ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ថា ថ្នាំ​នេះ​ទិញ​ពី​បុរស​ម្នាក់​… ម្តង​ៗ២០​ម៉ឺន​រៀល (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើការ​ចាប់ខ្លួន​ជន​សង្ស័យ​​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ដកហូត​គ្រឿងញៀន ព្រមទាំង​អាវុធ​កែ​ច្នៃ​ផង​ដែរ ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៨ នៅ​ផ្លូវលំ…

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើការ​ចាប់ខ្លួន​ជន​សង្ស័យ​​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ដកហូត​គ្រឿងញៀន ព្រមទាំង​អាវុធ​កែ​ច្នៃ​ផង​ដែរ ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៨ នៅ​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ត្រពាំង​ភូមិ ឃុ​ពើក ស្រុក​អង្គស្នួល ។

ជនសង្ស័យ​ខាងលើ​ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ វ៉​ន វ៉ា​ត់​ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ត្រពាំង​ភូមិ​កើតហេតុ​ខាងលើ​។ ខណៈនោះ​នគរបាល​ដក​ហូត​​បាន​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​ថ្នាំ​ញៀន​ចំនួន​០៨​កញ្ចប់ គឺ​កញ្ចប់​មធ្យម​០២​កញ្ចប់ និង​​កញ្ចប់​តូច​០៦​កញ្ចប់​, ទូរស័ព្ទ​ដៃ​១​គ្រឿង​, អាវុធ​ច្នៃ​០១​ដើម​បាញ់​គ្រាប់កង់​, ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន និង​ថង់​វេច​ខ្ចប់​មួយ​ចំនួន​។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​កើតហេតុ កម្លាំង​ទទួល​ព័ត៌មាន​ពី​មហាជន​ថា មាន​ជនសង្ស័យ​កំពុង​ជួញដូរ​ថ្នាំ​ញៀន ហើយ​ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿង​ញៀន រួម​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ចុះ​ទៅ​សហការ​ជាមួយ​ក​ម្លាំ​ងនគរ​បាល​ប៉ុស្តិ៍​ពើក ធ្វើការ​ឃាត់ខ្លួន​បាន​។ បន្ទាប់​មក​ធ្វើការ​ឆែក​ត្រួតពិនិត្យ​ឃើញ​មាន​ថ្នាំ​ញៀន​ចំនួន​០៨​កញ្ចប់​នៅ​ជាប់​ខ្លួន​ជនសង្ស័យ​ខាងលើ ។

ក្រោយមក​កម្លាំង​ក៏​នាំ​ទៅ​សាកសួរ ហើយ​ជនសង្ស័យ​ឆ្លើយ​ថា ថ្នាំ​ញៀន​នេះ​ខ្លួន​បាន​ទិញ​​ពី​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដោយ​ទិញ​ម្តង​ៗ​ចំនួន​២០០.០០០​រៀល ដើម្បី​យក​មក​លក់​បន្ត ។ ហើយ​ក្រោយមក​កម្លាំង​បាន​ឆែកឆេ​បន្ទប់​ដែល​ជនសង្ស័យ​ស្នាក់​នៅ​រក​ឃើញ​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន ថង់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន និង​អាវុធ​ច្នៃ​បាញ់​គ្រាប់កង់​១​ដើម រួច​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ