ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចម៉ែ​ព្រះ​រាជទាន​ព្រះរាជ​ទ្រព្យ​ជាង​ម៉ឺន​ដុល្លារ​ដល់​សមាគម​ន៍​តន្ត្រី​សំនៀង​ជន​ពិការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​បាន​សព្វ​ព្រះរាជ​ហរ​ទ័យ​ត្រាស់​បង្គាប់​អោយ​លោក ជំទាវ…

រាជធានី​ភ្នំពេញ ៖ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​បាន​សព្វ​ព្រះរាជ​ហរ​ទ័យ​ត្រាស់​បង្គាប់​អោយ​លោក ជំទាវ កែ គឹ​ម​ហូ​យ ព្រះរាជ​លេខា​ផ្ទាល់​នាំ​យក​នូវ​ព្រះរាជ​ទ្រព្យ​ជា​ថវិការ​ចំនួន​១១០០០​ពាន់​ដុល្លារ និង​គ្រឿង​ឧបភោគបរិភោគ ព្រមទាំង​បរិក្ខា​មួយ​ចំនួន​ដល់​សមាគម​ន៍​តន្ត្រី​សំនៀង​ជន​ពិការ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​សាងសង់​មណ្ឌល​ស្នាក់​នៅ និង​បណ្តុះបណ្តាល​ជំនាញ​សម្រាប់​ជន​ពិការ​ស្ថិត​នៅ​សង្កាត់​គោ​គរ​កា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

លោក​ជំទាវ កែ គឹ​ម​ហូ​យ ព្រះរាជ​លេខា​ផ្ទាល់​សម្តេចព្រះ​មហាក្សត្រី​បាន​មាន​ប្រសា​ស​ន៌​លើក​ឡើង​ពី​ព្រះរាជ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេចព្រះ​មហាក្សត្រី​ដល់​កូនចៅ ចៅទួត​ទាំងអស់​ដែល​ជា​ជន​ពិការ ដែល​ព្រះ​អង្គ​តែងតែ​យក​ព្រះរាជ​ហរ​ទ័យ​គិតគូរ​ពី​សុខទុក្ខ​ពី​កូនចៅ ចៅទួត​ដែល​ជា​ជន​ពិការ​របស់​ព្រះ​អង្គ តាម​រយៈ​ការ​ប្រោស​ព្រះ​រាជទាន​ជា​ព្រះរាជ​ទ្រព្យ​ជា​ច្រើន​ដល់​សមាគម​ន៍​ជន​ពិការ សម្រាប់​ទីតាំង​ស្នាក់​នៅ ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​ថវិការ​សម្រាប់​សាងសង់​អគារ​បណ្តុះបណ្តាល​ជាដើម ។

លោក​ជំទាវ ញែ​ម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី និង​ជា​ប្រធានកិត្តិយស​សមាគម​ន៍​តន្ត្រី​សំនៀង​ជន​ពិការ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​សម្តេចព្រះ​ហា​ក្សត្រិយ៍​បាន​ប្រោស​ព្រះរាជ​ទ្រព្យ​សម្រាប់​ជន​ពិការ​ដែល​លើក​ទី​១​ចំនួន​២៥០០០ ដុល្លារ ចូលរួម​ចំណែក​ជាមួយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ក្នុង​ការ​ទិញ​ដី​ដើម្បី​សាងសង់​មណ្ឌល​ស្នាក់​នៅ និង​បណ្តុះបណ្តាល​ជំនាញ​សម្រាប់​ជន​ពិការ​សរុបថ​វិការ​៧៥០០០​ដុល្លារ ។

លោក ចាប តូ ដែល​ជា​ប្រធាន​សមាគម​ន៍​តន្ត្រី​សំនៀង​ជន​ពិការ តំណាង​អោយ​ជន​ពិការ​ទាំងអស់​បាន​សម្តែង​នូវ​ទឹកចិត្ត​ត្រេកអរ​ឥត​ឧបមា និង​ថ្លែង​អំណរ​ព្រះរាជ​គុណ និង​ថ្វាយព្រះពរ​ជ័យ​ដល់​សម្តេចព្រះ​មហាក្សត្រី​ដែល​ព្រះ​អង្គ​បាន​យក​ព្រះរាជ​ហរ​ទ័យ​យកចិត្តទុកដាក់​ដល់​ជន​ពិការ​របស់​ពួក​លោកតា​មរយៈ​ការ​ប្រោស​ព្រះ​រាជទាន​ជា​ថវិការ និង​សម្ភារ​ប្រើប្រាស់​គ្រឿង​ហូប​ចុក​ក្នុង​ឪ​កាស​នេះ ។

គួរ​បញ្ជាក់​ថា សមាគម​ន៍​តន្ត្រី​សំនៀង​ជន​ពិការ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ចាប តូ ដែល​ជា​ជន​ពិការ​ភ្នែក​នៅ​ឆ្នាំ​២០១៣ ដែល​មានការ​ទទួលស្គាល់​ចុះបញ្ជី​ពី​ក្រសួងមហាផ្ទៃ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​ក្រសួង​កិច្ចការ​នារី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ