ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកចាក់ បើកចាក់…មានអីរត់ប្រសាចបាតជើងសព្រាតគ្រប់គ្នា

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ អាប៉ោងមួយវង់ដែលរងការរិះគន់ជុំទិសលើសមត្ថកិច្ចនៅឃុំសឿ ស្រុកមង្គលបូរី ថាមិនមានចំណាត់ការតែលោកមេប៉ុស្តិ៍រដ្ឋបាលថា ដឹងដែរតែមួយរយៈនេះរវល់ពេកមិនទាន់បង្រ្កាប់នោះ នៅរសៀលថ្ងៃទី19 ខែកក្កដា ឆ្នាំ2018 ត្រូវបានលោកវរសេនីយ៌ឯក…

ខេត្ត​បន្ទាយមានជ័យ ៖ អាប៉ោងមួយវង់ដែលរងការរិះគន់ជុំទិសលើសមត្ថកិច្ចនៅឃុំសឿ ស្រុកមង្គលបូរី ថាមិនមានចំណាត់ការតែលោកមេប៉ុស្តិ៍រដ្ឋបាលថា ដឹងដែរតែមួយរយៈនេះរវល់ពេកមិនទាន់បង្រ្កាប់នោះ នៅរសៀលថ្ងៃទី19 ខែកក្កដា ឆ្នាំ2018 ត្រូវបានលោកវរសេនីយ៌ឯក ជិន ណារ៉ាក់ អធិការនគរបាលស្រុកបញ្ជាកម្លាំងចុះបង្រ្កាប់ហើយ ។

ការបង្រ្កាប់ល្បែងមួយវង់នេះត្រូវបានលោកអធិការស្រុកមង្គលបូរីប្រាប់តាមទូរស័ព្ទថា ចាប់បានតែវត្ថុ​តាង​​ល្បែងមានកម្រាល ចាន គម្របបាញ់អាប៉ោង និងម៉ូតូ2គ្រឿង ។ ដោយឡែកអ្នកបាញ់អាប៉ោង និងអ្នក​ញៀន​ល្បែងត្រូវបានលោកអធិការប្រាប់ថា រត់គេចអស់ ព្រោះទីតាំងបើកលេងនោះជាប់នឹងមាត់អូរហើយផ្លូវ​ចូលតូចចង្អៀតជាហេតុធ្វើឲ្យសមត្ថកិច្ចជួបការលំបាកក្រសោបមិនបាន ។

យ៉ាងណាក៏ដោយលោកអធិការបញ្ជាក់ថា នឹងណែនាំទៅកម្លាំងប៉ុស្តិ៍នៅទីនោះឲ្យទប់ស្កាត់បង្ក្រាបមិនឲ្យមាន​ល្បែងស៊ីសងក្នុងភូមិសាស្ត្រឃុំខាងលើកើតមានតទៅទៀតឡើយ ។

គួរបញ្ជាក់ថា ឈ្មោះ ស៊ី ឡៃ ភេទប្រុស ដែលជាអ្នកបាញ់អាប៉ោងកាលពីល្ងាចថ្ងៃ17 ខែកក្កដា ឆ្នាំ2018 បានទូរស័ព្ទមកប្រាប់ថា ខ្លួនត្រូវមេប៉ុស្តិ៍ស្តីបន្ទោសយ៉ាងចាស់ដៃហើយថាគេឈប់បើកហើយល្បែងស៊ីសងនេះ ។ ទីបំផុតសំដីកុហក់ត្រូវបានសមត្ថកិច្ចចុះទៅបង្ក្រាប់ខ្លះរត់ធ្លាក់ទឹកអូរតែម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ