ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ពន្លះ​បន្តកន្ទុយគ្នាខ្ទេចយ៉ាងនេះ ចុះទំរាំមនុស្ស

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាមសេចក្តី​រាយការណ៍​ព័ត៌មាន​បឋមបាន​ឱ្យ​ដឹង​ថា រថយន្ត​ចំនួន​៣​គ្រឿង​បាន​បុកបន្តកន្ទុយគ្នា បណ្តាលឱ្យ​រង​របួសធ្ងន់​និង​ស្រាល​​ចំនួន​៨នាក់ ។ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល​ពី​វេលាម៉ោង៤និង១៥ នាទី​រសៀល​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨…

ខេត្តសៀមរាប ៖ តាមសេចក្តី​រាយការណ៍​ព័ត៌មាន​បឋមបាន​ឱ្យ​ដឹង​ថា រថយន្ត​ចំនួន​៣​គ្រឿង​បាន​បុកបន្តកន្ទុយគ្នា បណ្តាលឱ្យ​រង​របួសធ្ងន់​និង​ស្រាល​​ចំនួន​៨នាក់ ។ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល​ពី​វេលាម៉ោង៤និង១៥ នាទី​រសៀល​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ពីខាងលិចស្នាក់ការប៉េអឹម(៦១០)ចំងាយ១០០ម៉ែត្រ ក្នុង​ភូមិឈ្នាន់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ជី បេង ជន អធិការស្រុកក្រឡាញ់ បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងស្រុកក្រឡាញ់នោះពិតជាមានមែន គឺ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លា​កលេខ ភ្នំពេញ ៣B-៦៣៤០ បើកបរដោយឈ្មោះ ចាន់ ភេទប្រុស អាយុ​២​០ឆ្នាំ (មិនស្គាល់ទីលំនៅ) មានអ្នករួមដំណើរ​ចំនួន៣នាក់ ហើយ​រថយន្ត​ហ៊ីយ៉ាន់​ដាយ​នេះ​បានបែកកង់ខាងឆ្វេងរ៉េចង្កូតទៅឆ្វេងក៏បុករថយន្តម៉ាកហាយ​ឡែនឌ័រ​ ពណ៍ទឹកប្រាក់ ពាក់ស្លាក​លេខ បន្ទាយមានជយ័ ២A-៦៥៨៦ បើកបរដោយឈ្មោះ បិន នាគ ភេទ​ប្រុស អាយុ៣២ឆ្នាំ ​មានអ្នក​រួម​ដំណើរ​(ប្រពន្ធ​និង​កូន​)ចំនួន​​៣នាក់​ផង​ដែរ​ ។ ទាំង៤នាក់​រស់នៅភូមិ២ ឃុំកំពង់ស្វាយ ស្រុកសេរីសោភណ័ ខេត្តបន្ទាយមានជយ័ បើកបរស្របទិសគ្នា ពីលិចទៅកើត។

លោកបាន​បន្ត​ទៀត​ថា បន្ទាប់មក រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ខាងលើ​បាន​ដាច់កង់​មុខ​រមៀលទៅបុក​រថយន្តមួយគ្រឿង​ទៀត ម៉ាក​កាមរីបាឡែន​ ពណ៍ទឹកប្រាក់ ពាក់ស្លាក​លេខ ភ្នំពេញ ២T-៩៧៦១ បើកបរដោយឈ្មោះ ជួ ផល្លី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិចំការចេក ឃុំ អូរស្មាច់ ស្រុកសំរោង ខេត្តឧត្តមានជ័យ ដែលបើកបរ​បញ្ច្រាស​ទិសគ្នា​ក្នុងទិសដៅពី​កើត​ទៅ​លិច ។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បណ្តាលឱ្យ​របួស​ធ្ងន់​៤នាក់ ​និង​​ស្រាល​៤នាក់ ហើយ​ជនរងគ្រោះត្រូវ​បាន​បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកពួក។ ចំណែក​រថយន្ត​រងការ​ខូចខាតទាំង​​៣គ្រឿង​ ។​

តាមការ​សន្និដ្ឋាន​បឋម​បាន​ឱ្យ​ដឹង​ថា​ មូលហេតុបណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់ចរាចរណ៍នេះ​ គឺ​មកពីរថយន្តមួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ បើក​បរ​ក្នុង​ល្បឿនលឿន។

បច្ចុប្បន្ន រថយន្តបង្ក និងរថយន្ត​រងគ្រោះ​ទាំង២គ្រឿង​​ត្រូវបានកម្លាំងជំនាញនៃអធិការស្រុកពួកយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ព័ត៌មាន​លម្អិតនឹងមានផ្សាយ​នៅលើ​ទំព័រកាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ