ខេត្តរតនគិរី ៖ គំនរឈើអាប្រភេទលេខ១ ចំនួន១៦០កំណាត់ ដែលជនមិនស្គាល់មុខយកមក ទុកចោល ដោយពុំមានការអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ត្រូវបានកម្លាំងចំរុះប្រទះឃើញគំនរឈើនោះនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ។
ក្រោមការសម្របសម្រួលដោយលោករ៉ា បូ វ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងមានការចូលរួមពីរដ្ឋបាលព្រៃឈើផ្នែកសង្កាត់អូរជុំ កងរាជអាវុធហត្ថខេត្ត ស្រុក និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំប៉ូយ បានចុះដល់ទីតាំងភូមិសាស្ត្រចំណុចភូមិខ្មែង ឃុំប៉ូយ ស្រុកអូរជុំ ។
ក្រោយពីកម្លាំងធ្វើការពិនិត្យទៅឃើញថា ជាការសន្និធិផលអនុផលព្រៃឈើដោយខុសច្បាប់ ពុំមានលិខិតអនុញ្ញាតិទេ ទើបសម្រេចរឹបអូសវត្ថុតាងបទល្មើសព្រៃឈើទាំងនោះជាបណ្តោះអាសន្ន។ ហើយចំណុចទីតាំងខាងលើពុំអាចដឹកជញ្ជូនបានទេ ទើបលោកព្រះរាជអាជ្ញារងបញ្ជាឲ្យកម្លាំងនគរបាលប៉ុស្តិ៍ឃុំប៉ូយ ទទួលថែរក្សាទុកបណ្តោះអាសន្ននៅទីនោះសិន ដើម្បីរង់ចាំស្រាវជ្រាវរកម្ចាស់ឈើមកចាត់ការតាមច្បាប់ព្រៃឈើ៕
ចែករំលែកព័តមាននេះ