ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ថ្ងៃ​២២ ការ​បង្កបង្កើន​ផល​មិន​មាន​ប៉ះពាល់​ធ្ងន់ធ្ងរនោះ​​ទេ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ អាជ្ញាធរ​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​នៅ​ព្រឹក​នេះ​ថា ក្នុង​រយៈពេល​ដែល​អាកាសធាតុ​ធ្លាក់​ភ្លៀង​ជាប់​ៗ​គ្នា​ប្រមាណ​ជា​កន្លះ​ខែ​មកនេះ ចំពោះ​ដំណាំ​ស្រូវ​ដែល​កំពុង​បង្កបង្កើន​ផល​ក្នុងស្រុក មិន​មាន​ផល​បះ​ពាល់​ធ្ងន់ធ្ងរ​នោះ​ទេ​គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨​នេះ ។ ប្រភព​ដដែល​បាន​បន្ត​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ អាជ្ញាធរ​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​នៅ​ព្រឹក​នេះ​ថា ក្នុង​រយៈពេល​ដែល​អាកាសធាតុ​ធ្លាក់​ភ្លៀង​ជាប់​ៗ​គ្នា​ប្រមាណ​ជា​កន្លះ​ខែ​មកនេះ ចំពោះ​ដំណាំ​ស្រូវ​ដែល​កំពុង​បង្កបង្កើន​ផល​ក្នុងស្រុក មិន​មាន​ផល​បះ​ពាល់​ធ្ងន់ធ្ងរ​នោះ​ទេ​គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨​នេះ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​ផ្ទៃដី​នៅ​ក្នុង​ផែន​ក្នុង​ឆ្នាំ​២០១៨​នេះ តាម​ផែនការ​មាន​ចំ​នួ​១២២៦៩​ហិ​កតា ហើយ​គិត​ត្រឹម​ថ្ងៃនេះ ផ្ទៃដី​ដែល​ភ្ជួរ​ហើយ​មាន​ចំនួន​៨៨៤០​ហិ​កតា ធ្វើ​ស្រូវពង្រោះ​បាន​ចំនួន​៨០៥០​ហិ​កតា ស្រូវស្រាល​ចំនួន​២១០​ហិ​កតា ស្រូវធ្ងន់​២១៤០​ហិ​កតា និង​ស្រ​វ​កណ្តាល​ចំនួន​៥៧០០​ហិតា ហើយ​ស្រូវ​ដែល​សាប​រួចរាល់​ចំនួន​២៩​ហិ​កតា ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ