ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២លើក​ផ្សេងគ្នា មួយករណី​ស្លា.ប់​ម្នាក់ មួយទៀត​ក្រឡាប់​ដោយខ្លួនឯង​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាមសេចក្តីរាយការណ៍​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា មានគ្រោះថ្នាក់​​ចរាចរណ៍​​កើត​ឡើង២ករណីផ្សេង​គ្នា ក្នុង​នោះរួម​មាន ៖ ករណីទី​១-បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ​ពេល​​ជិះ​ម៉ូតូ​ឆ្លង​ពី​កើត​ទៅ​លិច ហើយ​ត្រូវ​រថយន្ត​បុក​ពេញទំហឹង​តែ​ម្តង ។…

ខេត្ត​ព្រះ​សីហ​នុ ៖ តាមសេចក្តីរាយការណ៍​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា មានគ្រោះថ្នាក់​​ចរាចរណ៍​​កើត​ឡើង២ករណីផ្សេង​គ្នា ក្នុង​នោះរួម​មាន ៖ ករណីទី​១-បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ​ពេល​​ជិះ​ម៉ូតូ​ឆ្លង​ពី​កើត​ទៅ​លិច ហើយ​ត្រូវ​រថយន្ត​បុក​ពេញទំហឹង​តែ​ម្តង ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកក្កដា​ឆ្នាំ​២០១៨ លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​សំរុង​លើ ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​តែម រ៉ា​វី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅចំណុច​កើត
ហេតុ រីឯ​ម៉ូតូ​មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។ ចំណែក​រថយន្ត​បង្ក​មិន​ស្គាល់​ម៉ាក (​ក្រោយ​ពេល​បុក​ម៉ូតូ​ធ្លាក់​កាង​ជាប់​ស្លាក​លេខ ភ្នំពេញ ២N-៨៦៦៨) រីឯ​អ្នកបើកបរមិនស្គាល់​អត្តសញ្ញាណ ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា គ្រោះថ្នាក់​នេះ​បាន​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក (​ធ្លាក់​កាង​ជាប់​ស្លាក​លេខ ភ្នំពេញ ២N-៨៦៦៨ ) លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ទិស​ដៅ​ពី​កើត​ទៅ​លិច​(​ឆ្លងថ្នល់​)​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង ។ ចំណែក​រថយន្ត​បាន​ធ្លាក់​កាង​ខាងមុខ​ជាប់​ស្លាក​លេខរួច​បន្ត​ល្បឿន​ទៅ​មុខ​ទាំង​គ្មាន​កាង​រថយន្ត​ខាង​មុខ​គេច​បាត់​តែ​ម្តង ។ បច្ចុប្បន្ន​សព​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ករណីទី​២-គ្រោះថ្នាក់​ចរាចរណ៍​មួយទៀត​បាន​កើតឡើង​ដោយសារ​​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បណ្តាល​ឱ្យ​ក្រឡាប់​ដោយ​ខ្លួនឯង ហើយ​អ្នកបើកបរ​បាន​រង​របួសស្រាល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃត្រង់​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦៥ និង​១៦៦ ស្ថិត​ក្នុងភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា រថយន្ត​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង​ម៉ាក​ស្តា​រិច ពណ៌​ស ពាក់​ស្លាក​លេខ ២AQ-២៦៤១ បើកបរ​ដោយ​ឈ្មោះ ចិន ធៀន​ហ្វា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ស្នាក់​នៅ​ភ្នំពេញ បើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​រថយន្ត​មាន​ល្បឿន​លឿន​​ ហើយ​ក៏​បាន​​​ក្រឡាប់​ទៅ​ខាងស្តាំ​ដៃ បណ្តាល​ឱ្យ​បាក់​បង្គោល​ចំណាំង​ប្លាត​អស់​ចំនួន​៣​ដើម ចំណែក​អ្នកបើកបរ​រថយន្ត​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​ត្រូវ​បាន​ប្រគល់​ទៅ​អោយ​នគរបាល​អធិការ​ស្រុក​ព្រៃ​នប់​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕