ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​ឆ្ងាយ​និង​ឆ្លងទន្លេ​ទៀត​ទើប​ពលរដ្ឋ លោកគ្រូ​-​អ្នកគ្រូ​សំណូមពរ​កសាង​វិទ្យាល័យ​មួយ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​សាលា​វិទ្យាល័យ​នៅ​ឆ្ងាយ​នឹង​ត្រូវ​ឆ្លងទន្លេ​២​កន្លែង​ផង​នោះ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ​ក៏​ដូច​ជា សិស្សានុសិស្ស​នៅ​អនុ​វិទ្យាល័យ​ខ្លា​ក្រ​ហឹ​ម និង​អនុ​វិទ្យាល័យ​វត្ត​អំពិលទឹក ស្ថិត​ក្នុង​ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ថ្មី…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​សាលា​វិទ្យាល័យ​នៅ​ឆ្ងាយ​នឹង​ត្រូវ​ឆ្លងទន្លេ​២​កន្លែង​ផង​នោះ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ​ក៏​ដូច​ជា សិស្សានុសិស្ស​នៅ​អនុ​វិទ្យាល័យ​ខ្លា​ក្រ​ហឹ​ម និង​អនុ​វិទ្យាល័យ​វត្ត​អំពិលទឹក ស្ថិត​ក្នុង​ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ថ្មី ក្រោយ​ពី​បោះ​ឆ្នោត​នេះ សូម​ជួយ​កសាង សាលា​វិទ្យាល័យ​មួយ​កន្លែង នៅ​ក្នុង​ឃុំ​អំពិលទឹក​នេះ ដើម្បី​សម្រួលការ​សិក្សា​របស់​សិក្សា​នុ​សិស្ស​ដែល​បាន​ប្រឡង​ជាប់​ចូល​វិទ្យាល័យ​មិន​លំបាកទៅ​រៀន​នៅ​សាលា​ឆ្ងាយ ។

លោក កែវ សា​វឿ​ន នាយក​សាលា​អនុ​វិទ្យាល័យ​វត្ត​អំពិល​ទឹកបាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ឃុំ​អំពិលទឹក​នេះ មាន​អនុ​វិទ្យាល័យ​ចំនួន​ពីរ​កន្លែង គឺ​អនុ​វិទ្យាល័យ​វត្ត​អំពិលទឹក និង​អនុ​វិទ្យាល័យ​ខ្លា​គ្រហឹម ។ ប៉ុន្តែ​សិស្ស​រៀន​នៅ​ទី​នេះ​បាន​ត្រឹម​ថ្នាក់​ទី​៩​ទេ ពេល​ឡើង​ថ្នាក់​ទី​១០​ត្រូវ​ចូល​វិទ្យាល័យ គឺ​ត្រូវ​ទៅ​រៀន​នៅ​ឯ​វិទ្យាល័យ​កំពង់ត្រឡាច ឬ​វិទ្យាល័យ​សម្តេចព្រះ​បាន​ទ​នរោត្តម សីហ​មុនី នៅ​សាលា​លេខ​៥ ដែល​ត្រូវ​ឆ្លងទន្លេ និង​ធ្វើ​ដំណើរ​ឆ្ងាយ​ដោយហេតុ​នេះ​ហើយ ក្នុង​នាម​លោក​ជា​នាយក​សាលា ក៏​ដូច​ជា ប្រជាពលរដ្ឋ សូម​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ថ្មី សូម​ជួយ​កសាង​វិទ្យាល័យ​មួយ​កន្លែង​នៅ​ទី​នេះ​សម្រាប់​សិស្សានុសិស្ស​ដែល​បាន​ប្រឡង​ជាប់​ថ្នាក់​ទី​១០ បាន​ចូល​រៀន​នៅ​ទី​នេះ​មិន​លំបាកទៅ​រៀន​ដល់​ស្រុក​កំពង់ត្រឡាច​ដែល​មាន​ចម្ងាយ​រាប់​សិប​គីឡូម៉ែត្រ​នោះ​ទេ ។

ជាមួយ​គ្នា​នេះ​សិស្សសាលា​អនុ​វិទ្យាល័យ​ខាងលើ​ក៏​បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​សូម​មេត្តា​ជួយ​កសាង​វិទ្យាល័យ​មួយ​កន្លែង ដើម្បី​ឲ្យ​ពួក​គាត់​ពេល​ប្រឡង​ជាប់​ថ្នាក់​ទី​១០ មិន​លំបាកទៅ​រៀន​នៅ​វិទ្យាល័យ​ឆ្ងាយ និង​លំបាក​ឆ្លងទន្លេ​២-៣​នោះ​ឡើយ ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក កែវ សា​វឿ​ន នាយក​សាលា​អនុ​វិទ្យាល័យ​វត្ត​អំពិល​ទឹកបាន​បញ្ជាក់​ថា បច្ចុប្បន្ន​អនុ​វិទ្យាល័យ​វត្ត​អំពិលទឹក​មាន​សិស្ស​សរុប​ចំនួន​៤៧២​នាក់ ស្រី​២២២​នាក់ ។ ចំណែក​លោក ស្រី ភ​ន នាយក សាលា​អនុ​វិទ្យាល័យ ខ្លា​គ្រហឹម បាន​ប្រាប់​ដែរ​ថា នៅ​សាលា​លោក​មាន​សិស្ស​សរុប​ចំនួន​២៧៣​នាក់ ស្រី​១៤០​នាក់ ។ ជា​រៀង​រាល់​ឆ្នាំ​លំហូរ​សិស្ស​ជាប់​ថ្នាក់​ទី​៩ ត្រូវ​ទៅ​រៀន​នៅ​សាលា​វិទ្យាល័យ​ទីរួមស្រុក​កំពង់ត្រឡាច​មាន​ចំនួន​ច្រើន ហេតុនេះ​បើសិនជា​មាន​សាលា​វិទ្យាល័យ​ក្នុង​ឃុំ​អំពិលទឹក​១​កន្លែង សិស្ស​ពិតជា​លែង​ជួប​ការ​លំបាកទៅ​រៀន​នៅ​សាលា​ឆ្ងាយ​ទៀត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ