ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​បំប៉ន​អារម្មណ៍​​សម្រាប់​សុភាព​នារី (18+)

5 ឆ្នាំ មុន

សព្វថ្ងៃ​បញ្ហា​រឿង​លើ​គ្រែ​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជា​ពិសេស​គឺ​ការ​បាត់បង់​ចំណង់​​ផ្លូវភេទ​តែ​ម្តង ដែល​វា​ងាយ​នឹង​ធ្វើ​ឲ្យ​ជីវិត​គ្រួសារ​អ្នក​ឆាប់​រង្គោះរង្គើរ ឬ​បាក់បែក​បាន​យ៉ាង​ងាយ ។ ខណៈ​ពេល​ដែល​មនុស្ស​ស្រី​បដិសេធ​មិន​ព្រម​រួម​ភេទ ឬ​ព្រមទាំង​មិន​ចង់ ច្បាស់​ណាស់​ភាគី​ខាង​បុរស ក៏​នឹង​អស់​អារម្មណ៍​ជាមួយ​អ្នក​ដែរ ហើយ​ជួនកាល​គេ​នឹង​ខឹង…

សព្វថ្ងៃ​បញ្ហា​រឿង​លើ​គ្រែ​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជា​ពិសេស​គឺ​ការ​បាត់បង់​ចំណង់​​ផ្លូវភេទ​តែ​ម្តង ដែល​វា​ងាយ​នឹង​ធ្វើ​ឲ្យ​ជីវិត​គ្រួសារ​អ្នក​ឆាប់​រង្គោះរង្គើរ ឬ​បាក់បែក​បាន​យ៉ាង​ងាយ ។

ខណៈ​ពេល​ដែល​មនុស្ស​ស្រី​បដិសេធ​មិន​ព្រម​រួម​ភេទ ឬ​ព្រមទាំង​មិន​ចង់ ច្បាស់​ណាស់​ភាគី​ខាង​បុរស ក៏​នឹង​អស់​អារម្មណ៍​ជាមួយ​អ្នក​ដែរ ហើយ​ជួនកាល​គេ​នឹង​ខឹង ហើយ​ទៅ​រក​សេវា​ខាងក្រៅ​ក៏​មាន ។ ទាំងប្រុស និង​ទាំងស្រី សុទ្ធតែ​ប្រឈម​មុខ​នឹង​បញ្ហា​នេះ​ដូច​គ្នា ។

មនុស្ស​មួយ​ចំនួន បង្ខំចិត្ត​ប្រើប្រាស់​ថ្នាំ​សម្រើប ដើម្បី​បំពេញចិត្ត​ដៃគូ ដោយ​មិន​គិត​អំពី​ផលវិបាក​ជា​ច្រើន ដែល​បណ្តាល​មក​ពី​ការ​ញ៉ាំ​ថ្នាំ​ទាំងនោះ​ឡើយ ។ ចំណីអាហារ​៥​ប្រភេទ ដែល​អាច​ដាស់​អារម្មណ៍​មនុស្ស​ស្រី​ឲ្យ​ពុះ​កញ្ជោ​ល​លើ​រឿង​លើ​គ្រែ​វិញ​បាន ហើយ​មិន​ប៉ះពាល់​សុខភាព​ទៀត​ផង ។

១-ស្ពៃ​ស្ពី​ណា​ច ៖ ស្ពៃ​ប្រភេទ​នេះ អាច​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​រំភើប​រីករាយ និង​បង្កើន​ចរន្តឈាមរ​ត់ទៅ​កាន់​ប្រដាប់​ភេទស្ត្រី ដែល​វា​ដូច​ទៅ​នឹង​ប្រសិទ្ធភាព នៃ​ថ្នាំ​សម្រើប​ដែរ ។ ស្ពៃ​ស្ពី​ណា​ច ជួយ​ឲ្យ​អ្នក​ឆាប់​ដល់​ចំណុចកំពូល ហើយ​ស្រៀ​ប​ស្រើប​ជាមួយ​ដៃគូ​របស់​អ្នក ។

២-ស្រាក្រហម ៖ ស្រាក្រហម​មួយ​ពែង អាច​បង្កើន​កាមតណ្ហា​របស់​អ្នក​បាន ។ ទោះបីជា​យ៉ាងណា អ្នក​មិន​គួរ​ផឹក​វា​ច្រើន​ពេក​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ខូចសុខភាព និង​រឹតតែ​បាត់បង់​ចំណង់​ទៅ​វិញ​នោះ​ទេ ។

៣-សាច់​ក្រហម និង​ថ្លើម​សត្វ ៖ ពេល​ខ្លះ​ចំណង់​ផ្លួ​វ​ភេទ​ចុះ​ខ្សោយ អាច​បណ្តាល​មក​ពី​កង្វះ​ជាតិ​ដែក ដូច្នេះ​ការ​ទទួលទាន​ថ្លើម​សត្វ សាច់​ក្រហម​ស្រស់ និង​បន្លែ​ពណ៌​បៃតង ដែល​សំបូរ​ជាតិ​ដែក ពិតជា​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ងាយ ។

៤-ខ្លាញ់ត្រី ៖ ខ្លាញ់ត្រី ដូច​ជា ពពួក​ត្រី​សាល​ម៉ុង ត្រី​សា​ឌី​ន និង​ត្រី​ធូ​ណា សំបូរ​អូ​មេ​ហ្កា​បី ដែល​ជា​សារធាតុ​បង្កើន dopamine នៅ​ក្នុង​ខួរក្បាល ។ វា​ជួយ​សម្រួល​សរសៃវិញាណ បង្កើន​ចរន្តឈាម​រត់ និង​លើកកម្ពស់​ចំណង់​លើ​គ្រែ ។

៥-សូកូឡា ៖ អ្នក​ខ្សោយ​ផ្លូវភេទ គួរតែ​ឧស្សាហ៍​សូកូឡា (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ