ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Man City ម្នាក់​លួច​ច្រណែន​ក្រុម​មាន់គក​បារាំង​ឈ្នះ World Cup

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា ខ្សែការពារ​របស់​ក្លិប Manchester City មួយ​រូប បាន​សារភាព​ថា ពិតជា​មានការ​លួច​ច្រណែន​ក្រុម​ជម្រើសជាតិ​បារាំង​ពិតមែន…

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា ខ្សែការពារ​របស់​ក្លិប Manchester City មួយ​រូប បាន​សារភាព​ថា ពិតជា​មានការ​លួច​ច្រណែន​ក្រុម​ជម្រើសជាតិ​បារាំង​ពិតមែន នៅ​ពេល​ដែល​ឈ្នះ​បាន​ពាន World Cup បែប​នេះ ។

Aymeric Laporte ដែល​ជា​កីឡាករ​ក្លិប Man City និង​ជា​កីឡាករ​ក្រុម​ជម្រើសជាតិ​បារាំង​បាន​សម្តែង​ការ​សោកស្តាយ​ដែល​មិន​បាន​លេង​នៅ World Cup ជាមួយនឹង​មិត្ត​រួម​ក្រុម ។ កីឡាករ​វ័យ​​២៤​ឆ្នាំ​រូប​នេះ មាន​លក្ខណៈ​ពិសេស ដោយសារ​តែ​រូបគេ​ក៏​អាច​ប្តូរ​ក្រុម​ទៅ​កាន់​ក្រុម​ជម្រើស​ជាតិ​​អេ​ស្ប៉ា​ញ​វិញ​ផង​ដែរ ព្រោះ​បាន​រស់នៅ​ទីនោះ​អស់​រយៈពេល​៨​ឆ្នាំ ។

នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​ពី​អារម្មណ៍​ដែល​ឃើញ​ក្រុម​ជម្រើសជាតិ​បារាំង​ឈ្នះ World Cup Laporte បាន​និយាយ​ថា ៖ «​និយាយ​តាម​ត្រង់​ទៅ ខ្ញុំ​រៀង​ច្រណែន​បន្តិច​ដែរ ។ នេះ​គឺជា​ការ​សម្រេច​ចិត្ត​របស់ខ្ញុំ ហើយ​ខ្ញុំ​ត្រូវ​តែ​ទទួលស្គាល់​វា ។ នេះ​គឺជា​អ្វី​កើតឡើង​នៅ​ក្នុង​វិស័យ​បាល់ទាត់ ។ វា​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ពេល​គ្មាន​រូប​ខ្ញុំ​ទៅ​លេង​នៅ World Cup ព្រោះតែ​ការ​ប្រកួត​មុន​ៗ​ក៏​គ្មាន​ឈ្មោះ​ខ្ញុំ​ដែរ ។ តែ​វា​ក៏​គួរ​ឲ្យ​ស្តាយ​ដែរ ដែល​ខ្ញុំ​មិន​បាន​ចូលរួម​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Laporte បាន​ក្លាយទៅជា​កីឡាករ​ខ្សែការពារ​ថ្លៃ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ នៅ​ពេល​មក​ផ្ទេរ​ចេញពី Bilbao ទៅ​កាន់ Man City ក្នុង​តម្លៃ​៥៧​លាន​ផោន កាលពី​ខែមករា ។ នៅ​អង់គ្លេស រូបគេ​បាន​លេង​ត្រឹមតែ​៩​ដង​ប៉ុណ្ណោះ​នៅ​រដូវ​កាល​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ