ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ត្រួតពិនិត្យ​… ឃើញ​ទាំង​កាំភ្លើង ទាំង​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ដ​ប៉ៃលិន ៖ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ខណៈ​ការ​បោះ​ឆ្នោត​ថ្នាក់ ជាតិ​ខិត​ជិត​មក​ដល់ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ស្រាប់​តែ​ប្រទះ​ឃើញ​មាន​កាំភ្លើងខ្លី​១​ដើម​របស់​មន្ត្រី​យោធា​ម្នាក់ អត់​មាន​លិខិត​បេសកកម្ម​ប្រើប្រាស់ និង​បន្ត​ឃាត់​បាន​គ្រឿងញៀន​១​កញ្ចប់​ផង​ដែរ ។…

ខេត្ដ​ប៉ៃលិន ៖ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ខណៈ​ការ​បោះ​ឆ្នោត​ថ្នាក់ ជាតិ​ខិត​ជិត​មក​ដល់ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ស្រាប់​តែ​ប្រទះ​ឃើញ​មាន​កាំភ្លើងខ្លី​១​ដើម​របស់​មន្ត្រី​យោធា​ម្នាក់ អត់​មាន​លិខិត​បេសកកម្ម​ប្រើប្រាស់ និង​បន្ត​ឃាត់​បាន​គ្រឿងញៀន​១​កញ្ចប់​ផង​ដែរ ។ ហេតុការណ៍​ចុះ​ត្រួតពិនិត្យ​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​លោក ស៊ុម សុផល ស្នងការ​រង​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​នគរបាល​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ​អាវុធ​គ្រឿងផ្ទុះ ចរាចរណ៍ និង​គ្រឿងញៀន​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥៧ ស្ថិត​ក្នុងភូមិ​ដីក្រហម សង្កាត់​អូ​តាវៅ ក្រុងប៉ៃលិន ។

រហូត​មក​ទល់​រសៀល​​ថ្ងៃខែ​ឆ្នាំ​ដដែល ក្នុង​កិច្ច​សហប្រតិបត្តិការ​ត្រួតពិនិត្យ​បាន​ដកហូត​អាវុធ​ខ្លី K45 ០១​ដើម គ្មាន​លិខិតបញ្ជាក់ ជា​របស់​មន្ត្រី​យោធា​ធ្វើការ​នៅ​ខេត្តបន្ទាយ​មាន​ជ័យ​​ម្នាក់ ។ ក្រោយមក​ទៀត ខាង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿង​ញៀន រួម​ជាមួយ​ម៉ូតូ​០១​គ្រឿង ថ្នាំ​ញៀន​០១​កញ្ចប់ និង​ផាកពិន័យ​រថយន្ត​ចំនួន​០២​គ្រឿង​ជិត​ផុតកំណត់ ។

លោក​បញ្ជាក់​ថា បន្ទាប់​ពី​ពិភាក្សា​ជាមួយ​ក្រុមការងារ​បញ្ជាការ​ឯកភាព​រួច​មក ក៏​សម្រេច​ប្រគ ល់​កាំភ្លើងខ្លី​នោះ​ជូន​ទៅ​មន្ត្រី​យោធា​ម្នាក់​នោះ​វិញ រីឯ​ជនសង្ស័យ​ប្រើប្រាស់​គ្រឿង​ញៀន​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​ធ្វើ​កំណត់ហេតុ​សួរនាំ​បន្ត​ទៀត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ