ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Carlos Tevez ខំលួងលោម Messi កុំឱ្យធ្វើរឿងមួយនេះអី

5 ឆ្នាំ មុន

អតីតមិត្តរួចក្រុមជម្រើសជាតិកីឡាករ Carlos Tevez បានផ្តល់យោបល់ជាច្រើនទៅ Messi ទាក់ទងទៅនឹងអនាគតនៅអាហ្សង់ទីន ថែមទាំងស្នើកុំឱ្យតារាឆ្នើមក្លិប Barcelona រូបនេះបោះបង់ចោលក្រុកពពកសទៀតផង ។…

អតីតមិត្តរួចក្រុមជម្រើសជាតិកីឡាករ Carlos Tevez បានផ្តល់យោបល់ជាច្រើនទៅ Messi ទាក់ទងទៅនឹងអនាគតនៅអាហ្សង់ទីន ថែមទាំងស្នើកុំឱ្យតារាឆ្នើមក្លិប Barcelona រូបនេះបោះបង់ចោលក្រុកពពកសទៀតផង ។

អតីតខ្សែប្រយុទ្ធក្លិប Juventus ខាងលើលើកឡើងថា​ ៖ «ក្នុងនាមជាកីឡាករ និងជាជនរួមជាតិ ខ្ញុំបានប្រាប់ Messi ថាពួកយើងត្រូវការគាត់ ព្រោះគាត់គឺជាដួងព្រលឹងរបស់អាហ្សង់ទីន ហើយគាត់គឺជានិមិត្តរូបដ៏អស្ចារ្យម្នាក់ ដែលតម្រូវឱ្យគាត់ត្រូវទទួលខុសត្រូវលើក្រុមជម្រើសជាតិ» ។

Tevez បន្តថា ៖«ខ្ញុំបាននិយាយប្រាប់គាត់ឱ្យសម្រាកលំហែរកាយមួយគ្រាសិនចុះ ដើម្បីឱ្យគាត់មានអារម្មណ៍ល្អឡើងវិញ​ រួចយើងនឹងឱ្យគាត់មកកាន់តំណែង និងតួនាទីជាថ្មី» ។

គួរបញ្ជាក់ថា ការលើកឡើងរបស់កីឡាករ Tevez នេះ គឺដើម្បីលើកទឹកចិត្ត Messi កុំឱ្យមានគំនិតបោះបង់តួនាទីក្នុងក្រុមជម្រើសជាតិទៀត បន្ទាប់ពីអាហ្សង់ទីនធ្លាក់ World Cup ត្រឹមវគ្គ១៦ក្រុម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ