ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​រៀន​ដើរទៅ​ផ្ទះ​ម្នាក់ឯង​តាម​ផ្លូវ​ស្ងាត់…ហ៊ឺនិយាយលែងចេញ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ក្មេង​ស្រី​សិស្សសាលា​ម្នាក់ បាន​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់រំលោភ​សេពសន្ថវ​: ខណៈ​នាង​ចេញពី​សាលារៀន​ដើរទៅ​ផ្ទះ​ម្នាក់ឯង​តាម​ផ្លូវ​ស្ងាត់ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា​កន្លង​ទៅ នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ឃុំ​តា​អង ស្រុក​កូន​មុំ…

ខេត្តរតនគិរី ៖ ក្មេង​ស្រី​សិស្សសាលា​ម្នាក់ បាន​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់រំលោភ​សេពសន្ថវ​: ខណៈ​នាង​ចេញពី​សាលារៀន​ដើរទៅ​ផ្ទះ​ម្នាក់ឯង​តាម​ផ្លូវ​ស្ងាត់ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា​កន្លង​ទៅ នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ឃុំ​តា​អង ស្រុក​កូន​មុំ ។

លោក​វរសេនីយ៍ត្រី ជា សា​រិ​ត អធិការរង​នគរបាល​ស្រុក​កូន​មុំ​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ខណៈ​នាង​ចេញពី​សាលា​ដើរទៅ​ផ្ទះ​ម្នាក់ឯង​ដល់​ពាក់​កណ្តាលផ្លូវ ក៏​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​វ៉េវ​ឆ្លាម ពណ៌​ក្រហម មាន​ដឹក​ក​ញ្ជេ​១ ឆ្នាំង​១ ពីក្រោយ ជិះ​ហួស​ទៅ​ហើយ​ស្រាប់តែ​បក​ត្រឡប់​មក​វិញ រួច​ឈប់​ម៉ូតូ​នៅ​ក្បែរ​ហើយ​ចុះ​ទៅ​ទាញ​ដៃ​នាង​ចូល​ក្នុង​ព្រៃ​ចម្ការ​ចន្ទី ដោយ​វាយ​នាង​ចំនួន​១០​ដៃ បណ្តាល​ឱ្យ​នាង​សន្លប់​រួច​ធ្វើ​សកម្មភាព​រំលោភ ។ តាម​ភិនភាគ​ដែល​នាង​ចំណាំបាន​ខ្លះ គឺ​ជន​នោះ​មាន​ភិនភាគ​ខ្មៅ​ខ្ពស់ និង​ធាត់ ហើយ​ក្រោយ​ពី​រំលោភ​រួច​ជន​នោះ​ក៏​គេចខ្លួន​បាត់​ទៅ ។

លោក​វរសេនីយ៍ត្រី ជា សា​រិ​ត បន្ត​ថា ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​១៣​ឆ្នាំ ជា​ជនជាតិ​គ្រឹ​ង មាន​ទីលំនៅ​ក្នុង​ឃុំ​ខាងលើ ។ នគរបាល​ស្រុក​កូន​មុំ បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ធ្វើ​កោសល្យវិច័យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តែ​មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​ដឹង​ពី​លទ្ធផល​នៅឡើយ​ទេ គឺ​រង់ចាំ​មន្ទីរពេទ្យ​រាយការណ៍​ជូន​សមត្ថកិច្ច​ស្រុក​កូន​មុំ​តាម​ក្រោយ និង​បាន​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ