ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមពិតចឹងតើ! ទើបកសិករ​នៅ​​សម្រេច​ប្រមូល​ផលទាំង​ដំណាំ​នៅ​មិន​ទាន់​ហុច​ផល

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ពលរដ្ឋ​នៅ​ស្រុក​ចិត្រ​បុរី​សម្រេច​ធ្វើការ​ប្រមូល​ផល​មុន​រដូវ​ស្រប​ពេល ដែល​ដំណាំ​កសិកម្ម​ដែល​ពួក​គាត់​កំពុង​តែ​បង្កបង្កើន​ផល​រួម​មាន ពោត​,​ស្រូវ​,​សណ្តែក​,​ល្ងរ គឺ កំពុង​តែ​យាយី​ពី​ការ​ជន​លិច​ដោយ​ទឹកជំនន់ ។ ប្រជា​កសិករ​នៅ​ស្រុក​ចិត្រ​បុរី​ដែល​និយម​បង្កបង្កើន​ផល​កសិកម្ម​ភាគច្រើន​ជា​ពោតក្រហម សម្តែង​ក្តី​បារម្ភ​ថា…

ខេត្តក្រចេះ ៖ ពលរដ្ឋ​នៅ​ស្រុក​ចិត្រ​បុរី​សម្រេច​ធ្វើការ​ប្រមូល​ផល​មុន​រដូវ​ស្រប​ពេល ដែល​ដំណាំ​កសិកម្ម​ដែល​ពួក​គាត់​កំពុង​តែ​បង្កបង្កើន​ផល​រួម​មាន ពោត​,​ស្រូវ​,​សណ្តែក​,​ល្ងរ គឺ កំពុង​តែ​យាយី​ពី​ការ​ជន​លិច​ដោយ​ទឹកជំនន់ ។

ប្រជា​កសិករ​នៅ​ស្រុក​ចិត្រ​បុរី​ដែល​និយម​បង្កបង្កើន​ផល​កសិកម្ម​ភាគច្រើន​ជា​ពោតក្រហម សម្តែង​ក្តី​បារម្ភ​ថា និង​បាត់​ទិន្នផល​ខណៈ​ដែល​ស្ថានភាព​ទឹកជំនន់​ឆ្នាំ​នេះ​ជន់​លិច​លឿន​ជាង ឆ្នាំ​មុន​ៗ​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជា​កសិករ​សម្រេច​ប្រមូល​ផល​កសិកម្ម​មុន​ផលដំណាំ​ហុច ផល​គ្រប់គ្រាន់ ។

ស្ថានភាព​ទឹកជំនន់​ត្រូវ​គេ​មើលឃើញ​ថា​បាន​នឹង​កំពុង​គំរាមកំហែង​លើ​ការ​ជន់​លិច​តាម បណ្តា​ស្រុក​មួយ​ចំនួន​ដែល​មាន​ទីតាំង​ប្រប និង​ដង​ទន្លេមេគង្គ ពិសេស​តាម​តំបន់​វាលទំនាប នៅ​ខេត្តក្រចេះ ។ ស្រុក​ទាំង​ចំនួន​៥​និង​ក្រុង​១​ក្នុង​ចំណោម​ស្រុក​ទាំង​៦​នៅ​ខេត្តក្រចេះ​កំពុង​តែ ប្រឈម និង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទឹកទន្លេ​ខណៈ​ដែល​ស្ថានភាព អាកាសធាតុ​ទទួល​រង​សំពាធ​ទាប​ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។

ទន្ទឹម និង​អាកាសធាតុ​ដែល​កំពុង​តែ​មាន​សំពាធ​ទាប​នា​ដើមរដូវ​បាន​ធ្វើ​ឲ្យ​ប្រជា​កសិករ ធ្វើស្រែ​វស្សា និង​ស្រែ​ប្រដេញទឹក​កំពុង​ម្នីម្នា​ភ្ជួ​រាស់​ដីស្រែ​ដក​ស្ទូង ដើម្បី​បង្កបង្កើន​ផល​ឲ្យ ទាន់​ទឹកភ្លៀង​រដូវ​ដើមឆ្នាំ ។ ជាមួយ​គ្នា​នេះ​ពលរដ្ឋ​ដែល​បង្កបង្កើន​ផល​កសិកម្ម​នៅ​តាម​តំបន់ វាលទំនាប​កំពុង​តែ​មានការ​ព្រួយបារម្ភ​ថា និង​បាត់​ទិន្នផល​ដំណាំ​កសិកម្ម​ក៏​ព្រោះ តែ​ស្ថានភាព ទឹកទន្លេ បឹង ព្រែក​បាន​ហក់​ជន់​ឡើង​យ៉ាង​គំហុក​ធ្វើ​ឲ្យ​ពួក​គាត់​សម្រេច​ប្រមូល​ផល ដើម្បី​គេច ពី​ការ​លិច​ទាំង​ដំណាំ​ទាំងនោះ​ភាគច្រើន​នៅ​មិន​ទាន់​ហុច​ផល​ពេញលេញ​នៅឡើយ​នោះ​ទេ ។

ស្ត្រី​ជា​កសិករ​មួយ​រូប​រស់នៅ​ក្នុងភូមិ​ព្រែ​កតាំ​អាំ ឃុំ​បុស​សាវ ស្រុក​ចិត្រ​បុរី ដែល​មាន​ផ្ទៃដី បង្កបង្កើន​ផលដំណាំ​កសិកម្ម​ច្រើន​ជាងគេ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ កក្កដា នេះ​ថា ដោយសារ​តែ​ស្ថានភាព​ដី​ក្នុងភូមិ​ជា​ប្រភេទ​ដី​ទំនាប​ពលរដ្ឋ​នៅ​ក្នុងភូមិ​នេះ​ភាគច្រើន​និយម​ដាំ ពោតក្រហម​ជា​ដំណាំ​កសិកម្ម​នាំមុខ ។ ស្ត្រី​ជា​កសិករ​រូប​នេះ​បាន​ប្រៀបធៀប​ថា ដោយសារ​តែ​ឆ្នាំ​នេះ​ស្ថានភាព​ទឹកជំនន់​បាន​ឡើង​លឿន​ជាង​ឆ្នាំ​រាល់ដង​ទើប​ធ្វើ​ឲ្យ​ប្រជា កិ​សករ​ក្នុងភូមិ​សម្រេច​កាច់​ពោត​ពី​ចម្ការ​មក​ផ្ទះ បើ​ទោះបីជា​ដំណាំ​ពោត​ទាំងនោះ​នៅ​មិន​ទាន់ ហុច​ផល​ពេញលេញ​យ៉ាងណា​ក្តី​តែ​ពួក​គាត់​បាន​ប្រមូល​យក ដើម្បី​គេច​ផុត​ពី​ការ​លិចលង់ ។ ស្ត្រី​ជា​កសិករ​រូប​នេះ​បាន​លើក​ឡើង​ដោយ​សម្តែង​ក្តី​បារម្ភ​ពី​ការ​បាត់​ទិន្នផល​ពោត​នៅ​ឆ្នាំ​នេះ ក៏​ព្រោះតែ​ធម្មជាតិ​មិន​អំណោយផល​ល្អ ។

បើ​ទោះជា​បែប​ណា​ជុំវិញ​ស្ថានភាព​ទឹកជំនន់​នេះ​ក៏​ត្រូវ​បាន​មន្ត្រី​សាលាខេត្ត​ក្រចេះ​បាន អះអាង​ប្រាប់​ឲ្យ​ដឹង​ថា ការ​ជន់​លិច​នៅ​មិន​ទាន់​ដល់​កម្រិត​ព្រួយបារម្ភ​នៅឡើយ​នោះ​ទេ ។ មន្ត្រី​រូប​នេះ​ថា តំបន់​ដែល​ជន​លិច​ជា​តំបន់​វាលទំនាប ហើយ​ការ​ជន​លិច​វា​ជា​ទំលាប់​គ្រប់​រដូវ ។ បើ​តាម​មន្ត្រី​សាលាខេត្ត​ក្រចេះ​បាន​ឲ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៣ កក្កដា នេះ​ស្ថាន ភាព​កម្ពស់​ទឹកទន្លេ​មិន​ហក់​ឡើង​ទៀត​នោះ​ទេ គឺ​ត្រូវ​បាន​ស្រក​ចុះ​បន្តិច​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ