ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ… គួរ​សោកស្តាយ ប្រកាសប៉ុណ្ណឹងហើយ គាត់​​ចុះលេង​​សមុទ្រទៀត​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កម្មករ​សំណង់​ជា​ជនជាតិ​ចិន​ម្នាក់ ​ត្រូវ​បាន​មិត្តភក្តិ និង​អ្នក​មុជទឹក​សមុទ្រ​អះអាង​ថា ត្រូវ​ទឹក​រលក​អូស​ បណ្តាល​ឱ្យ​បាត់​ខ្លួន​នា​ល្ងាច​ថ្ងៃ​ទី​១៩  កក្កដា វេលា​ម៉ោង១៨​ និង​៣០​នាទី…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្មករ​សំណង់​ជា​ជនជាតិ​ចិន​ម្នាក់ ​ត្រូវ​បាន​មិត្តភក្តិ និង​អ្នក​មុជទឹក​សមុទ្រ​អះអាង​ថា ត្រូវ​ទឹក​រលក​អូស​ បណ្តាល​ឱ្យ​បាត់​ខ្លួន​នា​ល្ងាច​ថ្ងៃ​ទី​១៩  កក្កដា វេលា​ម៉ោង១៨​ និង​៣០​នាទី នៅ​ចំណុច​កន្ទុយ​នាគ​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ដោយ​រលក​សមុទ្រ​អូស​យក​ទៅ ខណៈ​ពេល​ចុះ​ងូតទឹក​លេង​ជាមួយ​មិត្តភក្តិ​៤​នាក់​ផ្សេង​ទៀត ។ តាម​ការ​ព្យាករ​ណ៍​ក្នុង​សមុទ្រ ​មាន​ខ្យល់​បោកបក់​ខ្លាំង​ និង​មានទឹក​រលក​ខ្ពស់​ៗ ដូច្នេះ​ អ្នក​ទៅ​លេង​សមុទ្រ​ គប្បី​មានការ​ប្រុង​ប្រយ័ត្ន ។

តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​មិត្តភក្តិ ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​បាន​រៀបរាប់​ថា នៅ​វេលា​ម៉ោង​ខាងលើ​ពួក​គេ​មួយ​ក្រុម​មាន​គ្នា​៥​នាក់ បាន​ចុះ​មក​លេង​សមុទ្រ​នៅ​ឆ្នេរ​កន្ទុយ​នាគ ។ មួយសន្ទុះ​ក្រោយមក​មាន​មិត្តភក្តិ​ម្នាក់​បាន​រសាត់​ទៅ​ឆ្ងាយ​មាន​ចំងាយ​ប្រហែល​៣​ម៉ែត្រ​ពី​ក្រុម ហើយ​ត្រូវ​បាន​ទឹក​រលក​អូស​ចូល​ទៅ​កន្លែង​ជ្រៅ បាត់​ខ្លួន​ទៅ​។ ឃើញ​ដូច​នោះ ក៏​នាំ​គ្នារ​ត់រក​ពោង​ទៅ​ជួយ តែ​មិន​ដល់​មួយ​នាទី​ផង​មិត្តភក្តិ​រូប​នោះ​ក៏​បាត់​ខ្លួន ។

ជន​រង​គ្រោះ​ឈ្មោះ LIU QIANG ភេទ​ប្រុស ឆ្នាំ​កំណើត ១ ខែមេសា ឆ្នាំ​១៩៩១ កាន់​លិខិតឆ្លងដែន​លេខ E៦៨៤៧៨១០៣ មាន​សុពលភាព​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៦ មុខរបរ​ជា​កម្មករ​សំណង់ ។ ក្រោយមក​កំលាំង​នគរបាល​ប្រចាំការ​តំបន់​នោះ​បាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ម៉ូតូ​ទឹក​ចំនួន​២​គ្រឿង មាន​គ្នា​៤​នាក់ បាន​រុករក​ទីតាំង​ដែល​ជន​រង​គ្រោះ​បាន​លង់ទឹក​នោះ តែ​ពុំ​បាន​រក​ឃើញ​ឡើយ កណ្តាល​ផ្ទៃ​ទឹក​ដែល​កំពុង​មាន​រលក​បោកបក់​រត់​ប្រដេញ​គ្នា​មក​រក​ឆ្នេរ​បែក​ផ្កាត្រែង ។

នៅ​តាម​បណ្តោយ​ឆ្នេរ​នា​ដើមឆ្នាំ​នេះ គឺ​ទើបតែ​មាន​ឧប្បត្តិហេតុ​បាត់​ខ្លួន​ជនជាតិ​ចិន​ម្នាក់​តែ​ប៉ុណ្ណោះ ព្រោះ​កន្លង​មក​ក្រុម​សមត្ថកិច្ច​ទៅ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល ជា​ច្រើន​លើក​ក្នុង​ករណី​លង់ទឹក​សមុទ្រ​នេះ ។ កាលពី​ឆ្នាំ​មុន​មាន​មនុស្ស​បាត់បង់​ជីវិត ដោយ​លង់ទឹក​សមុទ្រ​មិន​ក្រោម​១០​នាក់​ទេ ។ ដូចនេះ​បងប្អូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរណ៍ ដែល​មក​កម្សាន្ត គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ចុះ​លេង​ទឹកសមុទ្រ​ម្តង​ៗ នៅ​ពេល​មាន​រលក​ធំ​ៗ​នោះ ។

ប្រភព​ព័ត៌មាន​បន្ថែម​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា សព​ជនជាតិ​ម្នាក់​នេះ​ បាន​អណ្តែត​នៅ​តំបន់​ដដែល ត្រូវ​បាន​សមត្ថកិច្ច​ស្រង់​ប្រគល់​ឱ្យ​សាច់ញាតិ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ៕ ​

អត្ថបទសរសេរ ដោយ