ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ងើប​បត់ជើងតូច​ ស្រាប់តែ​ស្រែក​ផ្អើល​ឆោឡោ​ទាំង​យប់

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បាន​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​នៅ​នឹង​សសរ​មាត់​ទ្វារផ្ទះ​ស្លាប់​ដោយ​មិ​ដឹង​មូលហេតុ ខណៈ​ដែល​ត្រឡប់​មក​ពី​ផឹកស្រា​នៅ​ឯ​ចំការ​វិញ ។ ហេតុ​ការ​បុរស​ម្នាក់​ចង​.​ក​ធ្វើ​អត្ត​ឃាត​​នេះ​បាន​កើតឡើង​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​យប់ ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​គងធំ…

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បាន​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​នៅ​នឹង​សសរ​មាត់​ទ្វារផ្ទះ​ស្លាប់​ដោយ​មិ​ដឹង​មូលហេតុ ខណៈ​ដែល​ត្រឡប់​មក​ពី​ផឹកស្រា​នៅ​ឯ​ចំការ​វិញ ។ ហេតុ​ការ​បុរស​ម្នាក់​ចង​.​ក​ធ្វើ​អត្ត​ឃាត​​នេះ​បាន​កើតឡើង​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​យប់ ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​គងធំ ឃុំ​ប៉ា​តេ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បុរស​ធ្វើ​អត្តឃាត​ចង​.​ក​នោះ​មានឈ្មោះ រ​ចំ ណា​ក់ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ ជនជាតិ​ចា​រ៉ា​យ រស់នៅ​ភូមិ​គងធំ ឃុំ​ប៉ា​តេ ស្រុក​អូ​រយ៉ា​ដាវ ខេត្ត​រត​គិរី ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ​ស្ត្រី​ជា​ប្រពន្ធ​បាន​ស្តីបន្ទោស​ប្តី​ដោយសារ​តែ​បាន​ចាប់​មាន់​ទា​លក់​​អស់​គ្មាន​សល់​ដើម្បី​យក​លុយ​ទៅ​ផឹកស្រា លុះ​បុរស​នោះ​បាន​ផឹកស្រា​ស្រវឹង​នៅ​ឯ​ចំការ​របស់​​​ខ្លួន​ហើយ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​នៅ​វេលា​ម៉ោង​ប្រហែល​ចន្លោះ​៩​យប់​រហូត​ដល់​ម៉ោង​​១២​យប់​ពេល​ប្រពន្ធ​ភ្ញាក់​ឡើង​ងើប​បទ​ជើង​តូច​ក៏​ឃើញ​ប្តី​ខ្លួន​ចង​.​ក​នឹង​ខ្សែ​គោ​ទៅ​នឹង​ស​សរ​​​ជិត​ទ្វារ​ហើយ​ក៏​បាន​ស្រែកហៅ​បងប្អូន​អ្នក​ភូមិ​មក​ជួយ ។ ពេល​អ្នក​ភូមិ​មក​ដល់​ជួយ​ស្រាយ​ខ្សែ​​ដាក់​ប្តី​គាត់​ចុះ​ឃើញ​ថា​ប្តី​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ពិនិត្យ​ដល់​កន្លែង និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សាក​សព​​ឃើញ​ថា ពិតជា​ស្លាប់​ដោយសារ​ចង​.​ក​ខ្លួនឯង​ពិតប្រាកដ​មែន ។ បន្ទាប់​មក​កម្លាំង​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ