ​យ៉ាងណា​ឲ្យ​តែ​សិស្សានុសិស្ស​ទទួល​បាន​ចំណេះដឹង​ខ្ពង់ខ្ពស់​អាច​ប្រកប​មុខរបរ​ចិ​ញ្ជឹ​ម ឬ​យក​ទៅ​អនុវត្តន៍​ការងារ​ជា​ប្រចាំ​ថ្ងៃ​កាន់តែ​រីក​ចម្រើន ។

ដូច្នោះ​ក្នុង​នាម​សិស្សានុសិស្ស​គួរតែ​ស្តាប់​ការ​អប់រំ​ណែនាំ​របស់​លោកគ្រូ​-​អ្នកគ្រូ និង​ចូលរួម​ការងារ​របស់​សង្គម​ក្នុង​ពេល​ធ្វើ​ដំណើរ​ត្រូវ​តែ​ពាក់មួក​សុវត្ថិភាព​ចេះ​អធ្យាស្រ័យ​គ្នា​ក្នុង​ពេល​បើកបរ​កុំ​ប្រើប្រាស់​គ្រឿងញៀន កុំ​សេព​គ្រឿង​ស្រវឹង​ជាដើម ក្នុង​ពេល​កំពុង​បើកបរ ដើម្បី​បញ្ជៀ​ស​នូវ​គ្រោះថ្នាក់​តាម​ដងផ្លូវ និង​លុប​បំបាត់​អ្នក​ញៀន​សារធាតុ​ញៀន​ផង​ដែរ ។

លោក គួ​ច ចំរើន មាន​ប្រសាសន៍​ទៀត​ថា សិស្សានុសិស្ស​ត្រូវ​រួម​គ្នា​ថែរក្សា​ជីវិត​ខ្លួនឯង​ផង និង​ប្រជាពលរដ្ឋ​ផង​ដែរ ហើយ​មិន​ត្រូវ​ខឹង​នឹង​ការ​អនុវត្តន៍​នូវ​ច្បាប់​ចរាចរណ៍​របស់​សមត្ថកិច្ច​ឡើយ គឺ​ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ ។ លោក​បញ្ជាក់​ថា​យុវជន គឺជា​ឆ្អឹងខ្នង​នៃ​ប្រទេស​ជាតិ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​កសាង​ប្រទេស​ឲ្យ​មាន​ភាព​រុងរឿង​រីក​ចម្រើន​ជា​បន្តបន្ទាប់​ទៀត ដោយ​ត្រូវ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ត្រូវ​យល់​ដឹង​អំពី​ផល​ប៉ះពាល់​ដោយ​ខ្លួនឯង និង​សង្គម​ជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ