ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​ប្រសាចឆ្វេចឆ្វាចពេក ប៉ូលិសអន្តោ​ប្រវេ​ស​ន៏​ហៅ​ទៅទាំងអស់​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ចិន​ជា​ច្រើន​នាក់​ដោយសារ​តែ​ដើរហើ​មិន​យក​ឯកសារ​ជាប់​ខ្លួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​នគរបាល​អន្តោ​ប្រវេ​ស​ន៌​ហៅ​សួរនាំ និង​អប់រំ​ដើម្បី​ការពារ​ពេល​មាន​បញ្ហា​កើតឡើង​ជាយថាហេតុ​ពិបាក​ស្គាល់​អត្តសញ្ញាណ ។ ករណី​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​24 ខែកក្កដា ឆ្នាំ​2018 នៅ​ប្លុក​កាស៊ីណូ​មួយ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។…

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ចិន​ជា​ច្រើន​នាក់​ដោយសារ​តែ​ដើរហើ​មិន​យក​ឯកសារ​ជាប់​ខ្លួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​នគរបាល​អន្តោ​ប្រវេ​ស​ន៌​ហៅ​សួរនាំ និង​អប់រំ​ដើម្បី​ការពារ​ពេល​មាន​បញ្ហា​កើតឡើង​ជាយថាហេតុ​ពិបាក​ស្គាល់​អត្តសញ្ញាណ ។ ករណី​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​24 ខែកក្កដា ឆ្នាំ​2018 នៅ​ប្លុក​កាស៊ីណូ​មួយ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រធាន​សេនាធិការ​នគរបាល​អន្តោ​ប្រវេ​ស​ន៌​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា​នេះ​មិនមែន​ជា​លើក​ទី​១​ទេ គឺ​ខាង​លោក​អនុវត្តន៍​តាម​ជំនាញ​របស់​ថ្នាក់លើ​ក៏​ដូច​ជា​ដើម្បី​ការពារ​សណ្តាប់ធ្នាប់​សន្តិសុខ​ផង​ដែរ ។

លោក​បន្ត​ថា ករណី​នេះ​សមត្ថកិច្ច​គ្រាន់តែ​ត្រួតពិនិត្យ​និង​អប់រំ​ឲ្យ​ជនជាតិ​ទាំងនេះ​ទៅ​ណា​មក​ណា​ត្រូវ​យក​ឯកសារ​ផ្សេង​ៗ​ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ​ដាក់​ជាប់​ខ្លួន​ចៀសវៀង​ពេល​មាន​បញ្ហា​ណាមួយ​កើតឡើង​សមត្ថកិច្ច​ងាយស្រួល​ព្រោះ​អាច​ស្គាល់​អត្តសញ្ញាណ ។

គួរ​បញ្ជាក់​ថា ការ​ហៅ​ជនជាតិ​ចិន​សួរនាំ​រក​អត្តសញ្ញាណ​លើក​នេះ​ហាក់​មាន​ចំនួន​ច្រើន​ខុស​ពី​ពេល​មុន​ៗ​ហើយ​ថែម​ទាំង​មាន​រថយន្ត​សា​រ៉ែ​ន​នាំមុខ​ទៀត​ផង ។ យ៉ាងណា​ក៏​ដោយ​បញ្ហា​នេះ​ត្រូវ​បាន​លោក​ប្រធាន​សេនាធិការ​ខាងលើ​អះអាង​ថា ជនជាតិ​ចិន​ដែល​ហៅ​អប់រំ​មាន​ប្រហែល​50​ទៅ​60​នាក់​តែ​ប៉ុណ្ណោះ​ហើយ​ថា​ក្រោយ​អប់រំ​បាន​ឲ្យ​ជនជាតិ​ចិន​ទាំងនេះ​ត្រឡប់​ទៅ​វិញ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ