ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរទៅ​ធ្វើការ​៣២​គីឡូម៉ែត្ររាល់ថ្ងៃ​… បាន​​​រថយន្ត១គ្រឿង

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ លោក​ Walter Carr បុគ្គលិក​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន «​ប៊ែ​ល​ហប់​» (Bellhops) បាន​សម្រេចចិត្ត​ដើរទៅ​ធ្វើការ​ក្នុង​ចម្ងាយ​ផ្លូវ​៣២​គីឡូម៉ែត្រ​ជា​រៀងរាល់ថ្ងៃ ដោយ​ឆ្លងកាត់​តំបន់​ជា​ច្រើន​នៅ​ក្រុង​ប៊ើ​មីង​ហេម រដ្ឋ​អា​ឡា​បា​ម៉ា…

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ លោក​ Walter Carr បុគ្គលិក​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន «​ប៊ែ​ល​ហប់​» (Bellhops) បាន​សម្រេចចិត្ត​ដើរទៅ​ធ្វើការ​ក្នុង​ចម្ងាយ​ផ្លូវ​៣២​គីឡូម៉ែត្រ​ជា​រៀងរាល់ថ្ងៃ ដោយ​ឆ្លងកាត់​តំបន់​ជា​ច្រើន​នៅ​ក្រុង​ប៊ើ​មីង​ហេម រដ្ឋ​អា​ឡា​បា​ម៉ា សហរដ្ឋអាមេរិក ។ ការ​ព្យាយាម​របស់​លោក​បាន​ទទួល​រថយន្ត​មួយ​គ្រឿង​ជា​កាដូ​លើកទឹកចិត្ត​ពី​ក្រុមហ៊ុន ។

ខណៈ​ពេល​លោក​Walter Carr​កំពុង​ដើរទៅ​ធ្វើការ​បាន​ជួប​ប៉ូលិស​ម្នាក់ ។ ប៉ូលិស​នោះ​បាន​ជជីក​សួរ​ដឹង​ការណ៍​ពិត​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​លោក ។ ប៉ូលិស​រូប​នោះ​បាន​បង្ហោះ​រឿងរ៉ាវ​នៃ​ការ​ព្យាយាម​របស់​លោក​Walter Carr តាម​អុ​ី​ន​ធើ​រ​ណេ​ត ។ ក្រោយមក​រឿង​រ៉ាវ​នេះ​បាន​លេចឮ​ទៅ​ដល់​លោក​លុក ម៉ា​ទី​ន ប្រធាន​ក្រុមហ៊ុន​«​ប៊ែ​ល​ហប់​» ហើយ​លោក​​បាន​បើករថយន្ត​ទៅ​ជួប​លោក​Walter Carr ផ្ទាល់ ។

ក្រោយ​ពី​បាន​រៀបរាប់​មួយសន្ទុះ លោក​ម៉ា​ទី​ន ក៏​បាន​ហុច​កូនសោ​រថយន្ត​«Ford Escape» ឆ្នាំ​២០១៤​ផ្ទាល់ខ្លួន​ផ្ដល់​ជា​កាដូ​ឲ្យ​លោក​Carr ។ លោក​ម៉ា​ទី​ន​បាន​បញ្ជាក់​ថា «​ខ្ញុំ​មាន​ក្ដី​រំភើប​ចំពោះ​គេ អ្វី​ៗ​គ្រប់យ៉ាង​ដែល​គេ​ប្រតិបត្តិ គឺជា​វត្ថុ​ដែល​ពួក​យើង​ចង់បាន ថែម​ទាំង​មាន​ទំនុកចិត្ត និង​អត់ធ្មត់​» ។

កាលពី​ថ្ងៃ​ទី​១៦ កក្កដា ២០១៨​លោក​Carr​និយាយ​ថា «​ការងារ​នៅ​ប៊ែ​ល​ហប់ គឺជា​ការ​ងារ​ដែល​ទទួល​ខ្ញុំ​ឲ្យ​ធ្វើ ក្រោយ​ពី​បាត់បង់​ការងារ​អស់​រយៈពេល​យ៉ាង​យូរ ។ ខ្ញុំ​ចង់​បង្ហាញ​​ឲ្យ​ពួក​គេ​ឃើញ​ថា​ខ្ញុំ​បាន​យក​អស់ពី​កម្លាំងកាយ​ចិត្ត និង​ចង់​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​ដឹង​ថា ទោះបីជា​មានការ​ប្រកួតប្រជែង​បែប​ណា ក៏​អាច​ពុះពារ​លើ​ឧបសគ្គ​នានា​បាន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ