ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ធ្លាក់ចុះ​ស្រឺ​ត​ៗ…ធ្វើឱ្យប្រជាពលរដ្ឋវ័ណ្ឌ.កស្ទើរគ្រប់ៗគ្នា

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន​អមដំណើរ​ដោយ​លោក ធូ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន​អមដំណើរ​ដោយ​លោក ធូ ភា អភិបាលរង​ខេត្ត លោក រស់ នឿ​ន នាយករង​រដ្ឋបាល​សាលាខេត្ត ព្រមទាំង​លោក សុខ សា​ធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន​បាន​ចុះ​ត្រួតពិនិត្យ​មើល​ស្តង់ និង​ទីលាន​ហាល​ពោតក្រហម ដំឡូង​មី ដែល​ក្រុម​ឈ្មួញ​ទទួល​ទិញ​កសិផល​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​តម្លៃ​កសិផល​ធ្លាក់​ចុះ ជា​ពិសេស​តម្លៃ​ពោតក្រហម​តែ​ម្តង ។

លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន​បាន​ស្នើ​ដល់​ម្ចាស់​អាជីវកម្ម​ស្តង់ និង​ទីលាន​ហាល​ពោតក្រហម​ដែល​ក្រុម​ឈ្មួញ​ទទួល​ទិញ​កសិក​ផល​ទាំងនោះ​ពី​កសិករ​ក្នុង​ខេត្ត​ប៉ៃលិន​ឱ្យ​រួម​សហ​ការ​គ្នា​ជាមួយនឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញា​ខេត្ត​ដើម្បី​ជួយ​រក​ដំណោះស្រាយ​បញ្ហា​តម្លៃ​ពោតក្រហម​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​នេះ ។

លោក​អភិបាលខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ដោយសារ​តែ​ទីផ្សារ​កសិផល​របស់​យើង​ពឹងផ្អែក​ទៅ​លើ​ប្រទេស​ជិតខាង​តែ​មួយ​មុខ​ប៉ុណ្ណោះ និង​ម្យ៉ាងទៀត​គឺ​យោង​ទៅ​តាម​តម្លៃ​ទីផ្សារ​កសិផល​នៅ​លើ​ពិភពលោក ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​លក់ដូរ​កសិផល​របស់​ប្រជា​កសិករ​យើង ដោយ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា​ក្រសួង​ពា​ណិ​ជ្ច​កម្ម បាន​នឹង​កំពុង​ខិតខំ​ស្វះ​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដោយ​បាន​ទម្លាក់​ទុន​ប្រាក់​កម្ចី​ដើម្បី​ធ្វើ​កន្លែង​ស​ម្ងួ​ត និង​ស្តុក​ទុក​កសិផល​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​ការ​ប្រមូល​ទិញ​កសិក​ផល​ពី​ប្រជាពលរដ្ឋ ដែល​ជា​កត្តា​មួយ​អាច​ជួយ​រក្សា​និរន្តរភាព​តម្លៃ​លើ​ទីផ្សារ​កសិក​ផល​ក្នុង​ប្រទេស​ឱ្យ​នៅ​ថេរ​ផង​ដែរ ។

លោក ផា​ន់ ចាន់​ធុ​ល ក៏​បាន​សំនូមពរ​ដល់​ប្រជា​កសិករ​ទាំងអស់ ត្រូវ​តែ​ចង​គ្នា​ជា​ក្រុម ឬ​ជា​សហគមន៍ ដើម្បី​សហការ​ជាមួយ​សហគមន៍​នាំ​ចេញ​កសិផល ដើម្បី​ចៀសវាង​ការ​កេង​ចំនេញ ឬ​ជាន់​តម្លៃ​កសិផល​ពី​ឈ្មួញកណ្តាល ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តម្លៃ​កសិផល​គ្រប់​ប្រភេទ ។

ចំណែក​តំណាង​ស្តង់​ពោត និង​ដំឡូង​មី ដែល​ទទួល​ទិញ​កសិក​ផល​ពី​ប្រជា​កសិករ​ក្នុង​ខេត្ត​ប៉ៃ​លិន​បាន​លើក​ឡើង​ថា បញ្ហា​ដែល​តម្លៃ​ពោតក្រហម​ធ្លាក់​ចុះ គឺ​ដោយសារ​តែ​ទីផ្សារ​ប្រទេស​ជិតខាង កំពុង​ប្រមូល​ផល​ទិញ​កសិក​ផល​របស់​ប្រជាពលរដ្ឋ​របស់​គេ​ដែរ ដូច្នេះ​ធ្វើ​ឱ្យ​ការ​បញ្ជា​ទិញ​ពី​ប្រទេស​កម្ពុជា​របស់​យើង​ក៏​មានការ​ធ្លាក់​ចុះ ។ ម្យ៉ាងវិញទៀត ខណ​:​ដល់​ពេល​ប្រមូល​ផល​ម្តង​ៗ​យើង​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទិញ​កសិផល​ពី​ប្រជាពលរដ្ឋ​ច្រើន​នោះ​ទេ ព្រោះ​កន្លែង​ស​ម្ងួ​ត និង​ស្តុក​ទុក​កសិផល​ទាំងអស់​របស់​យើង​នៅ​មាន​កម្រិត​នៅឡើយ ។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​បាន​បង្ហើប​ទាំង​ក្តី​បារម្ភ​ពី​ជីវភាព​ឱ្យ​ដឹង​ថា ពួក​គាត់​ពិតជា​មានការ​លំបាក​ខ្លាំង​ចំពោះ​បញ្ហា​ជីវភាព និង​ជំពាក់​បំណុល​ធនាគារ ព្រោះ​ជា​រៀង​រាល់​ឆ្នាំ ខណៈ​ដាំដំឡូង​មី​ដល់​ពេល​ប្រមូល​ផល​ឡើងថ្លៃ​តែ​ដំបូង​បន្តិច លុះ​ក្រោយមក​បែរជា​ចុះថោក លុះ​ងាក​មក​ដាំពោត​ក្រហម​ដល់​ពេល​ប្រមូល​ផល​ក៏​ចុះថោក​ដូច​គ្នា​មិនដឹង​ជា​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ។

ប្រភព​បន្ត​ទៀត​ថា ពួក​គាត់​ម្នាក់​ៗ ធ្លាក់ខ្លួន​ទៅ​ជា​ក្រីក្រ ហើយ​អ្នកខ្លះ​ប្រកាស​លក់​ដី​ផ្ទះ ដីចម្ការ ក៏​ដោយសារ​តែ​ធ្វើ​ចម្ការ​អត់​ត្រូវ​នេះឯង ពោល​គឺ​ឱ្យ​តែ​ដល់​ពេល​ប្រមូល​ផល​ម្តង​ៗ ត្រូវ​ក្រុម​ឈ្មួញ​ទម្លាក់​តម្លៃ​ចុះ​ស្រឺ​ត​ៗ​ធ្វើ​ឱ្យ​ខាតចុងខាតដើម​រាល់​ឆ្នាំ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ