ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​​ភាគច្រើន​រង​ការ​យាយី​ផ្លូវភេទ​ពី​ផលិតករ

5 ឆ្នាំ មុន

ស្ថិតិ​មួយ​បង្ហាញ​ថា​តារា​សម្តែង​ស្រី​កូរ៉េ​ពីរ​នាក់​ចំណោម​បី​នាក់​នៅ​ក្នុង​វិស័យ​សិល្បៈ​ភាព​យន្ត​កូរ៉េ​រង​ការ​យាយី​ផ្លូវភេទ ឬ​ការ​រំលោភ​បំពាន​ផ្លូវភេទ ហើយ​ម្នាក់​ក្នុង​ចំណោម​៩​នាក់​បាន​និយាយ​ថា​នាង​ត្រូវ​គេ​បង្ខំ​ឱ្យ​រួម​ភេទ ។ ការ​ស្ទង់​មតិ​នេះ​ធ្វើ​ឡើង​ដោយ​ក្រុមប្រឹក្សា​ភាពយន្ត​កូរ៉េ និង​ស្ត្រី​ហៅ​កាត់​ថា KFCW បាន​ស៊ើបអង្កេត​ក្នុង​វិស័យ​ភាពយន្ត​កូរ៉េ​ខាងត្បូង​ពី​ខែមិថុនា ដល់​ខែកញ្ញា​កាលពី​ឆ្នាំ ២០១៧…

ស្ថិតិ​មួយ​បង្ហាញ​ថា​តារា​សម្តែង​ស្រី​កូរ៉េ​ពីរ​នាក់​ចំណោម​បី​នាក់​នៅ​ក្នុង​វិស័យ​សិល្បៈ​ភាព​យន្ត​កូរ៉េ​រង​ការ​យាយី​ផ្លូវភេទ ឬ​ការ​រំលោភ​បំពាន​ផ្លូវភេទ ហើយ​ម្នាក់​ក្នុង​ចំណោម​៩​នាក់​បាន​និយាយ​ថា​នាង​ត្រូវ​គេ​បង្ខំ​ឱ្យ​រួម​ភេទ ។

ការ​ស្ទង់​មតិ​នេះ​ធ្វើ​ឡើង​ដោយ​ក្រុមប្រឹក្សា​ភាពយន្ត​កូរ៉េ និង​ស្ត្រី​ហៅ​កាត់​ថា KFCW បាន​ស៊ើបអង្កេត​ក្នុង​វិស័យ​ភាពយន្ត​កូរ៉េ​ខាងត្បូង​ពី​ខែមិថុនា ដល់​ខែកញ្ញា​កាលពី​ឆ្នាំ ២០១៧ នៃ​ចំនួន​សរុប​៧៤៩​នាក់ ក្នុង​នោះ​មាន​៦២,៣% ជា​ស្ត្រី និង​៤៦,១%​នៃ​ពួក​គេ​បាន​និយាយ​​ថា ទទួល​រង​ការ​យាយី​ផ្លូវភេទ ។

១១,៣% នៃ​តារា​ស្រី​ទាំងនោះ​និយាយ​ថា​ពួក​នាង​ត្រូវ​បាន​បង្ខំ​ឱ្យ​រួម​ភេទ​ខណៈ ២២,៣% ត្រូវ​បាន​លូកលាន់​ពី​ផលិតករ ឬ​ត្រូវ​បាន​ប្រាប់​ឱ្យ​បង្ហាញ​សកម្មភាព​យ៉ាង​ស្អិតរ​មួ​ត​ជា​មួយ​​តួ​ប្រុស​ហើយ​ប្រហែល ២៧,៦ %​ទៀត​និយាយ​ថា ពួក​គេ​ត្រូវ​បង្ខំ​ឱ្យ​ណាត់ជួប​ជា​មួយ​​បុគ្គល​ឯកជន​មិន​ស្គាល់​អត្តសញ្ញាណ​តាម​រយៈ​មេខ្យល់ ។

ជនល្មើស​រំលោភ​បំពាន​ផ្លូវភេទ​ភាគច្រើន​ជា​អ្នកដឹកនាំ​ភាពយន្ត សហការី និង​គ្រូបង្ហាត់​បង្រៀន​របស់​ពួក​គេ​នៅ​សាលា​ភាពយន្ត​កូរ៉េ​តែ​ម្តង ។ អំពើ​ទាំងនេះ​តែង​កើតឡើង​ញឹក​ញាប់​នៅ​ក្នុង​ការ​ជួបជុំ​បន្ទាប់​ពី​ការងារ​ចប់ (៤៤,៣%) បន្ទាប់​មក​ការ​ប្រជុំ ឬ​ទាក់ទង​នឹង​ការងារ​ផ្សេង​ទៀត (១៩,៣%), អំឡុង​ថត​ភាពយន្ត (១៦,៨%) និង​នៅ​ក្នុង​បន្ទប់​សន្និ​សីទ​ព័ត​ឥ​មាន (១៥,៤%)។

មួយ​ភាគ​បី​នៃ​ស្ត្រី ឬ​៣១%​នៃ​ពួក​គេ​បាន​និយាយ​ថា​ពួក​គេ​បាន​រង​ការ​រំលោភ​បំពាន​បែប​នេះ​ច្រើន​លើក​ច្រើន​ដង​បំផុត​នៅ​ពេល​ចាប់​អាជីព​សម្តែង ។

តារា​សម្តែង​ស្រី​គឺជា​គោលដៅ​រង​ការ​វាយប្រហារ​នៅ​ពេល​ថត​រឿង ហើយ​អ្វី​ដែល​តែងតែ​កើត​មាន​គឺ​ចាងហ្វាង​ផលិតកម្ម​ឱ្យ​តួ​ស្រី​បង្ហាញ​ភាព​សិច​ស៊ី​ឱ្យ​លេចធ្លោ​ក្នុង​ន័យ​ទាក់​ទាញ​​ប្រជាប្រិយភាព​ដែល​ការ​ទាមទារ​នេះ​មិន​មាន​ក្នុង​អត្ថបទ​សាច់​រឿង​ឡើយ ។

៤៦,៣% នៃ​តារា​អស់ទាំង​នោះ​ខាំមាត់សង្កត់ចិត្ត​ទ្រាំ​មិន​ទម្លាយ​រឿង​រំលោភ​បំពាន​នេះ​ឡើយ​ខណៈ ១២,៩% ហ៊ាន​ទម្លាយ ហើយ​មាន​តែ​០,៧%​ប៉ុណ្ណោះ​បាន​លើក​ឡើង ភ្លាម​ៗ​នៅ​ទីតាំង​សម្តែង ។

ដោយឡែក​៥៣,៥% ប្រាប់​ត្រឹមតែ​មិត្ត​ភ​ត្តិ​ប៉ុណ្ណោះ​មិន​ហ៊ាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍ ​ហើយ​០,៣% ហ៊ាន​ប្រាប់​ប៉ូលិស​ឱ្យ​ជួយ ។

តាម​រយៈ​តួលេខ​នេះ​បង្ហាញ​ថា​តារា​ស្រី​កូរ៉េ​បច្ចុប្បន្ន​កំពុង​ជួប​បញ្ហា​យាយី​ផ្លូវភេទ​ពី​ផលិត​ករ​។ រឿង​នេះ​សហគមន៍​អន្តរជាតិ​ប្រឆាំង​ដាច់ខាត​ព្រោះ​វា​គឺជា​ការ​រំលោភ​បំពាន​សិទ្ធិ​ស្ត្រី ។ លោក Shim Jae-myung ចាងហ្វាង​ផលិតកម្ម Myung Films និង​នាយក​គ្រប់​គ្រង​​ការ​ផលិត​លោក Lim Soon-rye ដែល​ជា​អ្នកដឹកនាំ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​បំពាន​ផ្លូវភេទ​តារា​ស្រី​ក្នុង​វិស័យ​ភាពយន្ត​កូរ៉េ​និយាយ​ថា ពួក​លោក​នឹង​បង្កើន​សកម្មភាព​ដើម្បី​ទប់ស្កាត់​ករណី​ទាំងនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ