ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​លំនៅ​ឋាន​ឯកជន​ធ្លាក់​ចុះ​ ប៉ះពាល់​ទីផ្សារ​

5 ឆ្នាំ មុន

ទីក្រុង​សិង្ហ​បុរី ៖ កាលពី​ខែមិថុនា​ឆ្នាំ​នេះ ក្រុមហ៊ុន​អចលនទ្រព្យ​លក់​ផ្ទះ​ឯកជន​បាន​តែ​៦៥៤​យូ​នី​ត​ប៉ុណ្ណោះ គឺ​ទាប​ជាង​ខែឧសភា ដល់​ទៅ​៤១,៧% និង​ទាប​ជាង​ឆ្នាំ​មុន​២០,២%។ ប៉ុន្តែ​ការ​ធ្លាក់​ចុះ​នេះ នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​ជាងគេ ។…

ទីក្រុង​សិង្ហ​បុរី ៖ កាលពី​ខែមិថុនា​ឆ្នាំ​នេះ ក្រុមហ៊ុន​អចលនទ្រព្យ​លក់​ផ្ទះ​ឯកជន​បាន​តែ​៦៥៤​យូ​នី​ត​ប៉ុណ្ណោះ គឺ​ទាប​ជាង​ខែឧសភា ដល់​ទៅ​៤១,៧% និង​ទាប​ជាង​ឆ្នាំ​មុន​២០,២%។ ប៉ុន្តែ​ការ​ធ្លាក់​ចុះ​នេះ នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​ជាងគេ ។

ចំនួន​ធ្លាក់​ចុះ​នេះ​នៅ​តែ​អាច​មើលឃើញ​ច្បាស់ បើ​ទោះជា​វា​ស្រប​នឹង​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ផ្ទះ​ដែល​បាន​ដាក់​លក់​ក្តី ។ ផ្ទះ​ថ្មី​ៗ​ដែល​បាន​ដាក់​លក់​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុន​ដល់​ទៅ​៤​ដង បើ​ធៀប​នឹង​ឆ្នាំ​មុន ប៉ុន្តែ​ការ​លក់​នៅ​តែ​ធ្លាក់​ចុះ​ដដែល ។

អ្នក​តាមដាន​ទីផ្សារ​គិត​ថា ការ​ប្រកួតប្រជែង​រវាង Affinity At Serangoon និង The Garden Residences គឺជា​មូលហេតុ​ដែល​បង្ក​ឲ្យ​មានការ​ធ្លាក់​ចុះ​នេះ ។

ទោះជា​យ៉ាងណា នៅ​ឆ្នាំ​នេះ ការ​លក់​ផ្ទះ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​នឹង​កើនឡើង​វិញ ព្រោះ​អតិថិជន​អាច​នឹង​ស្វះ​ស្វែងរក​ទិញ​ផ្ទះ មុន​ពេល​ប្រទេស​សិង្ហ​បុរី​អនុម័ត​វិធានការ​ថ្មី​ៗ​ក្នុង​វិស័យ​អចលនទ្រព្យ​នា​ខែ​ខាង​មុខ ។

ភ្នាក់ងារ​អចលនទ្រព្យ​ម្នាក់​បាន​និយាយ​ថា អតិថិជន​បាន​ពន្យារពេល ដើម្បី​ពិចារណា​ពី​វិធានការ​ទាំងនេះ ។ ភ្នាក់ងារ​អចលនទ្រព្យ​រូប​នេះ​បន្ថែម​ថា ៖« ពួក​គេ​មិន​ចង់​ប្រញាប់​ទិញ​ផ្ទះ​ពេក​ទេ និង​ត្រូវការ​រយៈពេល​គិតគូរ​បន្ថែម​ទៀត » ។

ភ្នាក់ងារ​ដទៃ​ឲ្យ​ដឹង​ថា វិធានការ​ទាំងនេះ​មិន​បាន​បញ្ឈប់​ការ​ទិញ​ផ្ទះ​របស់​អតិថិជន​ឡើយ ។

លោក Kenny Lee ទីប្រឹក្សា​អចលនទ្រព្យ​បាន​និយាយ​ថា លោក​នៅ​តែ​ទទួល​បានការ​សាកសួរ​ក្នុង​កម្រិត​ដដែល ។ ប៉ុន្តែ​លោក​ថា ៖«​មុន​ពេល​អតិថិជន​សម្រេចចិត្ត​ទិញ​អចលន​ទ្រព្យ ពួក​គេ​បាន​ស្រាវជ្រាវ​បន្ថែម សួរ​សំណួរ​កាន់តែ​ច្រើន និង​មើល​ថា តើ​ក្រុម​ហ៊ុន​អចលនទ្រព្យ​ផ្តល់​អត្ថប្រយោជន៍​ដល់​ពួក​គេ​ដែរ​ឬទេ » ។

ព្រោះតែ​ភាព​មិន​ប្រាកដប្រជា​នេះ ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ចំនួន​បាន​ពិចារណា​លើ​កាលបរិច្ឆេទ​ដាក់​លក់​គម្រោង​របស់​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ