ខេត្តបន្ទាយមានជ័យ ៖ មានសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសម្នាក់ត្រូវបានអ្នកដើរចាប់កណ្តូបប្រទះឃើញមនុស្សស្លាប់ម្នាក់ នៅនឹងចិញ្ចើមផ្លូវជាតិលេខ៥៨ ក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយមិនទាន់ដឹងពីមូលហេតុនៅឡើយនោះទេ។
ហេតុការភ្ញាក់ផ្អើល និងប្រទះឃើញនេះកើតឡើងមុននេះបន្តិច នាវេលាយប់ថ្ងៃទី២៣ កក្កដា ២០១៨នេះ។ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយពេលនេះអ្នកស្រុកកំពុងរង់ចាំសមត្ថកិច្ចដើម្បីចុះពិនិត្យ។
អ្នកស្រុកនិយាយថា ការប្រទះឃើញសពនេះដោយសាអ្នកដើរចាប់កណ្តូបហើយក៏នាំគ្នាភ្ញាក់ផ្អើកតែម្តង។ ជនរងគ្រោះដេកកើយទង់ជាតិ ប៉ុន្តែមានតែខោខ្លី។ មេភូមិព្រៃគប់ លោក ណង សុង និយាយថា ជនរងគ្រោះមិននែនជាសមាជិកក្នុងភូមិលោកនោះទេ៕ បឋម
ចែករំលែកព័តមាននេះ