ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងខ្លួន​ងាក​មើល​មុខ​ផ្ទះ​… ពុទ្ធោ! ខំរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​ត្រូវ​បាន​ជនសង្ស័យ​លួច​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព សូ​ម្បី​តែ​ដាន​ក៏​មិន​ដឹងផង ដោយសារ​ម្ចាស់​ភ្ញាក់​ដឹងខ្លួន​ទើប​ឆោឡោ ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៨ នៅ ភូមិ​កន្ទោក​ជើង…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​ត្រូវ​បាន​ជនសង្ស័យ​លួច​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព សូ​ម្បី​តែ​ដាន​ក៏​មិន​ដឹងផង ដោយសារ​ម្ចាស់​ភ្ញាក់​ដឹងខ្លួន​ទើប​ឆោឡោ ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៨ នៅ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​ខាងលើ​ដែល​ចោរលួច​បាត់​នោះ ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-1071 មាន​ម្ចាស់​ឈ្មោះ នេ​ត ង៉ែត ភេទ​ស្រី មាន​ទីលំនៅ​នៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សម្តី​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា រថយន្ត​ដាក់​ចត​មុខ​ផ្ទះល្វែង​រាល់ថ្ងៃ ហើយ​យប់​ថ្ងៃ​កើត​ហេតុ រថយន្ត​របស់​គាត់​ចត​ទុក ចាក់សោ​ត្រឹមត្រូវ​ខាង​មុខ​ផ្ទះ​ដូច​សព្វដង រួច​ក៏​ចូល​ដេក​បាត់ លុះដល់ ម៉ោង​ខាងលើ​ពេល​ដឹងខ្លួន​ភ្ញាក់​មើល​ពី​ក្នុងផ្ទះ ស្រាប់តែ​មិនឃើញ​រថយន្ត ទើប​ឆោឡោ​ខំរ​ត់ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ តែ​ដោយ​ភូមិសាស្ត្រ​កើតហេតុ​នៅ​ក្នុងភូមិ​កន្ទោក​ជើង ទើប​សមត្ថកិច្ច​ប្រាប់​ឲ្យ​ទៅ​ប្តឹង​នៅ​ប៉ុស្តិ៍​កន្ទោក​វិញ ។

ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ក្រោយ​កើតហេតុ បាន​ត្រឹម​នាំ​គ្នា​ដើរ​រក​ប៉ុស្តិ៍ប៉ូលីស ដើម្បី​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ