ច្រក​ចេញចូល​តែ​មួយ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ


ខេត្ត​ប៉ៃលិន ៖ ក្នុង​ការ​រួមចំណែក​លើកកម្ពស់​ប្រសិទ្ធភាព​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន​ស​ម្តៅ​ឆ្លើយ​តប​នឹង​វ​ត្តុ​បំណង​នៃ​អភិបាលកិច្ច​ល្អ​ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងមហាផ្ទៃ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ក​ក្ត​ដា ឆ្នាំ​២០១៨​នេះ​អាជ្ញាធរ​ខេត្ត បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ជា​ផ្លូវការ​នូវ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ។

លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ខេត្ត ព្រមទាំង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​គណៈកម្មាធិការ​បច្ចេកទេស​ដែល​បាន​ចូលរួម​សហការ​រៀបចំ​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ដើម្បី​បម្រើ​ការ​អភិវឌ្ឍ​វិស័យ​សាធារណៈ ជា​ពិសេស​ឆ្លើយ​តប​ចំពោះ​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន​ក្នុង​ខេត្ត​ប៉ៃលិន​ទាំងមូល​ក្នុង​ការ​ផ្តល់​សេវា​នានា បង្កើត​នូវ​អភិបាលកិច្ច​ល្អ​ផង​ដែរ ។

លោក​បាន​លើក​ឡើង​ថា ដើម្បី​រួមចំណែក​អនុវត្ត​នូវ​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួងមហាផ្ទៃ​បាន​បង្កើត​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​តាម​រដ្ឋបាល​ខេត្ត​ក្រុង​ស្រុក ក្នុង​គោលបំណង​បង្កើន​នូវ​ការ​លើកកម្ពស់​គុណភាព ការ​ផ្តល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព ។

លោក​បាន​បន្ត​ទៀត​ថា ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ គឺជា​កន្លែង​ផ្តល់​សេវា​រដ្ឋបាល​ដែល​ប្រជាពលរដ្ឋ ត្រូវការ​ជា​ចាំបាច់​ពោល គឺ​ធ្វើ​ឲ្យ​ទាន់​ពេលវេលា និង​តាម​នីតិវិធី​សាមញ្ញ​ជា​កន្លែង​ប្រមូលផ្តុំ​សេវាកម្ម និង​នីតិវិធី​រដ្ឋបាល​មួយ​ចំនួន នៅ​កន្លែង​តែ​មួយ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ទទួល​ទម្រង់​បែប​ប​បទ និង​ទទួល​បាន​នូវ​ព័ត៌មាន​គ្រប់គ្រាន់​ច្បាស់លាស់​ពី​ការ​ផ្តល់​សេវា​រដ្ឋបាល​ផ្សេង​ៗ និង​ការ​បង់ថ្លៃ​សេវា​រដ្ឋបាល សម្រាប់​ផ្តល់​លទ្ធផល​សម្រេច​ជា​ផ្លូវការ​លើ​សេចក្តី​ស្នើ​សុំ​ពី​ប្រជាពលរដ្ឋ ។

លើស​ពី​នេះ​លោក​ក៏​ជំរុញ និង​ណែនាំ​ដល់​មន្ទីរ​ជំនាញ​ទាំង​១២​មន្ទីរ ដែល​មាន​ភារៈកិច្ច​នៅ​ក្នុង​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​ខេត្ត​ប៉ៃលិន​ត្រូវ​តែ​ពង្រឹង​ចំណេះដឹង និង​សមត្ថភាព​ជំនាញ ប្រកបដោយ​ក្រមសីលធម៌ និង​មនសិការ​វិជ្ជាជីវៈ ដើម្បី​រួមចំណែក​ឆ្លើយ​តប​ទៅ​នឹង​ការ​អនុវត្ត និង​ផ្តល់​សេវា​ឱ្យ​បាន​ទាន់​ពេលវេលា​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កែទម្រង់​ការ​ផ្ដល់​សេវា​រដ្ឋបាល​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ក្នុង​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ។

ម្យ៉ាងវិញទៀត​គ្រប់​មន្ទីរ​ស្ថាប័ន​ជាប់​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រៀបចំ​ផែនការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ច្បាស់លាស់ អំពី​តម្លៃ​សេវា និង​ព័ត៌មាន​សំខាន់​ៗ ផ្សេង​ទៀត​ស្តី​ពី​ការ​ផ្តល់​សេវា​រដ្ឋបាល​របស់​ខ្លួន​ព្រមទាំង​ប្រមូល​ព័ត៌មាន​ត្រឡប់​ពី​ប្រជាពលរដ្ឋ​អំពី​ការ​បំពេញ​កិច្ចការ​របស់​ខ្លួន និង​ធ្វើការ​កែ​លម្អ​នូវ​ចំណុច​ខ្វះខាត​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ផង ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ