ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀតក្រៅម៉ោងរកកម្រៃចិញ្ចឹមគ្រួសារ… តែមច្ចុរាជមិនប្រណីជីវិតមន្ត្រី​ម្នាក់​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖​ ​សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់ ​ដោយត្រូវ​​ម៉ូតូ​សង្កត់ពីលើ​ក្នុង​ប្រឡាយ​ជាប់​ចិញ្ចើម​ផ្លូវជាតិ​លេខ​៩ កើតឡើងកាលពី​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា នេះ  ស្ថិត​​នៅ​ភូមិ​​ធ្នោ​ត​ថ្មី ឃុំ​សំអាង…

ខេត្តស្ទឹងត្រែង ​៖​ ​សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់ ​ដោយត្រូវ​​ម៉ូតូ​សង្កត់ពីលើ​ក្នុង​ប្រឡាយ​ជាប់​ចិញ្ចើម​ផ្លូវជាតិ​លេខ​៩ កើតឡើងកាលពី​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា នេះ  ស្ថិត​​នៅ​ភូមិ​​ធ្នោ​ត​ថ្មី ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្ត​ស្ទឹង​ត្រង ​។

សេចក្តីរាយការណ៍បន្តថា ​បន្ទាប់​ការ​ប្រទះ​ឃើញ​សាក​សព​ជនរងគ្រោះខាងលើនោះ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​​ស្រាវជ្រាវ​ទំនាក់ទំនង​រក​សាច់ញាតិ​រហូត​បានស្គាល់អត្តញ្ញាណ ។​ ជនរងគ្រោះ​​ឈ្មោះ មុំ សុខ​ឃុន អាយុ​៣៥​​ឆ្នាំ​ ជា​មន្ត្រី​យោធា​បំរើ​ការ​​នៅ​ការ​រិ​យា​ល័យ​ទី​៣យោធភូមិ​ភាគ​ទី​១ រស់នៅ​ភូមិ​រាជា​​នុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​ ។

តាមការរៀបរាប់ស្ត្រីជាប្រពន្ធ​ថា ​ប្តី​​គាត់​តែង​ឆ្លៀតពេល​ក្រៅ​ម៉ោង​ទៅ​​ធ្វើការ ​ដោយ​ក្រោក​ពី​យប់​ទៅ​ទិញ​ត្រី​ពី​អ្នកនេសាទ​ និង​យក​ទៅ​លក់​បន្ត​ ដើម្បី​រក​ចំណូល​ផ្តល់​ការ​ផ្គត់ផ្គង់​លើ​ជី​វិភាព​គ្រួសារ​បន្ថែម​ ដោយ​ប្រើ​ប្រាស់​ម៉ូតូ​ផ្ទាល់ខ្លួន​ ដើ​រ​ទិញ​ត្រី​ពី​ចំណុច​ស្រែ​តា​ចាន់ ស្ថិតក្នុង​ភូមិ​ច្រប់ ​ឃុំ​ក្បាល​រមាស​ ស្រុក​សេ​សាន​យក​ទៅ​លក់​តាម​ភូមិ​ឃុំ​កើតហេតុ​ ​តែ​មិននឹក​​ស្មាន គាត់បាន​​ជួប​គ្រោះ​អកុសល​ដូច្នេះសោះ ។

លោក​គង់ ស​ណា ​មេ​ប៉ុស្តិ៍​ឃុំ​សំអាង​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ បាន​បញ្ចា​ក់ថា​ ករណី​ខាងលើ​នេះ​ ជា​គ្រោះថ្នាក់​ចរា​ចរណ៍​បង្ករ​ឡើង​ដោយ​ខ្លួនឯង ​មិនមែន​ជា​អំពើ​ឃាតកម្ម​អ្វី​នោះ​ឡើយ​។ ក្រោយ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាក​សព មន្ត្រី​ជំនាញ​បាន​ប្រគល់​សាកសពទៅ​ឱ្យ​​ក្រុម​គ្រួសារ​ ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

អត្ថបទសរសេរ ដោយ